បច្ចេកទេសដាំដើមស្រកានាគក្នុងផើង

192

– ​សម្ភារ​ត្រូវមាន​៖
– ផើង​ដែលមាន​ទំហំ​មាត់​ប្រមាណ​៦​តឹក ជម្រៅ​៦​តឹក​– ស្រកីដូង​ម៉ដ្ឋ អង្កាម​ដុត​– ដីមមោក​– ខ្សែ​សម្រាប់​ចង​។​
+ វិធី​ផ្សាំ​កូន​៖
– ត្រូវមាន​លាមក​សត្វ​ស្ងូ​ត​២០% ដីស្រទាប់លើ​២០% ដីខ្សាច់​៤០% ធ្បូ​ង​អង្កាម​២០%​ភាគ ទឹក​ជីកំប៉ុស​– លាយ​វ​ត្ដុ​ធាតុ​ដើម​បញ្ចូល​គ្នា​ឲ្យ​សព្វ រួច​ដាក់​រៀបចំ​ជា​ថ្នាល​មួយ ឬ​ដាក់​ថង់​បណ្តុះ ហើយ​លាយ​ទឹក ជីកំប៉ុស ជាមួយ​ទឹក​ធម្មតា ស្រោច​ឲ្យ​មាន​សំណើម​៧០% ហើយ​គ្រប​ឲ្យ​ជិត ៣​ថ្ងៃក្រោយ​ស្រោច ទឹក​ជី​រួច​ត្រឡប់​ម្តងទៀត ដើម្បី​ឲ្យ​ល្បាយ​ឆាប់​កាច់​ប​ញ្ជូ​ល​គ្នា​នៃ​វត្ថុធាតុដើម​
– កាត់​ដើម​ស្រកានាគ​ប្រវែង​ប្រមាណ​២​តឹក ចងភ្ជាប់​គ្នា​ហើយ​ទុក​រយៈពេល​១​ថ្ងៃ ចិត​សំបក​នៅ​ផ្នែក ខាងក្រោម​ប្រមាណ ២​សង់​ម៉ែត ដោយ​ទុក​ស្នូល​កណ្តាល ចងភ្ជាប់​គ្នា​ហើយ​ទុក​រយៈពេល​១​ថ្ងៃ រួច​យក​វា​ទៅ​ដាក់​ដោត​ចូលក្នុង​ថ្នាល​ផ្សាំ និង​ស្រោច​ទឹក​មួយថ្ងៃ​ម្ដង​
– ត្រូវធ្វើ​រោង​នៅ​កន្លែង​មាន​ពន្លឺ​គ្រប់គ្រាន់​ក្រោម​ម្លប់​ដើម្បី​ផ្សាំ​កូន មិនត្រូវ​ឲ្យ​មាន​កំដៅថ្ងៃ​ខ្លាំង​នោះទេ​។​
+ វិធី​ដាំ​៖
– ចោះ​រន្ធ​នៅ​បាត​ផើង​ដើម្បី​កុំ​ឲ្យ​វាដ​ក់ជាំ​ទឹក​
– លាយ​ដីមមោគ​៦០% ស្រកីដូង​២០% អង្កាម​ដុត​២០% ដាក់​ក្នុង​ផើង​
– យក​ពូជ​ដើម​ស្រការ​នាគមក​ដាក់​ដាំ​នៅ​កណ្តាល​ផើង​ជ្រៅ​ប្រមាណ​កន្លះ​តឹក​រួច​ដោត​បង្គោល​ចង​ផ្អោប ដើម វា​កុំ​ឲ្យ​ដួល និង​ឲ្យ​វា​តោង​ផងដែរ​។​
ការថែទាំ​៖
– បន្ទាប់ពី​ដាំ​រួច​ស្រោច​ទឹក​រាល់​៣​ថ្ងៃ​ម្តង​
– ដាក់​ជី 15-15-15 ឬ 16-16-16 ២​ស្លា​ព្រា​បាយ​ក្នុង​១​ផើង រាល់​១៥​ថ្ងៃ​ម្តង ពេល​ដាក់​ជី​រួច​ត្រូវ​ស្រោច​ទឹក​៣​ថ្ងៃ​ជាប់​គ្នា​
– ដាក់​ជីលា​មក​មាន់ ឬ​លាមក​គោ​ប្រមាណ​៣​ក្តាប់ដៃ​រាល់​មួយខែ​ម្តង ដោយ​លាយ​ជាមួយ​ជី 15-15-15 ឬ 8-24-24 ក្នុង​បរិមាណ​២​ស្លា​ព្រា​បាយ​
– នៅពេលដែល​វា​មាន​អាយុ ៨​ខែ​ទៅ​១​ឆ្នាំ វា​នឹង​ចាប់ផ្តើម​មាន​ផ្កា ៕
ប្រភព៖ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here