បច្ចេកទេសដាំ​ត្រប់វែង ដើម្បីឆាប់ចេញផ្កា !!

152

១-ការជ្រើសរើសពូជ​
ជ្រើសរើសពូជត្រប់ណាដែលល្អ មិនយកគ្រាប់ខ្ចីពេក​ មកព្រោះ​បន្តាប់មកជ្រើសរើសកូនដែលថ្លោសល្អមកដាំ​​។


២-ការរៀបចំដី​
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ដោយភ្ជួរលើកទី១ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ ហើយទុករយះពេល៣ទៅ៧ថ្ងៃទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដងបន្តាប់មកលើករងដាំកាប់រណ្តៅដាំដែលមានទំហំ២តឹកបួនជ្រុងពីគុម្ភ០.៥ទៅ០.៧​ម៉ែត្រ។


៣-ការដាំដុះ
យកកូនត្រាប់ដែលថ្លោសល្អនិងមានសុខភាពល្អដែលមានកំពស់១តឹកមកដាក់ដាំក្នុងរណ្តៅរួចស្រោចទឹកអោយសើមល្មម។


៤-ការប្រើជី​​ PN
រយះពេល១៥ថ្ងៃយើងប្រើជីPម្តងជាលើកទីមួយដោយប្រើជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតាលើកទីពីរយើងដាក់១៥ថ្ងៃបន្តាប់ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។

​​​​​លើកទី៣យើងដាក់១៥​ថ្ងៃ​ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា។
៥-ការថែទាំ
-ស្រោចទឹក
-ជ្រុំគល់ដកស្មៅ


-ការពាររោគបំផ្លាញ
-ក្តិចស្លឹកចាស់ៗចេញ
៦-ការប្រមូលផល
ក្រោយពីដាំបានរយះពេល១.៥ ខែអាចប្រមូលផលបានហើយ។

 

ប្រភព៖ cnadcambodia

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here