បច្ចេកទេសដាំ ថែទាំ និងប្រមូលផលខ្ទឹមស

494

១. ស្ថានភាពទូទៅ ដំណាំខ្ទឹមស
– ដំណាំប្រភេទនេះត្រូវបានគេដាំដុះជាយូរយាណាស់មកហើយ និងត្រូវបានអ្នកប្រើប្រាស់សម្រាប់បរិភោគជាដើមស្រស់ និងបរិភោគមើមទុំ ជាគ្រឿងទេស ។ វាមានដើមរលោងជាស្រទាប់ដែលគេហៅថា ស្រទាប់នៃទងស្លឹក ស្លឹកពណ៍ប៉សតងចាស់ហើយសំប៉ែត ពូជខ្លះស្លឹកមូល ខ្លះទៀត ស្លឹកសំប៉ែតធំហើយវែង គេចូលចិត្តបរិភោគ ដើមស្រស់ដែលហៅថា ខ្ទឹមស្រឹង ឬ គល់ខ្ទឹម ។

២. អាកាសធាតុ
-ខ្ទឹមសត្រូការអាកាសធាតុជាក់លាក់ និង សំណើមបរិយាកាសខ្ពស់ រហូតដល់ខ្ទឹមបង្កើតមើម ។ ក្រោយពីមើមពេញលក្ខណៈហើយ សំណើមបរិយាកាសស្ងួត ។
៣. ការដាំដុុះ
ការជ្រើសរើសពូជ ៖គឺពូជដែលលូតលាស់ឆាប់ អាយុការលូតលាស់ខ្លី មើមទុំល្អ គេមិនដាំដោយគ្រាប់ឡើយ ។ មើមដែលត្រូយកមកដាំ រយៈពេល ៤ ទៅ ៦ខែ ក្នុងលក្ខខណ្ឌធម្មតា ។

ពូជស្រាល ៖ មើមវាមានក្លែប ឬ កំពឹសធំ ផ្នែកក្នុងតូចល្អិតគ្មានជួរទេមានអាយុ ៩០ថ្ងៃ
ពូជមធ្យម ៖ ក្លែបក្នុង ក្រៅប្រហែលគ្នា មានអាយុ ១១០ ថ្ងៃ
ពូជធ្ងន់ ៖ មើមធំវែង កែបនៃមើមវាធំស្មើគ្នា ជាពូជមិនអាចដាំនៅប្រទេសយើងបានទេ ព្រោះវាមានអាយុ ៥ ទៅ ៦ខែ គេច្រើនដាំវានៅប្រទេសចិន ។


៤. ការរៀបចំដី
– ភ្ជួរជ្រៅ និងជាច្រើនលើក និងបំបែកដីអោយល្អិត ទើបឆូតលើរង ឆូតលើករងអោយបានខ្ពស់ ២០ ទៅ ២០ស.ម ទទឹងរង ៨០ ទៅ ១០០ស.ម បណ្តោយ ១៥ម ជាមធ្យម ។ រួចហាលដីអោយស្ងួតរយៈពេល ២ទៅ៣ ថ្ងៃ ទើបយកមើមខ្ទឹមទៅដាំ ។

៥. របៀបដាំ
– គេអាចដាំនៅប្រទេសកម្ពុជាបានតែមួយរដូវប៉ណ្ណោះនៅខែ វិច្ឆិកា ដល់ ខែកុម្ភៈ ។ ដាំលើថ្នាល គឺយកមើមខ្ទឹមទាំងនោះ ប្រញះអោយបែកជាក្លែប ឬ កំពិស បន្ទាប់មកយកខ្ទឹមទៅត្រាំ ក្នុងសូលយ​្យុងនីត្រូសែន កំរិត ១%(១គ.កជីអ៊ុយរ៉េ លាយទឹក១០០ល) រយៈពេល ៨ ទៅ ១០ម៉ោង រួចច្រកបាវ ឬ ការ៉ុងសើមយកទុកកន្លែងងងឹតរយៈពេល ១២ម៉ោងខ្ទឹម និងដុះពន្លក ។

