បច្ចេកទេសក្នុងការដាំដំណាំសណ្តែកដី

110

១.ការរៀបចំដីសម្រាប់ដាំ

-ដី​ដែល​អាច​ដាំ ដំណាំ​សណ្តែកដី​បាន គឺជា​ប្រភេទ​ល្បាយខ្សាច់ ​ពោលគឺ​ជា​ដី​មាន​សភាព​ធូរ​

-ការរៀបចំ​ដី គឺ​ត្រូវ​ភ្ជួរ​ដី​ហាល​អាចម៍ដី​ទុកចោល​រយៈពេល ​១៥​ថ្ងៃ​។ ធ្វើបែបនេះ​ដើម្បី​កប់​រុក​ជាតិផ្សេងៗ​ឱ្យ​រលួយក្លាយជា​ជីជាតិ ពិសេស​ធ្វើឱ្យ​ដី​ធូរ​ល្អ និង​ងាយស្រួល​ឱ្យ​ដំណាំ​ចាក់ឫស ហើយ​មើមបានល្អ​

-ភ្ជួរ​ប្រែ​ត្រឡប់​ដី​មួយ​សារ​ទៀត​

-យក​ដីដំបូក​ផេះ​ដើម​ក​ន្ទ្រា​ង​ខែ​ត្រមក​កាត់ចិញ្ច្រាំ​ឱ្យ​ខ្លីៗ​

-បាច​នៅលើ​ដី​ដែល​ត្រូវ​ដាំ​

-រាស់​បំបែក​ដី​ឱ្យ​រាបស្មើ ដើម្បី​យក​ស្មៅ​ចង្រៃ​ចេញ ហើយ​ងាយស្រួល​ក្នុង​ការដាំដុះ និង​មិនឱ្យ​ក្រិន​។​

២.រដូវកាល និងវិធីក្នុងការដាំដុះ

-សណ្តែកដី​អាច​ដាំ​បាន​ចាប់ពី​ខែ​ចែ​ត្រ​ទៅ ពោលគឺ​មុន​ចូលឆ្នាំ​ខ្មែរ និង​មាន​រយៈពេល​ដាំ​ប្រមាណ ​៤ ទៅ ៥​ខែ​។​

-សណ្តែកដី​ជា​ប្រភេទ​រុក្ខជាតិ​ដែល​មិន​ត្រូវការ​ដី​មាន​ជាតិ​សំណើម​ខ្លាំងពេក​ទេ ត្រឹម​សើម​ល្មម និង​ស្ងួត​ល្មម ទើប​អាច​លូតលាស់​បានល្អ​

-គួរ​រំលឹក​ផងដែរ​ថា សណ្តែកដី​អាច​ធន់​ទ្រាំ​នឹងកម្តៅ​បាន​មិន​លើសពី ​៣៨​អង្សា​សេ​ឡើយ បើ​សីតុណ្ហភាពលើសពីនេះវា​មិនអាច​ផ្តល់​ផល​បានល្អ​ឡើយ និង​ធ្វើឱ្យ​យើង​បាត់បង់​ទិន្នផល​។​

៣.ការជ្រើសរើសេពូជ

-តាម​បទពិសោធន៍​របស់​ប្រជាកសិករ​ គឺ​មិនបាន​ទៅ​ទិញ​នៅលើ​ទីផ្សារក្នុងស្រុក​ ឬ​ក្រៅ​ស្រុក​ឡើយ ពួកគាត់​និយម​ចែករំលែក​ពូ​ជតៗ​គ្នា ក្រោយ​រដូវ​ប្រមូល​ផលពួកគាត់​រក្សាទុក​ពូជដោយ​ខ្លួនឯង​វិញ​ម្តង ដោយ​មិនចាំបាច់​ទៅសុំ​ចែក​គេ​ទៀតឡើយ គ្រប់គ្នា​ធ្វើ​របៀបនេះ​ដូចៗ​គ្នា​។​

-ទោះជា​យ៉ាង​ពូជដែល​គួរ​ជ្រើសរើស គឺ​ជ្រើស​យកតែ​ពូជ​ណា​ដែលមាន​មើម​ថ្លោស​ល្អ​

-ការ​ជ្រើស​ពូជ​សម្រាប់​ដាំ​ដុះ​នៅ​រដូវ​កាល​បន្ទាប់ ក្រោយ​រកបាន​ពូជ​ដែល​ល្អ​ហើយត្រូវ​យកទៅ​ហាលថ្ងៃឱ្យ​ស្ងួត​ល្អ មុន​យកទៅ​រក្សាទុក ចៀសវាង​ការបំផ្លាញ​ដោយ​សត្វល្អិតដូចជា ​ក្មូត​ជាដើម​។​

៤.ការថែទាំ

-សណ្តែកដី​ហាក់​មាន​ភាពងាយស្រួល​ជាង​ដំណាំ​ផ្សេងៗ​បន្តិច ព្រោះ​វា​អាចរ​ស់បាន​សឹង​មិនចាំបាច់​ស្រោច​ទឹក​

-ក្នុង​១​អាទិត្យ ស្រោច​ទឹកតែ​ ១ ទៅ ២​ដង​ ប៉ុណ្ណោះ​

-គួរតែ​ធ្វើ​ស្មៅ​ឱ្យបាន​ទៀងទាត់ ព្រោះ​បើ​ស្មៅ​ដុះ​លឿន​ជាង​សណ្តែកដី វា​នឹង​បង្អាក់​ដល់​ការលូតលាស់នៃ​ដំណាំ​។​

៥.ការប្រមូលផល

-ក្រោយ​ដាំ​រយៈពេល​ពី ២ ទៅ ២​ខែ​១៥​ថ្ងៃ ឬ​អាចឈាន​ដល់​ពី ៣ ទៅ ៤​ខែ អាច​ប្រមូល​ផល​បាន​

-ការប្រមូល​ផល​អាស្រ័យ​លើ​ពូជ​ដែល​ដាំ ពូជ​ស្រាល​ឆាប់​បាន​ប្រមូល​ផល ពូជ​ធ្ងន់មាន​រយៈពេល​យូរ​បន្តិច តែ​អាច​ទទួលបាន​ទិន្នផល​ច្រើនជាង និង​មាន​មើម​ថ្លោសៗ​ល្អ​ជាង​

-ដាំ​ម្តង​អាច​ប្រមូល​ផល​បានតែ ១​លើក​តែប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែ​ចែ​ត្រ​ទៅ មាន​រយៈពេល​ ៤ ទៅ ៥​ខែ ​មុន​រដូវ​ភ្លៀវ​ចូលមក​ដល់៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here