បច្ចេកទេសប្រើជីដើម្បីបញ្ចេញផ្កាផ្លែតាង៉ែនគ្រប់រដូវ(បទពិសោធន៍ផ្ទាល់ពីកសិករ)

216

1/ដំណាក់ដំបូងត្រូវកាបំប៉នប្រើជីក្រោយតែងដើមរួច
-ប្រើជីថៃ8-24-24បាចជំវិញគល់ និងជីធម្មជាតិ(លាមកសត្វ)+46-0-0 ដើម្បីបំប៉នដើមក្នុងរយះពេល3-6ខែ
2/ដំណាក់កាលដាក់ជីគីមី

– ប្រើសានបាញ់គល់និងសានបាញ់ស្លឹក (ប៉ូតាស្យូមក្លរិច)P.99.99% បាញ់3-4ដង ចន្លោះ5-7ថ្ងៃ ម្តង។
3/ដំណាក់កាលប្រើថ្នាំបញ្ចេញផ្កា

-ក្រោយបាញ់សានរួចបាន18-21ថ្ងៃមក យើងត្រូវបាញ់ថ្នាំបើកភ្នែកផ្កា 2-3ដង ចន្លោះពី4-6ម្តង បន្ទាប់បាន7ថ្ងៃ មកទៀតយើងបាញ់ ថ្នាំយោងផ្កា ឬទាញផ្កា។ **បញ្ជាក់**គ្រប់ដំណាក់កាលដាក់ជីឬថ្នាំត្រូវគ្រប់គ្រងកាតស្រោចទឹកអោយបានជាប់រាល់ពេល3-4ថ្ងៃម្តង


4/ដំណាក់កាលក្តឹម

-យើងត្រូវការការថែរទាំ ការពារស្វតល្អិត ជីគីមី16-16-16លាយធម្មជាតិ1ខែម្តង និងថ្នាំបំប៉ននិងលើស្លឹក រៀងរាល់7-10ថ្ងៃម្តង រហូតដល់ប្រមូលផល។
5/ដំណាក់ការតែងផ្លែ

-ពេលតាង៉ែនចាបផ្តើមក្តឹមបាន20-40ថ្ងៃ (ក្តឹបប៉ុនៗកូនដៃ)យើងត្រូវកាត់ចោល50-60%ដើមអោយផ្លែធំៗតាមចង្កោមនីមួយៗ។
6/ដំណាក់កាលប្រមូផល

-ក្រោយពីការដាក់ជីយកផ្លែផ្កាបានអាយុ5ខែត្រូវស្រោចទឹករៀងរាល់2ថ្ងៃម្តងមុនពេលបេះផ្លែ រយះពេល6ខែ15ថ្ងៃ ទៅ6ខែ20ថ្ងៃនិងប្រមូផលបានបើលើសអាចប្រេះឬផ្ទុះផ្លែ។


👉***ការចំណាយ***

– អស់តិចឬច្រើនមិនអាចកំណត់បានអា​​ស្រ័យលើអាយុរបស់ដំណាំ និងចំនួនដើមក្នុងផ្ទៃដីចំការ ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភពៈ RourmMalai

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here