បច្ចេកទេសក្នុងការដាំដំណាំម្រះ

264

១.ការលើករង

-រងម្រះត្រូវមានទទឹងរង ១ម នឹងកំពស់រង ៣០ស.ម (រដូវវស្សា ៤០ស.ម)

-ប្រើជីទ្រាប់បាត ២០-២០-១៥ ចំនួន ៤០ក្រាម លាយជាមួយលាមកសត្វ ឬកំប៉ុស្ត ៣គីឡូក្រាម។ ជ្រុំអោយសព្វទៅក្នុងរងមុនពេលដាំ

-គ្របរងដោយប្រើប្លាស្ទិច ឬចំបើងដើម្បីការពារសំណើមដីបានល្អ និងកាត់បន្ថយស្មៅចង្រៃ

-បោះបង្គោលទ្រើង និងចងសំណាញ់ទ្រើងអោយហើយមុនពេលយកកូនមកដាំ។

២.ការធ្វើដីបណ្តុះកូន

-ធ្យូងអង្កាម (ត្រាំទឹកចំនួន ២យប់ ដាក់វាអោយស្រស់ទឹក) ចំនួន ៣ធុងស្ពេត្រូ

-លាមកគោម៉ត់ចំនួន ២ធុងស្ពេត្រូ

-ដីមានជីជាតិ ឬដីតំបូកម៉ត់ ចំនួន ១ធុងស្ពេត្រូ

ត្រូវលាយធាតុទាំងបីនេះចូលគ្នារួច ហើយយកទៅលីង ឬក៏ចំហុយក្នុងរយៈពេល ១៥នាទី

-មិនត្រូវអោយល្បាយនេះសើមពេក ឬស្ងួតពេកនោះទេ

-បន្ទាប់ពីលីង ឬចំហុយរួច ត្រូវទុកដីនេះអោយត្រជាក់សិនមុនដាក់គ្រាប់។

៣.ការបណ្តុះកូន

-ត្រូវធ្វើរោងបណ្តុះកូនអោយបានត្រឹមត្រូវ ដើម្បីការពារកូនដំណាំពីពពួកសត្វល្អិតចង្រៃ និងពពួកសត្វជញ្ជក់

-ដាក់ល្បាយដីដែលបានលីងនោះទៅក្នុងថាសបណ្តុះ (មិនត្រូវ សង្កត់ដីក្នុងថាស់បណ្តុះអោយហាប់នោះទេ)

-យកគ្រាប់ម្រះដែលបានផ្អាបរយះពេល ២យប់ យកមកបណ្តុះ

-ដាក់គ្រាប់ម្រះមួយគ្រាប់ក្នុងមួយរន្ធ

-ជម្រៅ ពីរដងនៃទទឹងគ្រាប់

-បន្ទាប់ពីដាក់គ្រាប់រួចត្រូវស្រោចទឹកបន្តិច ដើម្បីអោយដី និងគ្រាប់ស្អិតជាប់គ្នា

-យកថាស់ដែលបានបណ្តុះរួចយកទៅដាក់ក្នុងរោងបណ្តុះកូន

-ត្រូវប្រើស្បៃដែលមានរន្ធញឹកគ្របកូនរហូតដល់កូនអាចយកទៅដាំបាន។

៤.ការពង្រឹងកូន

-កូនម្រះអាចយកទៅដាំបានពេលមានអាយុចន្លោះពី ៩ ទៅ ១២ថ្ងៃ

-ត្រូវពង្រឹងកូនម្រះរយះពេល ៤ ទៅ ៥ថ្ងៃ មុនយកទៅដាំ (ដាក់កូនម្រះអោយត្រូវពន្លឺថ្ងៃ)

-មុនយកកូនម្រះទៅដាំមុនមួយថ្ងៃ ត្រូវប្រើថ្នាំ (Thiamethoxan ឬ Imidaclorprid) ការពារកូនពីពពួកសត្វជញ្ជក់។

៥.ការដាំកូន

-ដាំកូនម្រះនៅពេលរសៀល

-របៀបដកកូនម្រះចេញពីថាសបណ្តុះ គឺយកម្រាមរុញបាតថាសឡើងលើ ហើយដៃម្ខាងទៀតដកកូនម្រះថ្នមៗ ដើម្បីកុំអោយដាច់ឬសកូនម្រះ

-ត្រូវដាំកូនម្រះត្រឹមដីកំណើត ជៀសវាងកប់កូនបន្លែលិចគល់វា។

៦.ការដាក់ជី

-រងគ្របប្លាស្ទិច ឬគ្របចំបើង ត្រូវយកឈើបុករណ្តៅសងខាងគុម្ពទើបដាក់ជី

-ដាំកូនម្រះបានរយៈពេល ១សប្តាហ៍ ត្រូវដាក់ជីចំងាយ ១០ស.ម ពីគល់ដំណាំ

-ដាំកូនម្រះបានរយៈពេល ២សប្តាហ៍ ត្រូវដាក់ជីចំងាយ ១៨ស.ម ទៅ ២៥ស.ម ពីគល់ដំណាំ

-ដាំកូនម្រះបានរយៈពេល ៦សប្តាហ៍ ត្រូវដាក់ជីចន្លោះកណ្តាលពីគុម្ពមួយទៅមួយ

-ដាក់ជីរៀងរាល់ ៧ ទៅ ១៥ថ្ងៃម្តង អាស្រ័យទៅតាមប្រភេទដី (ដីខ្សាច់ដាក់ជីញឹកញាប់ តែតិចជាងដីល្បាយច្រើនជាងខ្សាច)។ ដាក់ជីហើយត្រូវស្រោចទឹក ជៀសវាងដាក់ជីគីមីនៅពេលថ្ងៃក្តៅ។

៧.ការស្រោចទឹក

-ស្រោចទឹកពេលព្រឹក និងអោយបានទៀងទាត់

-មិនត្រូវស្រោចទឹកពេលល្ងាច ឬស្រោចទឹកច្រើនពេក ព្រោះវាធ្វើអោយរលួយគល់ដំណាំ

-ការស្រោចអាចប្រើប្រព័ន្ធតំណក់ទឹក ការបញ្ចូលតាមពោះរង។ល។

៨.ការថែទាំ

-ជំងឺទំលឿងស្លឹកមានស្នាមអុចពណ៌លឿងរាងជ្រុង ហើយប្រែជាពណ៌ត្នោត

-ជំងឺផ្សិតម្សៅ មានម្សៅពណ៌សជាច្រើននៅលើស្លឹក។ល។ (ជំងឺផ្សិត ប្រើថ្នាំ Metalaxy MencoZeb, Propineb ។ល។)

-ស្រាំងទិចផ្លែ ស្រាំងនេះវាទិចបញ្ជូលពងទៅក្នុងក្តបម្រះ រួចក្លាយជាដង្កូវដែលធ្វើអោយរលួយ។ (ប្រើនុយអន្ទាក់ ហ្វេរ៉េមុន ចាប់ស្រាំងឈ្មោល)

-ចៃ កើតឡើងញឹកញាប់នៅខាងក្រោមស្លឹក។ (ប្រើថ្នាំ Abamectin, Dinotefuran, Fipromil)។

៩.ការប្រមូលផល

-ទំហំតម្រូវទៅតាមទីផ្សារ

-បេះនៅពេលព្រឹក ដោយប្រើកន្ត្រៃកាត់ទង

-ធ្វើចំណាត់ថ្នាក់ ៕ល៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here