បច្ចេកទេសក្នុងការដាំដំណាំដំឡូងបារាំង

151

ដំឡូងបារាំង ជាអាហារមួយប្រភេទដែលសម្បូរទៅដោយសារធាតុវីតាមីន និងអាចយកមកធ្វើជាបន្លែ
និងអាហារដ៏ឆ្ងាញ់ពិសាទៀតផង។ ខាងក្រោមនេះជាបច្ចេកទេសមួយចំនួនក្នុងការដាំដំឡូងបារាំង៖

១.បណ្តុះគ្រាប់ពូជដំឡូងបារំាង រក្សាទុកវាឱ្យនៅឃ្លាតពីគ្នា នៅកន្លែងដែលមានកំដៅថ្ងៃគ្រប់គ្រាន់។

២.ជ្រួយដី និងដាក់ជីនៅលើស្រទាប់ដីខាងលើ បន្ទាប់មកពូនដីឡើងឱ្យខ្ពស់បន្តិច ៨សង់ទីម៉ែត្រ ធ្វើជាជួរ ហើយជួរនិមួយៗ ត្រូវឃ្លាតពីគ្នាពី ២៥ ទៅ ៣៥សង់ទីម៉ែត្រ។ បន្ទាប់មកត្រូវប្រមូលកំទេចដំដី និងស្មៅចេញឱ្យបានស្អាត។

 

៣.ដាំដើមដំឡូងបារំាងលើដី ១ដើមៗ ឱ្យមានចំងាយឆ្ងាយពីគ្នាចំនួន ៣០សង់ទីម៉ែត្រ។

៤.ស្រោចទឹកឱ្យបានទៀងទាត់ ហើយរង់ចាំដំឡូងបារាំងដុះចេញមក។

៥.ពេលដំឡូងបារំាងដុះចេញមកបានកំពស់ប្រហែល ៥ ទៅ ១០សង់ទីម៉ែត្រ ត្រូវជ្រួយដី និងដាក់ជីបន្ថែម ដើម្បីឱ្យឆាប់រីកលូតលាស់បានល្អ។

 

៦.វាជាដំណាំមួយប្រភេទដែលពិបាកដាំ ហើយត្រូវការបទពិសោធន៍ខ្ពស់។ បើស្រោចទឹកច្រើនជ្រុលដំណាំនេះវានឹងកើតជំងឺ Erwinia, ហើយដំណាំនេះមិនអាចដាំបាននៅខែដែលមានភ្លៀងច្រើនដូចនៅស្រុកយើងឡើយ ហើយបើក្តៅជ្រុលនៅខែវាដាក់មើមវានឹងមិនផ្តល់មើមឡើយ ស្រុកខ្មែរយើងអាចដាំបាននៅរដូវរំហើយបន្ទាប់ពីអស់ទឹកភ្លៀងរដូវវស្សា។

៧.ចុងក្រោយនៅពេលដើមដំឡូងបារំាងរីកបែកស្លឹកល្អហើយ ត្រូវរងចាំរហូតដល់ប្រមាណជា ៣ខែជាង ឬសរបស់វាប្រែពណ៌ទៅជាពណ៌លឿង មានន័យថាអ្នកអាចដកយកមើមរបស់វាមកបានហើយ៕

 

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here