បច្ចេកទេសធ្វើល្បាយកម្ចាត់ស្មៅគ្របគល់ដំណាំ និងជំរុញការលូតលាស់ដល់រុក្ខជាតិ

5032

អត្ថប្រយោជន៍

-ជំរុញ​ការលូតលាស់ដល់រុក្ខជាតិ

-កាច់បំបែកជីកំប៉ុសបានលឿនរហ័ស (ស្លឹកឈើ​ ចំបើងស្មៅ…)

-ប្រើរំលាយគល់ជញ្រ្ជាំងត្រឹមតែ 7-10 ថ្ងៃ

-ពិសេសសំរាប់អ្នកគ្របស្មៅនៅគល់ដំណាំ។

*ធាតុផ្សំ​៖

-សំបុកកណ្តៀរ 0.5kg

-បាយ 5kg

-ទឹកស្អាត 200L

*របៀប៖

– ច្របល់​បាយ និងសំបុកកណ្តៀរបញ្ចូល​គ្នាឲ្យសព្វ

-​ដាក់ក្នុងធុងចាក់ទឹកចូលគ្របឲ្យជិត ផ្អាប់ទុករយ:ពេល៧ថ្ងៃ អាចយកមកប្រើបាន។

– ពេលគ្រប់៧ថ្ងៃ យើងចាក់យកទឹកជីចេញទុក៣០%ក្នុងធុងថែមបាយ៥kg ផ្អាប់ទុក៣ថ្ងៃ ចាំថែមទឹកឲ្យពេញធុងផ្អាប់៧ថ្ងៃ យើងនឹងបានជីប្រើម្តងទៀត។ធ្វើដូចគ្នាបន្តយើងនឹងបានជីប្រើរហូតដោយមិនបាច់ទៅជីកសំបកកណ្តៀរទេ។

*កំរិតប្រើ 1:10

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here