បច្ចេកទេសដាំទំពាំងបារាំង (asparagus) និងអត្ថប្រយោជន៍ចំពោះសុខភាព

2069

ទំពាំងបារាំង (asparagus) ជាដំណាំមកពីតំបន់អាហ្វ្រិកកណ្ដាល។ នៅប្រទេសកម្ពុជា ទំពាំងបារាំង (asparagus) ជាដំណាំប្រភេទថ្មី ហើយមានការដាំដុះតិចតួចនៅឡើយ មានតែប៉ៃលិន សៀមរាប និងតាកែវប៉ុណ្ណោះ។ ទំពាំងបារាំង ជាប្រភេទរុក្ខជាតិដែលអាចយកទៅកែច្នៃជាម្ហូបបានច្រើនប្រភេទ ដោយការចម្អិនក៏បាន ឬហូបឆៅក៏បាន។ ទោះជាដំណាំប្រភេទនេះ មិនទាន់ដាំដុះច្រើននៅកម្ពុជាក៏ដោយ តែទំពាំងបារាំង ប៉ុន្តែដំណាំប្រភេទថ្មីនេះ កំពុងពេញនិយមនៅក្នុងទីផ្សារកម្ពុជា។
ទំពាំងបារាំង ជាដំណាំធននឹងកម្តៅ មិនត្រូវការជីបំប៉នច្រើន ជាប្រភេទដំណាំថ្មី ផ្តល់តម្លៃខ្ពស់ ថែមទាំងផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព។


ដើម្បីទទួលបានទិន្នផលល្អយើងត្រូវ ៖

*ប្រភេទដីដាំដុះទំពាំបារាំង៖ សិក្សាលើដី ប្រើប្រាស់ដីដែលមិនជោកទឹក
១. ដីដែលសមប្រកប គឺដីល្បាយខ្សាច់ដែលមិនលិចដក់ទឹកយូរថ្ងៃ (មិនលើសពីមួយសប្តាហ៍)
២. រងទំពាំងបារាំងដែលជាដីល្បាយខ្សាច់ដាក់បន្ថែមជីកំប៉ុស្តិ៍ដែលបានកំចាត់សមាសភាពផ្សិតចង្រៃដោយផ្សិតល្អ (ឈ្មោះទ្រីកូដែម៉ា) នឹងជួយឲ្យទំពាំងចេញពន្លកទំពាំងបានច្រើន និងមានខ្នាតប្រភេទលេខ១ច្រើន។


-ភ្ជួរ២ ទៅ ៣ ដង រួចរៀបចំថ្នាល ដែលថ្នាលនេះបណ្តុះជាលក្ខណៈកន្ទោង រួចយកពូជមកបណ្តុះ

*ការបណ្តុះគ្រាប់ពូជ

-ហាលថ្ងៃគ្រាប់ពូជបីម៉ោង បន្ទាប់មក យកថង់ក្រណាត់ច្រកគ្រាប់ទៅលាងទឹកតែបៃតងរហូតគ្រាប់ឡើងខ្មៅរលោង

-ត្រាំទឹកដែលលាយថ្នាំសំលាប់ផ្សិតចង្រៃ និងបាក់តេរីមួយយប់

-ស្រង់គ្រាប់មករាយជាជួរលើក្រណាត់សើម

-យកក្រណាត់សើមមួយទៀតមកគ្របពីលើហើយបទ់ជាបីផ្នត់

– ដាក់ក្នុងធុងស្នោកំរិតសីតុណ្ហភាពដោយអំពូលរេស៊ីស្តង់៥វ៉ាត់សំរាប់រក្សាសីតុណ្ហភាព៣០អង្សាសេ

– បន្តផ្សើមរហូតគ្រាប់ដុះពន្លក

-ផ្ទេរដាក់រង ឬថង់ដី (គ្រាប់នឹងដុះពន្លកក្នុងរយៈពេល ១-២ សប្តាហ៍)

១. គ្រាប់ទំពាំងបារាំងដែលដុះបន្លកក្នុងធុងកំដៅត្រូវផ្ទេរដាក់កន្ទោងជារៀងរាល់ថ្ងៃ
២. នឹងក្រោយពេលកូនទំពាំងបារាំងលូតលាស់បាន១តឹក យើងត្រូវថែមដីមមោកប្រយោជទប់ដើមឲ្យត្រង់ល្អរហូតគ្រប់អាយុពីរខែ ទើបផ្ទេរទៅដាំលើរង។

-ការងារបណ្តុះកូនទំពាំងបារាំង
+ គ្រាប់ក្រោយពីលាងសម្អាតត្រូវយកមកត្រាំទឹកក្តៅអ៊ុនៗ (២+១) រយៈពេលកន្លះម៉ោង និងដាក់ផ្អាប់ក្នុងធុងស្នោហាលថ្ងៃ។
+ គ្រាប់ដែលចេញពន្លកបណ្តើរៗ ត្រូវផ្ទេរមកដាក់ថង់ដីដែលមានលាយជីកំប៉ុស្តិ៍ស្រាប់និងបានកំចាត់ផ្សិតចង្រៃ ដោយដាក់ពកបះចុះក្រោមក្នុងរន្ធមួយថ្នាំងដៃ និងកប់ដីវិញ។
+ ការងារបន្ទាប់គឺស្រោចស្រព និងថែស្មៅរហូតកូនទំពាំងបារាំងអាយុពីរខែ។

