បច្ចេកទេសដាំត្រសក់ស្រូវ ឬត្រសក់ផ្អែម និងអត្ថប្រយោជន៍ចំពោះសុខភាព

784

១.  ការជ្រើសរើសពូជ

   –   ពូជល្អ គ្មានជំងឺ

     ពូជត្រសក់ផ្អែមមាន ៣ប្រភេទ៖

+ពូជសាច់ពណ៌លឿង (សូវិត) នាំចូលពីប្រទេសថៃ

+ពូជសំបកលឿង សាច់ពណ៌ខៀវ (ពូជស៊ីថង) នាំចូលពីប្រទេសថៃ

+ពូជសំបកខៀវ សាច់ខៀវ (ពូជតាខាយ) នាំចូលពីប្រទេសចិន

* ត្រសក់ទាំង ៣ពូជនេះ មានការនិយមចូលចិត្តច្រើននៅតាមទីផ្សារ។

ការជ្រើសរើសដី

-​   ដីខ្ពស់មិនលិចទឹកនៅរដូវវស្សា

–   រដូវប្រាំង អាចដាំនៅលើដីស្រែ ប៉ុន្តែត្រូវនៅជិតប្រភពទឹក ងាយស្រួលស្រោចស្រព។

៣.  ការរៀបចំដី

    –   ​ភ្ជួរដីហាលចោល ១សប្តាហ៍

– បាចជីលាមកសត្វពុកផុយ ឬជីកំប៉ុស

–   ភ្ជួរបង្កប់ជីទៅក្នុងដី ទុកចោលរយៈពេល ២ថ្ងៃ

–   រាស់ឱ្យស្មើ

–   កាប់រណ្តៅដាំ ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៣តឹក។

៤.   ការបណ្តុះកូន

–   ជីករណ្តៅ ដាក់ជីកំប៉ុស្ត ឬជីលាមកមាន់ (ទ្រាប់បាត) មួយរណ្តៅ ១ បង្គី

–   ចន្លោះពីគុម្ពមួយ ទៅមួយ ៣តឹក

–   ពេលដាំរួច ត្រូវស្រោចទឹក

–   គ្របកៅស៊ូប្លាស្ទិកលើរង (ត្រូវចោះរន្ធតូចៗ ដើម្បីឱ្យមានខ្យល់ចេញចូល)។

៥.   ការថែទាំ

–   ស្រោចទឹក ១ថ្ងៃ ម្តង

–   អាយុពី ២០-៣០ថ្ងៃ ដាក់ជីលាមកមាន់ និងជីកំប៉ុស នៅចន្លោះរង

–   ត្រសក់ដុះបាន ៧សន្លឹក ចងទ្រើង ឱ្យត្រសក់វារឡើង

–   ត្រសក់ដុះបាន ១៤សន្លឹក

+បេះខ្នែង ដែលមានក្រោមស្លឹកទី៤ ចោល

+លើសន្លឹកទី១៤ ត្រូវទុក ខ្នែងតែ ៣ខ្នែង សម្រាប់ទុកយកផ្លែ លើសពីនេះ បេះចោល

+ខ្នែងទាំងបីនេះមានផ្លែ ៣ តែត្រូវទុកតែមួយផ្លែតែប៉ុណ្ណោះ ដោយជ្រើសរើសផ្លែណាដែលល្អជាងគេ។

–   ត្រសក់ច្រើនជួបប្រទះបញ្ហា ដង្កូវចោះស្លឹក និងជំងឺស្លឹកក្រហម។ វិធីផ្សំថ្នាំរុក្ខជាតិ សម្លាប់សត្វចង្រៃ៖

-ធាតុផ្សំ

+គ្រាប់ប៉ិកួក ៥គ.ក្រ

+គ្រាប់ស្លាក់ ៥គ.ក្រ

+គ្រាប់ស្លែង ៥គ.ក្រ

+បណ្តូលពេជ្រ ១០គ.ក្រ ។

-វិធីធ្វើប្រើប្រាស់

+ចិញ្ច្រាំធាតុផ្សំខាងលើឱ្យម៉ដ្ឋ រួចដាក់ក្នុងពាង

+ចាក់ទឹកដាក់ត្រាំ ចំនួន ២៤០លីត្រ

+ទុករយៈពេល ១៥ថ្ងៃ (ទុកក្រោមម្លប់)

