បច្ចេកទេសដាំដំឡូងបារាំង !

108

ដំឡូងបារាំង ជាអាហារមួយប្រភេទដែលសម្បូរណ៍ទៅដោយសារធាតុវីតាមីន និងអាចយកមកធ្វើជាបន្លែ និងអាហារដ៏ឆ្ងាញ់ពិសា។ ខាងក្រោមនេះជាវិធី មួយចំនួន សម្រាប់ដំឡូងបារាំង៖

-បណ្តុះគ្រាប់ពូជដំឡូងបារំាង រក្សាទុកវាឱ្យនៅឃ្លាតពីគ្នា នៅកន្លែង ដែលមានកំដៅថ្ងៃគ្រប់គ្រាន់។

-ជ្រួយដីនិងដាក់ជីនៅលើស្រទាប់ដីខាងលើបន្ទាប់ពូនដីឡើងឱ្យខ្ពស់បន្តិច៨សង់ទីម៉ែត្រធ្វើជាជួរហើយជួរនិមួយៗត្រូវឃ្លាតពីគ្នាពី២៥ ទៅ៣៥សង់ទីម៉ែត្រ។​បន្ទាប់មកត្រូវប្រមូលកំទេចដំដីនិងស្មៅចេញឱ្យបានស្អាត។

-ដាំដើមដំឡូងបារំាងលើដី ១ដើមៗឱ្យមានចំងាយឆ្ងាយពីគ្នាចំនួន៣០សង់ទីម៉ែត្រ។

-ស្រោចទឹកឱ្យបានទៀងទាត់ហើយរង់ចាំដំឡូងបារាំងដុះចេញមក៥/ពេលដំឡូងបារំាងដុះចេញមកបានកំពស់ប្រហែល៥ទៅ១០ សង់ទីម៉ែត្រត្រូវជ្រួយដីនិងដាក់ជីបន្ថែមដើម្បីឱ្យឆាប់ រីកលូតលាស់បានល្អ។

-ចុងក្រោយ នៅពេលដើមដំឡូងបារំាង រីកបែកស្លឹកល្អហើយត្រូវរងចាំ រហូតដល់ឬសរបស់វាប្រែពណ៌ទៅជាពណ៌លឿង។មានន័យថា អ្នកអាចដកយកមើមរបស់វាមកបានហើយ។

ប្រភព ៖ ខ្ញុំស្រលាញ់ប្រទេសខ្ញុំ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here