បច្ចេកទេសក្នុងការដាំដំណាំត្រឡាច

315

១.ការរៀបចំរណ្តៅសម្រាប់ដាំ

-យើង​ត្រូវ​កាប់​រណ្តៅ​ទំហំ ៤០សង់ទីម៉ែត្រ ៤ជ្រុង​ក្នុង​ជម្រៅ ​កន្លះ​ម៉ែត្រ

-​បើ​យើង​ដាំ​នៅ​ខែប្រាំងត្រូវយក​កម្ទេចកម្ទី​សំរាម​ដុត​ដាក់​ក្នុង​រណ្តៅ តែបើ​នៅ​ខែវស្សា​ត្រូវ​បាច​កំបោ​រសក្នុង​រណ្តៅ​មុនពេល​ដាំ។

២.ការរៀបចំគ្រាប់ពូជសម្រាប់ដាំ

-គ្រាប់​ពូជ​មុនពេល​ដាក់​បណ្តុះ ​យើង​ត្រូវ​យកទៅ​ហាលថ្ងៃ​ជាមុនសិន ដើម្បី​ជាការ​ដាស់​ដំណេក​វា

-បន្ទាប់មក​យកទៅ​ត្រាំ​ទឹក​មួយ​យប់ ​រួច​យកទៅ​កប់​ក្នុង​ដី​កន្លះ​ថ្ងៃ​ថែមទៀត រួចយកទៅបណ្តុះក្នុងកន្ទោងបណ្តុះកូនសិន ការធ្វើ​បែបនេះ​គ្រាប់​ត្រឡាច​នឹង​អាច​ឆាប់​ដុះ​គឺ​ក្នុង​ចន្លោះពេល​ពី ៨ ទៅ ១២ថ្ងៃ​ប៉ុណ្ណោះ

-​នៅពេល​វា​ដុះ​បាន​ស្លឹក​ពីរ ទើប​យើង​យក​វា​ទៅ​ដាំ​ក្នុង​រណ្តៅ​ដែល​យើង​បានរៀបចំ​នោះ​។

៣.ក្រោយពី​ដាំ​រួច ​យើង​ត្រូវអនុវត្ត​បី​ជំហាន៖
​-ជំហាន​ទី១ ពេល​កូន​ត្រឡាច​ដុះ​លូតលាស់​បាន ៧សន្លឹក យើង​ត្រូវ​ក្ដិចត្រួយ​វា​ម្តង ក្រោយមក​យើង​នឹង​បាន ទទួល​ទង​ថ្មី​ចំនួន​បី​បន្ថែមទៀត។
-ជំហាន​ទី២ ទង​ដែល​បែកចេញ​នោះ នៅពេល​វា​លូតលាស់​បាន ៧ស្លឹក​ យើង​បន្ត​អនុវត្ត​ដូច​ជំហាន​ទី១ ទៀត ពេលនោះ​យើង​នឹង​បាន​ទង​ថ្មី​ចំនួន ៧បន្ថែមទៀត។

-ជំហាន​ទី៣ យើង​នៅតែ​បន្ត​អនុវត្ត​ដូច​ជំហាន​ទី១ និង ទី២ ដដែលហើយ​ពេលនោះ យើង​នឹង​បានទទួល​ទង​ថ្មី​ពី ៣០ ទៅ ៣៥ទង។ ដូច្នេះ​វា​ជា​ដំណាក់​កាលដែល​យើង​ត្រូវ​បន្ថែម​ជីធម្មជាតិ ដើម្បី​ជួយ​ទ្រទ្រង់​ការលូតលាស់​របស់​វា។
ការដាក់​ជី​នេះ យើង​ត្រូវ​ដាក់នៅសងខាងចេញពី​រណ្តៅ​ត្រឡាច​ពី ៣០ ទៅ ៥០សង់ទីម៉ែត្រ មានដូចជាជីកំប៉ុស្ត លាមកសត្វ និងកំទេចស្លឹកឈើ និងស្រោចទឹកជាប្រចាំ ធ្វើបែបនេះ​ត្រឡាច​លូតលាស់​បានល្អ មាន​រយៈពេល​យូរ​រហូតដល់​ជាង ២ខែ ហើយក៏​ជា​ដំណាក់​កាលដែល​ត្រឡាច​ចាស់​ទង និងចាប់ផ្តើម​ចេញ​ផ្កា និងផ្លែផង​ដែរ។​

៤.ការប្រមូលផល

ក្រោយពីដាំបានរយះពេល ៣០ ទៅ ៤៥ថ្ងៃ អាចប្រមូលផលបានហើយ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here