+ក្នុងរយៈពេលរក្សាទុក ត្រូវបើកគម្របពាង កូរ ១ថ្ងៃម្តង ដើម្បីឱ្យថ្នាំឆាប់កាច់។

-វិធីប្រើប្រាស់

+លាយទឹកថ្នាំ ៣លីត្រ ជាមួយទឹកធម្មតា ២០លីត្រ

+ស្រោចទៅលើត្រសក់ នៅពេលល្ងាច (មុនថ្ងៃលិច)។

៦.   ការប្រមូលផល

–   អាយុ ៦០-៧០ថ្ងៃក្រោយដាំ អាចប្រមូលផលបានហើយ។

   

ប្រភព៖ សៀវភៅបៃតងកសិកម្ម ភាគ១

——————————

>>ត្រសក់ស្រូវអាចជួយសម្រកទម្ងន់បានថែមទៀតផង ពិសេស យើងអាចយកមកធ្វើបង្អែមមានឱជារសឈ្ងុយឆ្ញាញ់ពិសាណាស់! ទំនេរអាចរៀនធ្វើញ៉ាំបានណាបងប្អូន>>

>>> របៀបធ្វើបង្អែមត្រសក់ស្រូវ >>>

+ គ្រឿងផ្សំ
– ត្រសក់ស្រូវទុំ ១ផ្លែ
– ខ្ទិះដូង ៤៥០មីលីលីត្រ
– ស្ករស ៣០០ក្រាម
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ទឹកកក ដាក់តាមចំណូលចិត្ត

+ វិធីធ្វើ
១. ដំបូងយកត្រសក់ស្រូវទុំមកពុះយកគ្រាប់ចេញ និងចិតសំបកឲ្យស្អាត រួចហើយចិតវាជាដុំៗតូចល្មមទុកដោយឡែកសិន។
២. ចាក់ខ្ទិះដូងចូលក្នុងឆ្នាំងដាក់ដាំឲ្យពុះ បន្ទាប់មកចាក់ស្ករស និងអំបិលចូលរួចហើយកូរវាទុកឲ្យពុះកូរម្តងទៀតជាការស្រេច (ធ្វើទឹកខ្ទិះដូង)។
៣. នៅពេលដែលញ៉ាំគ្រាន់តែដួសត្រសក់ស្រូវដាក់ចូលក្នុងចាន រួចហើយដាក់ទឹកខ្វិះដូង និងទឹកកកទៅតាមការចូលចិត្តនោះអ្នកអាចញ៉ាំវាបានហើយ៕

ប្រភព៖ មុខម្ហូប I Love Cooking

>>>> ញ៉ាំ​ត្រសក់ស្រូវ អាច​ជួយ​ឲ្យ​អ្នក សម្រក​ទម្ងន់​បាន >>>>

បន្លែ​ផ្លែ​ឈើ​ច្រើន​អាច​ជួយ​ឲ្យ​អ្នកមាន​សុខភាព​ល្អ សូ​ម្បី​តែ​ផ្លែ​ត្រសក់ស្រូវ​យើង​តែងតែ​យក មក​ធ្វើ​ជា​អន្លក់ និង​ធ្វើ​ជា បង្អែម​សម្រាប់ញ៉ាំ ហើយ​វា​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​សម្រក់​ទម្ងន់​ផង​ដែរ​។

១,​ផ្ទុកជាតិកាឡូរីទាន ដើម្បី​សម្រក​ទម្ងន់ អ្នក​គូរ​គិត​ពី​អាហារ​ជា​មួល​ដ្ឋា​ន​ចាំបាច់​យ៉ាង​សំខាន់ ហើយ​អ្នក​គូរ​តែ
ធ្វើការ​ស្វែង​យល់​នឹង​ការ​យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ត់ចត់​។ ផ្លែ​ត្រសក់ស្រូវ​មាន​ផ្ទុក​កម្រិត​កាឡូរី​ទាប ងាយស្រួល​ដល់
ដើម្បី​សម្រក​ទម្ងន់ ដោយ​គ្រាន់តែ​ញ៉ាំ ២​ចំនិត​សម្រាប់​អាហារ​ព្រឹក​។

២,​ជួយដល់ការរំលាយអាហារបានល្អ ញ៉ាំ​ផ្លែ​ឈើ​នៅ​ពេល​ព្រឹក ជួយ​បំបាត់​ជាតិពុល​ចេញពី​រា​ង្គ​កាយ​បាន​ល្អ
ហើយ​សំខាន់​ដល់​ការ​សម្រក​ទម្ងន់​។ ពេល​នេះ​អ្នក​គួរ​ជ្រើសរើស​ផ្លែ​ត្រសក់ស្រូវ ជា​អាហារ​សម្រាប់​រា​ង្គ​កាយ​។

ប្រភព៖ everyday

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here