៦. ការស្រោចស្រព
– កោយដាំគឺស្រោចជាធម្មតា ១ថ្ងៃ ២លើក សំណើមដីប្រមាណពី ៧០ ទៅ ៧៥% រហូតខ្ទឹមមានអាយុ ៥០ ទៅ ៥៥ថ្ងៃ ទើបបង្កើនការស្រោចទឹក គឺសំណើម ៧៥ ទៅ ៨៥% ដើម្បីអោយមើខ្ទឹមរីកធំ រហ័សទៀតផង ។ក្រោយពីដាំរយៈពេល ៥០ ទៅ ៥៥ គឺអាចបញ្ចូលទឺកអោយលិចមើមខ្ទឹម រួចបញ្ចេញទឹកនោះចោលភ្លាម វាខុសពីដំណាំខ្ទឹមបារាំងដែលស្រោចអោយជោកជាំនោះទេ ។ គឺវាត្រូការទឹកចាប់ពីលូតលាស់ រហូតដល់ទុំ ។

៧. ការប្រើប្រាស់ជី

វាត្រូវការជីពេញទំហឹង ក្នុងដំណាក់កាលលូតលាស់ និងពង្រីកមើមនូសារធាំតុពិសេសដូចជា NPK និង Mg ។
វិធីសាស្រ្តដាក់ជី
– ដាក់មុនពេលដាំ បំប៉នក្រោយដាំ បំប៉នក្រោយដាំរយៈពេល៥០ថ្ងៃ,ប៉ប៉នចុងក្រោយខ្ទឹមអាយុ ៧០​ ថ្ងៃ ។

៨. ការជ្រួយដី ពូនគល់ និងកំចាត់ស្មៅ
– ការជ្រួយដីធ្វើលើកទី ១ មានអាយុ ២៥ថ្ងៃ និង លើកទី ២ មានអាយុ ៤៥ ទៅ ៥០​ ថ្ងៃ ក្រោួពីនោះគេលែងជ្រុំដី តែគេអាចដកស្មៅចេញ ១ ឬ ២ ថែមទៀតតាមកំរិតស្មៅ ។

៩. ជំងឺសំខាន់ៗមានដូជា ជំងឺរលួយទន់ក្លែប ជំងឺស្ងួតស្លឹក សត្វល្អិត កណ្តៀរ ខ្មូតសត្វល្អិតក្នុងដី ។
១០. ការប្រមូលផល
– គេអាចប្រមូលផលខ្ទឹមបាន ក្រោយដាំរយៈពេល ៩០ ទៅ ១២០ថ្ងៃ ទៅតាមប្រភេទពូជ នៅពេលខ្ទឹមទុំ ផ្តើមប្រែពណ៌ប៉ៃតង ទៅនឿងប្រមាំណ ៧០% ផើមទន់ដើមនៅចំណុចខាងល់មើម គេបញ្ឈប់ស្រោចទឹក ក្រោយពេល ១០ ទៅ ១៥ ថ្ងៃ គេដកខ្ទឹមស្ងួតទាំងនោះមកដាក់ហាលរយៈពេលរយៈពេល ២ ទៅ ៣ថ្ងៃទៀត ទើបគេអាចទុកដាក់បាន វិធីទុកដាក់គឺគេច្រើន តែយកស្លឹកខ្ទឹមមកចងជាបាច់ជាប់គ្នា ហើយព្យួរ ទុកនៅកន្លែងស្ងួត គេទុករយៈពេល ១០​ទៅ ១២ ខែ ជាធម្មតាវាអាចបាតត់បង់ទម្ងន់ចំនួ​ន ៣០%ក្នុងអំឡុងរយៈពេលទុកដាក់ ។

ឯកសារយោង៖  Aidoc

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here