បច្ចេកទេសដាំត្រប់ស្រួយ

1171

១.  ការរៀបចំដីបណ្តុះកូន

–  ធ្យូងអង្កាមត្រាំទឹក ២យប់ ទុកអោយស្រស់ ចំនួន ៣ធុងស្ពេត្រូ

–  ជីកំប៉ុសស្ងួតល្អ ចំនួន ២ធុងស្ពេត្រូ

–  ជីកំប៉ុស ឬដីដំបូកម៉ដ្ឋល្អ ចំនួន ១ធុងស្ពេត្រូ

–  ច្របល់ដីទាំងនោះអោយសព្វ

–  លីង ចំហុយ ឬច្រកថង់ ចងមាត់ឱ្យជិត ដាក់ក្រោមកម្តៅថ្ងៃ ១សប្តាហ៍ ទើបយកទៅបណ្តុះ

*  PH ដីសមស្របសម្រាប់ដាំត្រប់ ចន្លោះពី ៥.៥ ទៅ ៦.៥

* សារប្រយោជន៍ការលាយល្បាយដីបណ្តុះកូន៖

–  លូតលាស់ល្អ

–  កូនបន្លែស្រូបយកជីជាតិបានគ្រប់គ្រាន់

–  សម្លាប់មេរោគ (ជំងឺ) ដែលបង្កអោយកូនបន្លែរលួយ

–  សម្លាប់គ្រាប់ស្មៅចង្រៃ

–  សម្លាប់ពង និងសត្វល្អិតចង្រៃក្នុងដី។

២. ការធ្វើរោងបណ្តុះកូន

ទំហំរោង៖

–   កម្ពស់ដំបូលគ្របរាន ១.៨ ទៅ ២ម

–   កម្ពស់រានពីដី ០.៨ ទៅ ១ម

–   ទទឹងរានពី ០.៨ ទៅ ១ម

–   ប្រើសំណាញ់ពណ៌បៃតង ដើម្បីការពារទឹកភ្លៀង និងពន្លឺថ្ងៃ

–   សំណាញ់មុង ធ្វើជញ្ជាំងការពារសត្វល្អិត

*  ការធ្វើរោងបណ្តុះកូន អាចធ្វើឱ្យគ្រាប់ដុះល្អ កាត់បន្ថយការរលួយកូន និងការពារកូនដំណាំពីការឆ្លងមេរោគពីពពួកសត្វល្អិតចង្រៃ។

៣.  ការបណ្តុះកូន

–  ពង្រាយគ្រាប់ពូជក្នុងក្រណាត់ស្បៃជក់ទឹក

–  រុំគ្រាប់ពូជឱ្យហប់

–  ស្រោចទឹករាល់ថ្ងៃ ឱ្យក្រណាត់សើមល្អ

–  ដាក់នៅកន្លែងហប់

–  ផ្អាប់គ្រាប់រយៈពេល ២ ទៅ ៣យប់

–  បណ្តុះគ្រាប់ពូជដែលបែកមាត់មុន

–  មួយរន្ធ បណ្តុះកូនមួយគ្រាប់

–  យកកូនបណ្តុះដាក់លើរានបណ្តុះ រួចគ្របសំណាញ់ការពារសត្វល្អិតពណ៌ស

–  ស្រោចទឹកឱ្យគ្រប់គ្រាន់ ពិសេសពេលថ្ងៃត្រង់។ ហាមស្រោចទឹកពេលល្ងាច ព្រោះអាចធ្វើឱ្យ គ្រាប់ ឬកូនបន្លែរលួយ

–  កូនត្រប់អាយុបាន ១៥ថ្ងៃ ប្រើជី ១៨-៤៦-០ កន្លះស្លាបព្រាបាយ លាយទឹក ១០លីត្រ ស្រោចកូន

–  ស្រោចទឹកធម្មតា បន្ទាប់ពីស្រោចជីហើយ។

៤.   ការរៀបចំរង

–   ទទឹងរង ១ម

–   កម្ពស់រងរដូវប្រាំង ២តឹក កម្ពស់រងរដូវវស្សា ៤តឹក

–   លាយជីលាមកសត្វពុកផុយ ឬជីកំបុស ៣គ.ក្រ (សម្រាប់ ៣ម៉ែត្រការេ) ជាមួយជី ២០-២០-១៥ (សម្រាប់ ៣ម៉ែត្រការេ)

