បច្ចេកទេសដាំដំឡូងមី

752

១. ការជ្រើសរើសពូជ
– ពូជមានអាយុពី ១០ – ១២ខែ
– ដើមមានភ្នែកល្អ (ភ្នែកច្រើន) ដើមធំល្មម
– កាត់ដើមប្រវែង ៣តឹក ដោយម៉ាស៊ីនកាត់ ឬកាំបិតដែលមុត– វិធីធ្វើឱ្យដំឡូងមានមើមច្រើនជាន់ (ចេញមើមច្រើនថ្នាក់) ដោយបង្វិលភ្នែកចុះក្រោម
ហើយយកកាំបិតកាប់ដើមដំឡូង ឱ្យមានស្នាមមុខកាំបិត ប្រហែល ៩ស្នាម (ស្នាម ២ភាគនៃកំណាត់ដើម)
– យកទៅត្រាំទឹកជី
.ទឹកជី ប្រភេទ Chitosan ១០ ម.ល.
.ទឹកជីមានសារធាតុដែកខ្ពស់ ២០ ម.ល.

.លាយជាមួយទឹក ២០លីត្រ
.ត្រាំទុករយៈពេលចាប់ពី ១០ – ២០នាទី

*អត្ថប្រយោជន៍នៃការត្រាំដើមពូជ
– បន្ថែមសារធាតុអាហារឱ្យដើមពូជ
– ជំរុញឱ្យឆាប់ដុះលូតលាស់ និងឫសច្រើន


– ការពារកុំឱ្យសត្វល្អិតមកបៀតបៀន
– ការពាររោគដែលជាប់មកជាមួយដើមពូជ
២. ការរៀបចំដី
– ភ្ជួរហាលដីក្នុងចន្លោះពី ៧-១០ថ្ងៃ មុននិឹងធ្វើការដាំដុះ

៣. ការរៀបចំដាំ
– លើករងចន្លោះពីរងមួយទៅរងមួយ ប្រវែង ១.២៥ម ឬ ១.៥០ម
– ដោតដើមពូជឱ្យត្រង់លើរងជម្រៅ ២តឹក ទុកដើមពូជឱ្យសល់ឡើងលើប្រវែងប្រមាណ ១តឹក
– ចន្លោះពីគុម្ពមួយទៅគុម្ពមួយ ប្រវែង ១ម
* ផ្ទៃដី ១ហ.ត ប្រើពូជអស់ ប្រហែល ៨ពាន់ ទៅ ១ម៉ឺន កំណាត់។

៤. ការថែទាំ
– បាញ់ថ្នាំគីមី ការពារកុំឱ្យស្មៅដុះ (ថ្នាំការពារ និងថ្នាំសំលាប់ស្មៅ)
– រូបមន្តប្រើប្រាស់ថ្នាំ៖

.កម្រិតនៃការប្រើ ៥០ក្រាម លាយជាមួយទឹក ២០លីត្រ
.កម្រិតនៃការប្រើ ១២៥០ក្រាម លាយជាមួយទឹក ៥០០លីត្រ សំរាប់ផ្ទៃដី ១ហ.ត
.ដាំរួចចាប់ផ្ដើមបាញ់ភ្លាម
.ចាប់ផ្ដើមបាញ់ម្ដងទៀតនៅពេលដំឡូងមានអាយុ ៣ខែ

– ការបាញ់ថ្នាំជំនួយស្លឹក និងដើម (ប្រសិនបើមានវត្តមានសត្វល្អិតស៊ី ឬពពួកចៃ មមាច ត្រូវលាយជាមួយ ថ្នាំគីមីផ្សេងទៀត)
.ជីទឹកប្រភេទ Chitosan ១០ម.ល
.ជីទឹកដែលមានសារធាតុដែកខ្ពស់ ២០ម.ល
.ថ្នាំសម្លាប់សត្វល្អិត


– បាញ់ថ្នាំលាយនេះ ៥ដង
.លើកទី១ ពេលចាំផ្តើមដាំ។ លើកទី២ អាយុបាន ១៥ថ្ងៃ។ លើកទី៣ អាយុបាន ៣០ថ្ងៃ។ លើកទី៤ អាយុបាន ៦០ថ្ងៃ
និងលើកទី៥ អាយុបាន ៩០ថ្ងៃ។


៥. ការដាក់ជី
– លើកទី១ មុនពេលដាំ។ ដាក់ជីកំប៉ុស ចំនួន ១៥-២០ត/ហ.ត លាយជាមួយផេះអង្កាម និងជី ១៥.១៥.១៥ ទ្រាប់បាត
– លើកទី ២ ពេលអាយុបាន ១ខែ ត្រូវសំអាតស្មៅ ភ្ជួរដី ជ្រួយគល់ ដាក់ជី ១២៥ គ.ក្រ ក្នុង ១ហ.ត
ហើយភ្ជួរដីកប់ជីលុបគល់។

៦. ការរីកធំធាត់
– ដំណាក់កាលទី ១៖ អាយុបាន ២ – ៣សប្ដាហ៍
ដំបូង ចាប់ផ្ដើមរីកលូតលាស់
– ដំណាក់កាលទី ២៖ អាយុបាន ២ខែ ចាប់ផ្ដើមបែកមែកធាង និងស្លឹក
– ដំណាក់កាលទី ៣៖ អាយុចាប់ពី ៣ខែឡើង ឫសចាប់ផ្ដើមស្រូបយកធាតុអាហារ ដើម្បីយកទៅចិញ្ចឹមមើមឱ្យមានម្សៅ


– ដំណាក់កាលទី ៤៖ អាយុបាន ១៤ខែ ជ្រុះស្លឹក គឺដំឡូងពុំអាចរីកលូតលាស់បានទេ
– ដំណាក់កាលទី ៥៖ អាយុចាប់ពី ១៤ខែឡើង ចាប់ផ្ដើមរីកលូតលាស់សាជាថ្មីម្ដងទៀត។
មើមធំ ប៉ុន្តែមិនសូវមានម្សៅ ពីព្រោះជាតិម្សៅ ត្រូវទៅចិញ្ចឹមស្លឹក ដើម្បីឱ្យស្លឹករីកលូតលាស់ជាថ្មី។


*បច្ច័យ ៨ប្រការ ដែលអាចជួយបង្កើនទិន្នផលដំឡូងមី៖
១. សណ្ឋានដី
២. កំណាត់ពូជ
៣. ទឹក

៤. ពន្លឺថ្ងៃ
៥. អាកាសធាតុ
៦. រោគ និងសត្វល្អិត
៧. ជីនិងថ្នាំ
៨. ការមើលថែទាំ។

ប្រភពៈ សៀវភៅបៃតងកសិកម្ម ភាគ១

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here