#បច្ចេកទេសដាំខ្នុរ

917

១.ការជ្រើសរើសពូជ

គួរជ្រើសរើស

-ពូជបំបៅពីដើម ព្រោះវាមានផ្លែសុទ្ធល្អ និងឆាប់បានផ្លែ

-ខ្នុរដែលមានខ្លែបច្រើនសាច់ក្រាស់។

២.ការរៀបចំរណ្តៅ

-ជីករណ្តៅ ៨តឹកបួនជ្រុង និងជំរៅ ៨តឹក

-រោយកំបោរ និងថ្នាំកណ្តៀរ (FURADAN) ប្រមាណ ២ស្លាបព្រាបាយក្នុងរណ្តៅ

-ដាក់ផេះ ឬ អង្កាម កំប្លោក ចំបើងពុក លាមកគោ មាន់ ជ្រូកកំរាស់ ១តឹក ធ្វើយ៉ាងណាអោយពេញរណ្តៅ

-ត្រូវទុករណ្តៅរៀបចំហើយក្នុងរយៈពេល ២ទៅ៣អាទិត្យ​ចំងាយពីរណ្តៅមួយមានប្រវែង ៨ម។

៣.ការដាំ

-កូនខ្នុរបន្ទាប់ពីផ្សាំបានត្រូវរក្សាទុក ១អាទិត្យមុនដាំ

-ផ្អាកស្រោចទឹក ២ថ្ងៃមុនដាំ ដើម្បីកុំអោយបែកដី និងឫស

-មុនដាំត្រូជញ្ជូនកូនខ្នុរដាក់ក្បែររណ្តៅទាំងអស់

-បកថង់ចេញ ធ្វើយ៉ាងណាកុំអោយបែកដី

-កប់កូនខ្នុរក្នុងរណ្តៅ ដោយធ្វើយ៉ាងណាអោយដីកន្ទោងខ្នុរស្មើមាត់រណ្តៅ

-យកមែកឈើដោតក្បែររណ្តៅចងទុកជាមួយកូនខ្នុរ

-លប់ដីបន្តិចម្តងៗដោយសង្កត់ថ្នមៗ ហាមសង្កត់លើដី

-ដោតមែកឈើក្បែររណ្តៅចងទប់ជាមួយកូនខ្នុរ។

៤.ការថែទាំនិងដាក់ជី

-កាត់ថង់បំបៅចេញ ក្រោយដាំ ១ខែ

-ខែវស្សាត្រូវពូនគល់ការពារទឹកលិច

-នៅដើមរដូវវស្សា គួរដាក់ជីបំប៉នដោយប្រើជី ១៥-១៥-១៥ (៣ខាំ) លាយជាមួយជី លាមកមាន់ គោ ជ្រូក (៣បង្គី) អង្កាម ចំបើង

-កាយកប់ក្នុងដីធ្វើជាកំពែង។ ប្រសិនបើកូនខ្នុរមានសត្វល្អិតស៊ីត្រួយ ប្រើថ្នាំសម្លាប់សត្វល្អិត S85 (កាបារីល) សម្រាប់ជួយស្លឹកនិងដើមលូតលាស់ល្អ។

៥.ការស្រោចទឹក

-កូនខ្នុរអាយុតិចជាង ១ឆ្នាំ ត្រូវស្រោចទឹក ២ដងក្នុង ១អាទិត្យ

-នៅរដូវប្រាំង និងនៅពេលវាកំពុងចេញផ្កា ដើម្បីការពារជ្រុះក្តឹប។

.ការតាក់តែងមែក

ត្រូវកាត់ត្រួយចុងចេញនៅឆ្នាំទី ១ និងកាត់មែកមិនសូវល្អចេញរៀងរាល់ឆ្នាំ ដោយទុកតាមប្រព័ន្ធ ១.៣.៦.១៨ (ដើម១​ មែកធំ៣ ខ្នែងធំ៦ និងខ្នែងធំ១៨) បើអាចធ្វើបានជាការល្អប្រសើរ។

៧.ការប្រមូលផល

-មិនត្រូវបេះខ្នុរទំលាក់លើដីទេ គួរឡើងបេះ និងដាក់ក្នុងសង្រែកចុះក្រោម

-បើអាចធ្វើបាន គួរកាត់ផ្លែខ្នុរអោយមានជាប់ទងជាការប្រសើរ។

 

ប្រភព៖ កម្មវិធីអភិវឌ្ឈន៍សេដ្ឋកិច្ចតំបន់ខេត្តសៀមរៀប

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here