–   ស្រោចទឹកឱ្យជោក

–   គ្របចំបើង ឬប្រភេទប្លាស្ទិចគ្របដី។

៥.   ការរៀបចំដាំ

–  កាត់បន្ថយការស្រោចទឹកកូនត្រប់ ៥-៧ថ្ងៃ មុនដាំ

–  កូនត្រប់អាយុ ២៥-២៨ថ្ងៃ អាចយកទៅដាំបាន

–  ដាំកូនត្រប់ពេលល្ងាច

–   ពេលព្រឹកស្រោចថ្នាំ ប្រភេទថ្យាមេថូហ្សាម (Thiamethoxam) (*ការពារសត្វល្អិតចង្រៃទ្រីប)

-​   ដាក់កូនត្រប់ឱ្យពន្លឺថ្ងៃ (លើកលែងថ្ងៃត្រង់)

–   ១រងដាំ ១ជួរ

–   ​ចន្លោះពីគុម្ពទៅគុម្ពមួយ ប្រវែង ១ម

–  ដាំរួច ដោតឈើ កម្ពស់ប្រមាណ ០.៨ម ជួយកូនត្រប់កុំឱ្យដួល មានចន្លោះទទួលពន្លឺ និងខ្យល់ច្រើន ជួយកាត់បន្ថយជំងឺ សត្វល្អិត និងងាយប្រមូលផល

–   កាត់ខ្នែង និងស្លឹកចេញពីគល់ រហូតដល់ខ្នែងផ្កា។

៦.   ការដាក់ជី

–   រៀងរាល់ ១០ថ្ងៃម្តង

–   ឈប់ដាក់ជី ១ខែមុនបញ្ចប់ការប្រមូលផល។

៧.   ការកម្ចាត់សត្វល្អិតចង្រៃ

៧.១.  ទ្រីប

– វិធានការការពារ

– ដាំឱ្យរង្វើល

– សំអាតស្មៅ

*ពេលព្រឹកស្រោចថ្នាំ ប្រភេទថ្យាមេថូហ្សាម (Thiamethoxam)

– កប់ចោលកាកសំណល់ដំណាំបន្ទាប់ពីប្រមូលផល

– វិធានកម្ចាត់: បាញ់ថ្នាំថ្យាមេថូហ្សាម ហ្វីប្រូនីល អ៊ីមីដា-ក្លរព្រីដ ឬអាបាមិចទីនលាយទឹកស្អិត បាញ់ឆ្លាស់គ្នា  នៅពេលត្រជាក់ (អាចពេលព្រឹក ល្ងាច ឬយប់)។

៧.២.  រុយស

– វិធានការការពារ

– ដាំដោយប្រើគម្របប្លាស្ទិចគ្របដី

– កម្ចាត់ស្មៅ

– កប់ចោលកាកសំណល់ដំណាំបន្ទាប់ពីប្រមូលផល

វិធានកម្ចាត់

– ដកដើមដែលកើតជំងឺមកពីរុយសកប់ចោល។

– បាញ់ថ្នាំ ថ្យាមេថូហ្សាម អ៊ីមីដាក្លរព្រីដ អាបាមិចទីន ដាយណូតធឺហ្វូរ៉ាន់ អេម៉ា-មិចទីន ឬថ្នាំបុយប្រូហ្វេហ្សីន លាយទឹកស្អិត បាញ់ឆ្លាស់គ្នា នៅពេលត្រជាក់ (អាចពេលព្រឹក ល្ងាច ឬយប់)

៨.   ការប្រមូលផល

–   ក្រោយ​ពី​ដាំ​បាន​រយៈពេល ២ខែ​កន្លះ ​អាច​ប្រមូល​ផល​បាន

–   គួរប្រមូលផលនៅពេលព្រឹក ឬល្ងាច ដើម្បីរក្សារសជាតិ គុណភាព និងទម្ងន់ផ្លែ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

(រក្សាសិទ្ធិក្នុងការថតចម្លងផ្សព្វផ្សាយដោយមិនបានទទួលការអនុញ្ញាតពីម្ចាស់គេហទំព័រ និងផេច)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here