ការបណ្តុះពូជដែលយកមកពីថៃអាចយូរ ដំណេកគ្រាប់អាចយូរ ដូច្នេះត្រូវដាំទឹកក្តៅសីតុណ្ហភាព ៤៥-៥០អង្សារ ត្រាំ១៥នាទី រួចស្រង់ដាក់ត្រាំក្នុងទឹកស្អាតរយៈពេល ២៤ម៉ោង រួចស្រង់ដាក់កន្សែង រយៈពេលពី៧ ទៅ ១០ថ្ងៃ វានឹងដុះ
-បន្ទាប់មកយកវាទៅស្ទូងលើកន្ទោង


*ការលើករង
-ឈូសរង យកគោយន្តឆូតជារងមួយគន្លង
-លាយអាចម៍គោ និងជីរអង្កាមក្រាលរង ដើម្បីឱ្យមានសំណើម


*ការថែទាំ
-មើលថែទឹកឱ្យបានដិតដល់ និងទៀងទាត់
-១០ ទៅ ១៥ថ្ងៃម្តង ពិនិត្យមើលលើ ជ្រោយដី បោចស្មៅ
-៣ ទៅ ៤ ខែ ដាក់ជីម្តង។ ប្រើជីអាចម៍គោ លាយជាមួយកន្ទក់ កំប្លោក


*ការប្រមូលផល
-ផ្តល់ផលក្នុងរយៈពេល ៨ខែឡើងទៅ ហើយអាចរស់នៅរហូតដល់អាយុ ២០ឆ្នាំ។
តម្លៃលក់នៅទីផ្សារភ្នំពេញបាន ៤ដុល្លារ ក្នុងមួយគីឡូក្រាម
-ទំពាំងមួយមានក្តៀងជុំវិញ ពេលប្រមូលផលត្រូវដកក្តៀងដែលនៅជុំវិទំពាំងបារាំង ទើបវាអាចដុះបន្ត បើសិនជាយើងកាត់អាចដុះផ្សិតដែលអាចប៉ះពាល់ដល់ក្តៀងរបស់ពួកវា។


*អត្ថប្រយោជន៍ច្រើនចំពោះសុខភាព

ទំពាំងបារាំង សំបូរដោយវីតាមីន A C E B1 សំបកសំបូរជាតិដែក និងកាល់ស្យូម។ ឯជាតិសរសៃអាចទប់ទល់ជាតិខ្លាញ់ក្នុងឈាមមិនឱ្យឡើងខ្លាំង កាត់បន្ថយសារធាតុខ្លាញ់ក្នុងរាងកាយ ជួយឱ្យពោះវៀនធំងាយស្រួលបញ្ចេញចោល ជួយសក់ឱ្យមានសុខភាពល្អ ជួយរក្សាសុខភាពភ្នែក ជួយរក្សាសុខភាពបេះដូង រួមនឹងអត្ថប្រយោជន៍សំខាន់ៗជាច្រើនទៀត។

*ទំពាំងបារាំង​ ជួយកែអាកាៈនោមទាស់

ទំពាំងបារាំង ជាបន្លែដែលផ្អែមស្រួយ រសជាតិឆ្ងាញ់ ចម្អិនអាហារបានឆ្ងាញ់ មានគុណប្រយោជន៍ផ្នែកអាហារ សម្បូរវីតាមីន A វីតាមីន C ផូស្វ័រ និងកាល់ស្យូមខ្ពស់ ជួយជម្រុញការបញ្ចោញចោលទឹកនោម បន្ថយអាស៊ីដក្នុងពោះវៀន ព្យាបាលអាការអាហារមិនរំលាយ។ សមាសធាតុផ្សំនៃស្ពាន់ធ័រក្នុងទំពាំងបារាំង ជាថ្នាំបណ្តេញទឹកនោមបានល្អ ស័ក្តិសមចំពោះអ្នកមានជំងឺនោមទាស់ តែទឹកនោមដែលបញ្ចោញមកមានក្លិនឆួល។

អ្នកដែលឈឺសន្លាក់ ពុំគួរទទួលទានទំពាំងបារាំងឡើយ ដោយសារមានសារធាតុផូរីន (Purine) ក្នុងបរិមាណខ្ពស់។ ប្រសិនទទួលទានទំពាំងបារាំងច្រើន សារធាតុនេះនឹងជំរុញឱ្យអាស៊ីដយូរីកក្នុងសរសៃឈាម ចូលទៅតោងតាមសន្លាក់ច្រើនឡើង បង្កឱ្យកើតអាការឈឺកាន់តែខ្លាំង។

ទំពាំងបារាំង ជាអាហារដែលមានគ្លូតាថៃអន ច្រើន ធ្វើការរួមជាមួយវីតាមីន C ដែលគ្លូតាថៃអន ជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ទើបជួយពន្យារការប្រឈមនៃរាងកាយ និងជួយឱ្យសម្បុរល្អស្អាតផងដែរ។

ទំពាំងបារាំងមានស្ករតិច មិនមានខ្លាញ់ មានការបូអ៊ីដ្រាតប្រភេទល្អ និងមានកាកសរសៃអាហារខ្ពស់ ជួយក្នុងការសម្រកទម្ងន់បានល្អ ។

គេអាចយកទំពាំងបារាំងនេះមកធ្វើជាម្ហូបជាច្រើនប្រភេទ មើលទៅទំនងៗឆ្ងាញ់ពិសាណាស់

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here