បច្ចេកទេសក្នុងការដាំដំណាំគូឆាយស្លឹក

108

១.ការរៀបចំដី

ក្នុងការរៀបចំដី ធ្វើការភ្ជួរចំនួន ២ ទៅ ៣ដង។ ភ្ជួរលើកទី១ ហាលដីចោលរយៈពេល ៣ ទៅ ៤ថ្ងៃ។ ភ្ជួរលើកទី២ ទុកដីចោល ៣ថ្ងៃ និងលើកទី៣ ធ្វើការភ្ជួរកាប់ជាចង្អូរៗ បន្ទាប់មកយកដីដំបូកលាយជាមួយនឹងជីកំប៉ុស្តច្របល់ឲ្យសព្វដាក់ក្នុងចង្ហូរ និងលើករងដែលមានចន្លោះពីរងមួយទៅរងមួយ ៦តឹក។ ចំពោះរងដែលបានកាប់មានបណ្តោយប្រវែង ១៦ម៉ែត្រ និងទទឹង ៦តឹក។

២.ការតៀមពូជដាំ

គេតែងដាំនៅពាក់កណ្ដាលរដូវវស្សា។ មុនដាំយកគូឆាយទៅកាត់ឫសចេញបន្តិច ដើម្បីការពារកុំឲ្យស្លឹកគូឆាយឡើងពណ៌ក្រហម ហើយត្រូវយកទៅដាំភ្លាម។ ចំពោះការដាំគូឆាយ យើងត្រូវដាំឲ្យរាក់ៗ ដើម្បីឲ្យដើមគូឆាយចាប់ឫសហើយថ្លោសល្អ។ ដាក់ដាំជា ៣ជួរ ចន្លោះពីដើមមួយទៅដើមមួយប្រហែល ២តឹក។

 

៣.ការថែទាំ និងការពារ

-ក្នុងការថែទាំ ត្រូវយកចិត្តទុដាក់ទៅលើការស្រោចទឹក និងសំអាតស្មៅ

-ការស្រោចទឹក គឺត្រូវស្រោចទឹកក្មុងមួយថ្ងៃ ១ដង នៅពេលព្រឹក (រដូវវស្សា)។ ចំណែករដូវប្រាំងវិញ ត្រូវស្រោចទឹកមួយថ្ងៃ ២ដង គឺព្រឹក និងល្ងាច។

-ជ្រុំដីដកស្មៅឲ្យដីធូរដែលធ្វើពី ២ ទៅ ៣ដង ក្នុងមួយខួបដំណាំរយៈពេល ៥ខែ។

៤.ការប្រមូលផល

ចាប់ផ្តើមប្រមូលផលបានក្រោយពីដាំបានរយៈពេល ៣ ទៅ ៤ខែ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here