បច្ចេកទេសក្នុងការដាំដំណាំទៀប

174

១.ការរៀបចំរណ្តៅដាំ

-ជីករណ្តៅ​ទំហំ ​៥​តឹក x ៥​តឹក x ជម្រៅ​ ៥​តឹក​

-លាយ​ដី ជី​លាមក​សត្វ ជី​កំ​ប៉ុ​ស្ត៍ និង​កំទេច​ស្លឹក​រុក្ខជាតិ​សម្រាប់​ដាំ​។​

២.ការរៀបចំដាំ

-យក​កូន​ពូជ​មក​ដាំ​ស្មើ​ត្រឹម​មាត់​រណ្តៅ ហើយគម្លាត​នៃ​ការដាំ​ពី​ដើម​នីមួយៗ​គឺ ​៣​ម៉ែត្រ​

-យក​កូនកាំបិត​មុត​មក​វះ​ថង់​កូន​ពូជ​ពី​បាត​ក្រោម​ទៅ​ឆ្វេង និង​ទៅ​ស្តាំ រួច​ទាញយក​ថង់​ចេញ និង​ប្រយ័ត្ន​កុំ​ឲ្យ​បែក​ដី បន្ទាប់មក​កាយ​ដី​លប់​ត្រឹម​គល់​វា​

-ដាក់​ដី និង​ជី​ចូល​រណ្តៅ​រួច យើង​ត្រូវ​ជីក​រន្ធ​បី​មុំ រួច​ដាក់​ថ្ម​ល្អិតៗ​ចូលក្នុង​មួយ​រន្ធ ​១​គីឡូក្រាម​

-យក​បង្គោល​ចង​ផ្អោប​ជាមួយ​ដើម​របស់​វា​ការពារ​ពី​ការបោក​បក់​នៃ​ខ្យល់ រួច​យក​ចំបើង​មក​គ្រប​ជុំវិញគល់​របស់​វា រួច​ស្រោច​ទឹក​។​

៣.ការថែទាំ និងដាក់ជី

-ដាក់​ជី 15-15-15 កន្លះ​គីឡូក្រាម ក្នុង​មួយ​ដើម ហើយ ​១​ឆ្នាំ ​ត្រូវដាក់ ​៣​ដង ​សម្រាប់​ការលូតលាស់​

-ដាក់​ជី 8-24-24 សម្រាប់​ជំនួយ​ពេល​វា​ផ្កា​ឲ្យ​បាន​ច្រើន និង​ល្អ កម្រិត​ប្រើ ២-៤​គីឡូក្រាម ​ក្នុង​១​ដើម សម្រាប់​រយៈពេល ​១​ឆ្នាំ​

-ដាក់​ជី 13-13-21 ជំនួយ​ពេល​វា​ចេញ​ក្តិ​ប​ផ្លែ កម្រិត​ប្រើ ២-៤​គីឡូក្រាម ​ក្នុង​១​ដើម សម្រាប់​រយៈពេល ​១​ឆ្នាំ​

-ស្រោច​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​

-ទៀប​ចាប់ផ្តើម​ផ្កា​នៅ​កំឡុង​ខែមេសា និង​អាច​ប្រមូល​ផល​បាន​ក្នុង​កំឡុង​ខែកក្កដា រយៈពេល ​២ ទៅ ៣​ឆ្នាំ ​វា​នឹង​ចាប់ផ្តើម​មាន​ផល៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here