បច្ចេកទេសដាំជីពងទាកូនក្នុងផើងឬកេះស្នោរ !!

82

ជី​ពង​ទា​កូនឬ​គេ​ហៅថា ជី​ម​ហោជី​នេះ ពេល​ដាំ​រយៈពេល​១​ខែយើង​អាច​ប្រមូល​ផល​បាននិង​អាច​ប្រមូល​ផល​បាន​៥​លើកទើប​ដាំ​សារជាថ្មី​ឡើងវិញ។

​1-ការរៀបចំ៖-ផើង​ដំណាំ​
-ដី​មាន​ជីជាតិ​
-ជី​អាចម៍មាន់​
-គ្រាប់ពូជ​ជី​ពង​ទា​កូន​
-យក​ចំបើង​កាត់​ខ្លីៗ

​2-ការដាំដុះ៖-យក​ផើង​ដំណាំលាង​សម្អាតនិង​ហាលថ្ងៃ​ឱ្យ​ស្ងួត​
-យក​ដី​ចាក់​ចូល​ក្នុង​ផើង​ដំណាំ​
– យក​ជី​អាចម៍​មាន់ ទ្រាប់​បាត​មួយ​ជាន់ រួច​លុប​ដី​នៅ​ស្រទាប់​លើ​
-យក​គ្រាប់​ពូជ រោយ​តាម​ចង្អូរ​ក្នុង​ផើង​
-យក​ចំបើង​កាត់​ខ្លីៗ រួច​រោយ​នៅក្នុង​ផើង​ដំណាំ
-ស្រោច​ទឹក​ឱ្យ​ជោគ​មួយថ្ងៃ​២​ដង នៅ​រដូវប្រាំង​

​3-ការថែទាំ៖
-នៅពេល​ជី​ដុះ​ហើយ ត្រូវ​រម្លស់​កូន​ចេញ​ខ្លះ ដើម្បី​កុំឱ្យ​ដុះ​ញឹក​ពេក​
-ក្រៅពី​ដក​រម្លស់​កូន ត្រូវ​ដកស្មៅ ដែល​ដុះ​ក្នុង​ផើង​ដំណាំ​
-នៅពេល​ជី​កំពុង​លូតលាស់ ត្រូវ​ស្រោច​ជី​ទឹក​បំប៉ន ដោយ​ស្រោច​ក្នុង​រយៈពេល​២​ថ្ងៃ​ម្តង

​4-ការប្រមូល​ផល៖
-ក្រោយ​ដាំ​បាន​រយៈពេល​១​ខែយើង​អាច​ប្រមូល​ផល​បាន​ហើយដោយ​ទុក​ដើម​កន្លះ​តឹក​ពី​គល់​
-ក្រោយ​ប្រមូល​ផល ត្រូវ​បន្ត​ស្រោច​ទឹក ដើម្បី​ឱ្យ​ជី​លូតលាស់​បន្ត​
-ស្រោច​ជី​ទឹក២​ថ្ងៃ​ម្តងរហូតដល់​លូតលាស់​បាន​កម្ពស់​២​តឹក យើង​អាច​ប្រមូល​ផល​ម្តង ទៅ​៥​ដង​ទៀតទើប​ចោលនិង​ធ្វើ​ដី​ដាំ​ឡើងវិញ៕

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here