បច្ចេកទេសក្នុងការដាំដុះមើមត្រាវ

55

១.ការជ្រើសរើសពូជ
ជ្រើសរើសយកមើមត្រាវណាដែលមានពូជធំល្អមកទុកសម្រាប់ដាំ។
២.ការរៀបចំដី
មុនពេលដាំយើងភ្ជួរ ២ ទៅ ៣ដង ឲ្យម៉ដ្ឋល្អ។ ភ្ជួរលើកទី១ ដើម្បីលប់កំចាត់ស្មៅ ហើយរយៈពេលប្រមាណ ៨ថ្ងៃ ទើបភ្ជួរម្តងទៀត ហើយត្រូវរាស់ដើម្បីលប់កំចាត់ស្មៅម្តងទៀត និងធ្វើឲ្យដីស្មើរ។

៣.ការដាំដុះ
-ត្រូវធ្វើរងមានទទឹងប្រមាណ ៥តឹក ចន្លោះពីគ្នាប្រមាណ ១,៥ម៉ែត្រ រួចឆូតចង្អូរកណ្តាលរងនោះ ដើម្បីដាក់ជី (ជីលាមកសត្វ ឬជីកំប៉ុស្ត) រួចលប់វិញ ឬក៏អាចកាប់ជារណ្តៅ ១,៥តឹក បួនជ្រុង គំលាតពីគ្នាប្រមាណ ៥តឹក។
-យកមើមត្រាវមកដាំនៅលើរងដែលបានរៀបចំរួចដោយមានសំណើមខ្ពស់។

-ត្រូវដាក់ជីបន្ថែមរាល់ ១ខែម្តង អាចដាក់ជាមួយគ្នានៅពេលដែលយើងបញ្ចូលទឹកឲ្យវា (ជីអ៊ុយរ៉េ ឬជីលាមកសត្វបើមាន)។

៤.ការថែទាំ
-ស្រោចទឹកនៅពេលដែលដីស្ងួត
-ជ្រុំគល់ និងដកស្មៅ
-ការពាររោគបំផ្លាញ។

៥.ការប្រមូលផល
ក្រោយពីដាំបានរយៈពេល ៤ ទៅ ៥ខែ អាចប្រមូលផលបានហើយ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here