បច្ចេកទេសក្នុងការដាំដំណាំប្រពាយ

288

១.ការដាំដុះ​
ក.ការត្រៀម​ដី​

-ភ្ជួរ​ដី​ឲ្យ​បាន​ជ្រៅ​ប្រមាណ​ជា ២៥ ទៅ ៣០ សង់ទីម៉ែត្រ​

-ហាល​ដី​ទុកចោល​ប្រមាណ​ជា ៧​ថ្ងៃ ដាក់​ជីលា​មក​គោ ឬ​ជីកំប៉ុស រួច​ជ្រួ​ដី​ឲ្យ​ល្អិត​

-លើក​ជា​រង​ដោយមាន​ទុក​ផ្លូវ​ដើរ និង​ត្រៀម​ដាំ​ជាការ​ស្រេច។​

ខ.វិធី​ដាំ​ដុះ​

-ចម្ងាយ​ពី​ដើម​មួយ​ទៅ​ដើម​មួយ ​៦០​សង់ទីម៉ែត្រ និង​ចម្ងាយ​ពី​ជួរ​មួយ​ទៅ​ជួរ​មួយ ​១០០​សង់ទី​ម៉ែត្រ​

-គេ​និយម​ដាំ​ប្រពាយដោយ​គ្រាប់ បន្ទាប់ពី​ត្រៀម​ដី​រួចរាល់​ហើយ ជីក​រន្ធ​ដាក់​ដាំ​តាម​ចម្ងាយ ដាំទម្លាក់​គ្រាប់ពូជ​ចូលក្នុង​រន្ធ​នីមួយៗ​ប្រមាណ​ជា ៥​គ្រាប់ ជម្រៅ​ប្រមាណ​ជា ២​សង់ទីម៉ែត្រ រោយ​ដី​គ្របពីលើ​ស្ដើងៗ​

-គ្របពីលើ​រង​ដោយ​ចំបើង​ស្ងួត រួច​ស្រោច​ទឹក​ឲ្យ​សើម​ជោគ

-បន្ទាប់ពី​គ្រាប់ពូជ​លាស់​ឡើង​ប្រមាណ​ជា ១ ទៅ ២សប្ដាហ៍ ដក​បំបែកចេញ​ឲ្យ​នៅសល់​ក្នុងមួយ​គុម្ព​តែ ​៣​ដើម។

គ.ការធ្វើ​ទ្រើង​ប្រពាយ មាន​វិធី​ធ្វើបាន​ច្រើនបែបដូចជា​៖

-ទ្រើងទោល ដោតត្រង់គុម្ពប្រពាយទុកឲ្យដើមប្រពាយវាតោងឡើង

-ទ្រើងបែបគូ គឺដោតបង្គោលទ្រើងតាមបណ្ដោយរង ហើយចាប់ចុងបង្គោលទ្រើងចងជាគូរៗ រួចយកសំណាញ់មកគ្របពីលើក៏បាន តែត្រូវឧស្សាហ៍ចាប់ចុងត្រួយដើមប្រពាយឲ្យព័ទ្ធនឹងបង្គោលទ្រើង ដើម្បីឲ្យដើមប្រពាយឆាប់ឡើងពេញទ្រើង។

២.ការថែទាំ

-ការ​ស្រោច​ទឹក​: ស្រោច​ទឹក​មួយថ្ងៃ ​១ ទៅ ២​ដង រៀងរាល់ថ្ងៃ។​

-ការដាក់​ជី​: បន្ទាប់ពី​ដាក់​ដាំ​បាន ​៣០​ថ្ងៃ​រួចហើយ ដាក់​ជីកំប៉ុស​សរីរាង្គ​ក្នុង​បរិមាណ ១០០​ក្រាម ក្នុង​១​គុម្ព រៀងរាល់ ​១៥​ថ្ងៃ ឬ​អាស្រ័យ​លើ​ភាពសម្បូរ​ជីវជាតិ​របស់​ដី។​

ការការពារ និង​ការ​កម្ចាត់​សត្រូវ​ដំណាំ៖​

-បាញ់​ទឹក​ត្រាំ​ឳ​សថ​បុរាណ​បណ្ដេញ​សត្វល្អិត ​ដែល​ត្រាំ​ពី​ដើម​ស្ដៅ​រៀងរាល់ ​៧​ថ្ងៃ​ម្ដង ដើម្បី​ការពារ និង​កម្ចាត់​សត្រូវ​ដំណាំដូចជា ដង្កូវ​ស៊ី​ត្រួយ មេរោគ​ក្រា ដង្កូវ​ស៊ី​ក្ដិ​ប និង​ក្នុងករណី​ដែល​ឃើញ​មាន​ការឆ្លង​រាលដាល​របស់​ដង្កូវ​ស៊ី​ត្រួយ​ធ្ងន់ធ្ងរ​នោះ អាច​បាញ់​ទឹក​ត្រាំ​ថ្នាំ ឆួល លាយ​ជាមួយ​កាក​ស្ករត្នោត​បន្ថែម ដោយ​បាញ់​ក្នុងអំឡុង​ម៉ោង ០៨:០០ ទៅ ០៩:០០ព្រឹក រៀងរាល់ថ្ងៃ​រហូត​ទាល់តែ​លែងមាន​ការឆ្លង​រាលដាល។​

-ឧស្សាហ៍​កម្ចាត់​ពពួក​ស្មៅ ដើម្បី​កុំ​ឲ្យ​កើតការ​ដណ្ដើម​ទឹក និង​ជីវជាតិ​ពី​ដី ហើយ​ថែមទាំងអាចជា​កន្លែង​ស្នាក់នៅ​របស់​សត្វល្អិត​សត្រូវ​ដំណាំ។​

៣.ការប្រមូល​ផល​

-នៅពេល​ដើម​ប្រពាយ​មាន​អាយុ​បាន ៧០ ទៅ ៨០​ថ្ងៃ អាច​ប្រមូល​ផល​បាន​ហើយ​

-គួរ​បេះ​ក្នុងអំឡុង​ពេលដែល​ថ្ងៃ​មិនសូវ​ក្ដៅ ចង់​បេះ​នៅពេល​ព្រឹក ឬ​ពេល​ល្ងាច​ក៏បាន ព្រោះ​ស្រទាប់​ផលែ​ប្រពាយ​ហាក់ដូចជា​រាងស្ដើង

-បើ​បេះ​ក្នុងអំឡុង​ពេលដែល​ថ្ងៃ​ក្ដៅ​ខ្លាំងនឹងធ្វើ​ឲ្យ​ស្រទាប់​ផ្លែ​ប្រពាយ​ឆាប់​ជាំ ហើយ​កន្ត្រក ឬ​កញ្ច្រែង​ដែល​ទុកដាក់​ផ្លែ​ប្រពាយ​នោះក៏​គួរ​ទ្រាប់​ដោយ​ស្លឹកចេក​ផង ដើម្បី​ការពារ​ភាពស្រស់​ខ្ចី​របស់​ផ្លែ​ប្រពាយ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here