បច្ចេកទេសក្នុងការដាំដុះស្រកានាគ

226

១.ការជ្រើសរើសពូជ

-ការជ្រើសរើស​ដើម​មក​ដាំ ត្រូវ​រើស​ដើម​ណា​ដែល​ថ្លោស​ល្អ មិន​យក​ដើម​ដែល​ខ្ចី​ពេក ឬ​ចាស់​ពេក​ទេ​

-ពេល​ជ្រើសរើស​រួច ត្រូវកា​ត់វា​ជា​កង់ៗ ប្រវែង ៣ ទៅ ៤​តឹក ទុក​សម្រាប់​ដាំ។​

២.ការរៀបចំដី

-មុនពេល​ដាំ​យើង​ភ្ជួរ ២ ទៅ ៣​ដង​

-ការ​ភ្ជួរ​លើក​ទី​១ ដើម្បី​កំចាត់​ស្មៅ​ដោយ​មុន​ភ្ជួរ​យើង​បាញ់ថ្នាំ​កំចាត់​ស្មៅ​ជាមុន ហើយ​ទុក​រយៈពេល ៣ ទៅ ៧​ថ្ងៃ​

-ការ​ភ្ជួរ​លើក​ទី​២ គឺ​ភ្ជួរ​រាស់​អោយ​រាបស្មើ​

-កាប់​រណ្តៅ​ដែលមាន​ទំហំ ៤​តឹក ៤​ជ្រុង ជំរៅ​៥​តឹក និង​ចន្លោះ​ពីរ​ណ្តៅ ១ ទៅ ១ ប្រវែង​ ១​ម៉ែត្រ​
​រួច​ដាំ​បង្គោល​កំពស់ ២.៥​ម៉ែត្រ។​

៣.ការដាំដុះ

-យក​ដើម​ដែល​ត្រូវ​ដាំកប់​ទៅក្នុង​រណ្តៅ ដោយ​ដាក់​ឲ្យ​ចំ​កណ្តាល​រណ្តៅ​

-ក្នុង​មួយ​រណ្តៅ​ដាក់ ​២ ​ទៅ ៣​ដើម បន្ទាប់ពី​ដាំ​រួច​ត្រូវ​ស្រោច​ទឹក។​

៤.ការថែទាំ

-ត្រូវ​ស្រោច​ទឹកជា​ប្រចាំ

-បោចស្មៅ ​សម្អាត​ស្មៅ​នៅលើ​រង​ជុំវិញ​គល់​ដំណាំ

-គ្រប​រង​ដាំ និងពូន​គល់​។​

៥.ការប្រមូលផល

-ក្រោយពី​ដាំ​បាន​រយៈពេល ២​ឆ្នាំ អាច​ប្រមូល​ផល​បាន​ហើយ​៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here