បច្ចេកទេសដាំម្នាស់តាមធម្មជាតិឱ្យមានរសជាតិផ្អែម

109

១-ការដាំ
ដាំនៅរដូវវស្សា ចន្លោះពីខែឧសភា ដល់ខែមិថុនា ព្រោះរដូវនេះមិនពិបាកក្នុងការស្រោចទឹក
ពូជដែលដាំជាពូជម្នាស់មកពីប្រទេសថៃមានឈ្មោះថា ម្នាស់កែវទឹកឃ្មុំ។ យកបណ្តូលផ្លែទុំនៅលើផ្លែទៅដាំ។ គាត់កាប់រណ្តៅទំហំ ២តឹក៤ជ្រុង ជំរៅ២តឹក ចន្លោះពី រណ្តៅមួយទៅមួយ ៨តឹក និងចន្លោះពីជួរមួយទៅមួយ ១ម៉ែត្រ។
ក្នុងរណ្តៅនីមួយៗ លាយជីកំប៉ុស្តជ្រោយឲ្យសព្វជាមួយដី បន្ទាប់មកទើបយកបណ្តូល ទៅដាក់ដាំក្នុងរណ្ដៅ គាត់កប់ដាំរាក់ៗជំរៅ ២តឹក។

Image may contain: plant, outdoor and nature

Image may contain: outdoor and nature២-ការថែទាំ
ក្រោយពីដាំបាន១៥ថ្ងៃ អាចដឹងថា ម្នាស់រស់ ទើបចាប់ផ្តើមពូនជារងរួចធ្វើជាចង្អូរនៅតាមចន្លោះរងដើម្បីបង្ហូរទឹក។ នៅពេលពូនគល់ជារង ដាក់ជីបំប៉នបន្ថែមមាន ជីកំប៉ុស្ត និងជីលាមកមាន់។ ក្រោយពីពូនគល់ហើយ យកស្លឹកឈើគ្របពីលើគល់។ ការបញ្ចូលទឹកធ្វើឡើង២-៣ដងនៅរដូវប្រាំង។ ក្នុង១ឆ្នាំ គាត់ដាក់ជីកំប៉ុស្ត និងជីលាមកមាន់បំប៉នពី ១-២ដង។

Image may contain: plant, outdoor and nature

Image may contain: plant៣-ការប្រមូលផល
ក្រោយពីដាំបាន២ឆ្នាំ ម្នាស់ចេញផ្កា ក្រោយពីផ្កាហើយបាន៤ខែ ម្នាស់មានផ្លែទុំពេញលេញអាចបេះបាន។ បន្ទាប់មកម្នាស់បានបែកចេញខ្នែង ចេញកូន និងផ្លែជាបន្តបន្ទាប់រយៈពេល១ឆ្នាំម្តង។ សំគាល់ផ្លែទុំល្មមបេះនៅពេលមានក្លិនក្រអូប និងក្រឡារីក ពណ៌លឿងក្រហម។ ម្នាស់១ផ្លែមានទំងន់ពី ១ ទៅ ២,៥គីឡូក្រាម។

Image may contain: 1 person, smiling, standing, outdoor and nature

ដំណាំម្នាស់នេះមិនពិបាកថែទាំទេ ហើយអាចដាំក្រោមដើមឈើក្នុងម្លប់ ឬត្រូវកំដៅថ្ងៃក៏បានផលល្អដូចគ្នា។ ចំពោះការពង្រីកពូជដោយយកខ្នែងទៅដាំមិនបានល្អដូចយកបណ្តូលជាប់ក្បាលទៅដាំទេ។

Image may contain: plant and outdoor

សរុបមក បទពិសោធន៍សំខាន់ៗក្នុងការដាំម្នាស់មាន៖
ជ្រើសរើសបណ្ដូលផ្លែទុំនៅលើផ្លែយកទៅដាំ
កាប់រណ្តៅទំហំ ២តឹក៤ជ្រុង ជំរៅ២តឹក ដាក់ជីកំប៉ុស្ត និងលាមកមាន់នៅបាតរណ្តៅ

Image may contain: plant, outdoor and nature

ទុកចន្លោះពីរណ្ដៅមួយទៅមួយ ៨តឹក និងចន្លោះជួរ ១ម៉ែត្រ
ដាំបាន ១៥ថ្ងៃ ពូនគល់ ជំរះស្មៅ និងដាក់ជីធម្មជាតិបំប៉ន
ថែទាំស្រោចទឹក ២-៣ដងនៅរដូវប្រាំង និងបន្ថែមជី ២ដងក្នុង១ខួបជីវិតរហូតដល់ ចេញផ្លែ។

Image may contain: plant and foodImage may contain: food

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here