បច្ចេកទេសដាំម្នាស់ក្នុងផើង

81

មុនពេលដាំដុះ៖
– យើងអាចរកទិញគ្រាប់ពូជម្នាស់បាននៅតាមផ្សារកសិកម្ម តែយកល្អ គួររកកូនម្នាស់ពីអ្នកដាំដុះម្នាស់ល្អជាង ព្រោះវាងាយ ឆាប់ធំ ឆាប់បានផល តែត្រូវចេះជ្រើសរើសពូជកូនម្នាស់ដែលមានផ្លែធំល្អ សុខភាពល្អ ស្លឹកភ្លឺមិនមានខ្លោច ។ ជាទូទៅ ត្រូវយកកូនម្នាស់ដែលថ្លោសល្អ មានទម្ងន់៣ខាំកន្លះ ទៅកន្លះគីឡូក្រាម

Image may contain: plant, fruit, outdoor, nature and food

– ផើងដំណាំដែលមានទំហំធំ និងជ្រៅល្មម
– ដីដែលសមស្របសម្រាប់ដំណាំម្នាស់ គឺដីជូរបន្តិច តែយើងក៏ពុំអាចដឹងច្បាស់ថា ដីណាពិតប្រាកដដែលជូរ ឬមិនជូរឡើយ ដូច្នេះ យើងអាចរកដីមមោកច្រើន ដីបាតបឹង ត្រពាំងជាដើម
– ជីកំប៉ុស្ត និងចំបើង។

Image may contain: plant, food and outdoor

ការរៀបចំដាំដុះ៖
– យកដីមកលាយជាមួយនឹងកម្ទេចកំទីសំរាម កំទេចកំទីឈើពុកៗ និងជីកំប៉ុស្តច្របល់ចូលគ្នាឱ្យសព្វ
– ចាក់ល្បាយដីទាំងនោះ ចូលក្នុងផើងដំណាំ ឱ្យពេញល្មម ដោយរក្សាផើងដំណាំ នៅក្នុងទីម្លប់ ក្រោមដើមឈើខ្ពស់ ឬមានកម្តៅខ្លះៗ

Image may contain: plant, outdoor and nature– ជ្រុំដីឱ្យធូរ មុនដាំ បើដីហាប់ ម្នាស់នឹងមិនលូតលាស់បានល្អទេ
– ត្រូវប្រឡេះស្លឹកខ្លីៗចេញ ឱ្យដល់គល់ចេញ ដើម្បីឱ្យកូនម្នាស់ឆាប់ដុះឫស មុនពេលដាក់ដាំដុះ

Image may contain: plant and outdoor– កប់កូនម្នាស់ ក្នុងជម្រៅរាក់ល្មម រួចយកដីកប់គល់ឱ្យនឹង និងយកចំបើងគ្របគល់
– ស្រោចទឹកមួយផ្តិល ចំបណ្តូលម្នាស់គឺគ្រប់គ្រាន់។

Image may contain: plant

ការថែទាំ៖
– ម្នាស់ជាប្រភេទដំណាំធន់ និងងាយស្រួលថែទាំ
– ត្រូវឧស្សាហ៍ជ្រុំគល់ ធ្វើដីឱ្យធូរ និងបោចសម្អាតស្មៅនៅនឹងគល់ដំណាំ ដើម្បីកម្ចាត់សំបុកសត្វចង្រៃ

Image may contain: plant and outdoor– ពេលផ្កាចេញបានកន្លះខែ ឬ២០ថ្ងៃ ត្រូវដកស្លឹកបណ្តូលបំផុតរបស់ក្តិបម្នាស់ ចំនួន៧ ទៅ៨សន្លឹក ដើម្បីឱ្យដើមចុងផ្លែស្វិតតូច មិនលូត ទើបផ្លែធំ
– បើមានម្នាស់ណាខូចស្លឹក ឬដើមណាមិនល្អ ត្រូវគាស់យកទៅដុត ឬកប់ចោល ដើម្បីកុំឱ្យឆ្លងជំងឺដល់ដើមដទៃ

Image may contain: plant and food

ការប្រមូលផល៖
– នៅពេលផ្លែសំបុរក្រម៉ៅ និងឈានទៅរកលឿងព្រឿង យើងអាចបេះបានហើយ
– សូមកុំទុករហូតម្នាស់ទុំនៅជាប់ដើម វានឹងធ្វើឱ្យជាតិស្ករបកត្រលប់ចូលទៅដើមវិញខ្លះៗ

Image may contain: plant and outdoorImage may contain: plant, outdoor and food

(រៀបរៀងដោយ៖ គង់ ឧត្តម)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here