បច្ចេកទេសដាំគូឆាយស្លឹក

210

ការដាំដំណាំនេះ គឺមានលក្ខណៈងាយស្រួល ដោយមិនចំណាយពេលសំរាប់ថែទាំច្រើន ហើយមិនមានសត្វល្អិតបំផ្លាញទេ។ ដំណាំនេះ ដាំប្រើតែជីធម្មជាតិ ហើយលក្ខណៈពិសេសម្យ៉ាងទៀត គឺយើងដាំដោយបំបែកកូនបន្តរហូតមិនចាំបាច់ទិញពូជពីគេទេ។

Image may contain: food

១-ការរៀបចំដី៖ ភ្ជួរដី ២ ទៅ ៣ដង។ ភ្ជួរលើកទី១ ហាលដីចោលរយៈពេល ៣ ទៅ ៤ថ្ងៃ។ ភ្ជួរលើកទី២ ទុកដីចោល ៣ថ្ងៃ និងលើកទី៣ ភ្ជួរកាប់ជាចង្អូរៗ បន្ទាប់មក យកដីដំបូកលាយជាមួយនឹងជីកំប៉ុស្តច្របល់ឲ្យសព្វដាក់ក្នុងចង្ហូរ និងលើករងដែលមានចន្លោះពីរងមួយទៅរងមួយ ៦តឹក។ ចំពោះរងបានកាប់មានបណ្តោយប្រវែង ១៦ម៉ែត្រ និងទទឹង ៦តឹក។

Image may contain: 1 person, smiling, grass, plant, outdoor and nature

២-ការត្រៀមពូជដាំ និងការថែ៖ ដាំនៅពាក់កណ្ដាលរដូវវស្សា។ មុនដាំ ត្រូវយកគូឆាយទៅកាត់ឫសចេញបន្តិច ដើម្បីការពារកុំឲ្យស្លឹកគូឆាយឡើងពណ៌ក្រហម ហើយត្រូវយកទៅដាំភ្លាម។ ចំពោះការដាំគូឆាយ ត្រូវដាំឲ្យរាក់ៗ ដើម្បីឲ្យដើមគូឆាយចាប់ឫសហើយថ្លោសល្អ។ ដាក់ដាំជា៣ជួរ ចន្លោះពីដើមមួយទៅដើមមួយប្រហែល ២តឹក។

Image may contain: plant

៣-ការថែទាំ និងការពារ៖ យកចិត្តទុដាក់ទៅលើការស្រោចទឹក និងសំអាតស្មៅ
– ការស្រោចទឹក គឺស្រោចទឹកក្មុងមួយថ្ងៃ ១ដងនៅពេលព្រឹក (រដូវវស្សា)។ ចំណែករដូវប្រាំងវិញ ស្រោចទឹក ១ថ្ងៃ២ដង គឺព្រឹក និងល្ងាច។

Image may contain: plant, grass, tree, outdoor and nature

Image may contain: plant and food
– ជ្រុំដីដកស្មៅឲ្យដីធូរដែលធ្វើពី ២-៣ដងក្នុង១ខួបដំណាំរយៈពេល ៥ខែ។

Image may contain: plant, tree, grass and outdoor

Image may contain: plant

៤-ការប្រមូលផល៖ ចាប់ផ្តើមប្រមូលផលក្រោយពីដាំបានរយៈពេល ៣ ទៅ ៤ខែ។

Image may contain: plant and outdoorImage may contain: foodImage may contain: plant and foodសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here