បច្ចេកទេសដាំខ្ទឹមបារាំងឲ្យបានមើមច្រើន

1333

បច្ចេកទេសដាំខ្ទឹមបារាំងឱ្យបានមើមច្រើន!
បងប្អូនកសិករដែលប្រកបមុខរបរដាំខ្ទឹមបារាំង សូមសាកល្បងនូវបទពិសោធន៍ខាងលើនេះកុំបីខាន
ជាទូទៅ កសិករយើងដាំខ្ទឹមបារាំងទទួលបានមើមតែ ១ ប៉ុណ្ណោះក្នុងមួយដើម ពេលនេះ ខ្ញុំសូមចូលរួមចែករំលែក បទពិសោធន៍ប្លែកមួយដែលអាចដាំខ្ទឹមបារាំងឱ្យទទួលបានមើមច្រើន។

១. ការដាំ
-យកគ្រាប់សាបនៅលើថ្នាល
-ដកកូនយកទៅស្ទូងនៅលើរង
-មើមដែលទទួលបានពីការ ដាំដោយគ្រាប់ផ្ទាល់បានតែមួយទេក្នុងមួយដើម


-ការដាំនៅលើកទី ២ យកមើមដែលបានដាំពីគ្រាប់យកទៅដាំបន្ត។ ពេលនោះ ក្នុង ១ដើម ទទួលបានពី ៣ ទៅ ៥ មើម
-ការដាំលើកទី ២ នេះ ប្រសិនបើយកមើមតូចមកដាំក៏ទទួលបានមើមតែ ១ ក្នុងមួយដើម ដែរ ដូចនេះ គួរជ្រើសរើស យកមើមធំបន្តិចបានមើមពី ២ ទៅ ៣ ក្នុងមួយដើម ហើយបើជ្រើសរើសយកមើមកាន់តែធំ ទទួលបានមើមទី ៤ ទៅ ៥ ក្នុងមួយដើម។
-ពេលយកមើមដែលប្រមូលបានពីលើកទី ២មកដាំ នៅលើកទី ៣ ទៀត វានឹងក្លាយ ហើយក្នុងមួយដើមទទួលបានមើម១ ដដែល (ទិន្នផលដូចនៅពេលដាំដោយគ្រាប់ដំបូង)
-មើមដែលបានទទួលពីការដាំដោយគ្រាប់ ត្រូវរក្សាទុកពូជ ហើយរៀបដាក់នៅក្នុងបន្ទប់ ឬរោង ដែលមានធ្នើរ (នៅលើធ្នើរទី ២ ឬទី ៣) ដើម្បីកុំឱ្យសំណើមពីដីជះមកធ្វើឱ្យឫសដុះខូចគុណភាពមើម។

២.ការប្រមូលផល និងការរក្សាទុក
-ពេលដែលខ្ទឹមមានអាយុពី ៣ ទៅ ៤ ខែ និងពេលដែលសង្កេតឃើញស្លឹកវាបាក់ត្រង់កន្លែងក្បែរគល់
-ក្រោយប្រមូលផល ត្រូវសំអាតខ្ទឹម ដោយកាត់ឫសចេញខ្លះ តែកុំកាត់ដោយគល់ឫស និងកុំលាងទឹក នាំឱ្យការរក្សាទុកមិនបានយូរ
– ជ្រើសរើសមើមដែលល្អទុកមួយផ្នែក និងមើមដែលយើងសង្កេតឃើញថាមិនល្អ ដូចជាបណ្តូលដើមមានពណ៌លឿង មើមចង់រលួយទុកមួយផ្នែក ដើម្បីបញ្ចេញលក់ឱ្យឆាប់រហ័ស


– ចំពោះមើមល្អៗ ត្រូវរក្សាទុកនៅលើធ្នើរប្រក់ដំបូល និងមានខ្យល់ចេញចូល

– ក្នុងការស្តុកទុក ត្រូវពង្រាយមើម មិនត្រូវដាក់មើមគរលើគ្នា នាំឱ្យហប់ខ្យល់ឆាប់រលួយ
– ឧស្សាហ៍ត្រួតពិនិត្យមើលមើមណារលួយ ឆាប់ដកចេញ ដើម្បីកុំឱ្យរាលដាលដល់មើមដទៃទៀត ( ការចុះត្រួតពិនិត្យ ២ ទៅ ៣ ថ្ងៃម្តង )


សរុបមក ដើម្បីដាំខ្ទឹមបារាំងឱ្យបានទិន្នផលខ្ពស់ ត្រូវយកចិត្ត ទុកដាក់នូវចំណុចមួយចំនួនដូចខាងក្រោម :
-មើមដែលបានដាំពីគ្រាប់ផ្ទាល់ដំបូង បើចង់ទុកធ្វើពូជបន្ត ត្រូវជ្រើសរើសតែមើមធំៗ និងល្អគ្មានការបំផ្លាញពី សត្វល្អិត ជំងឺ ទើបទទួលបានផលច្រើន
-រក្សាទុកមើមដាំបន្តនៅលើកទី ២ ត្រូវរក្សាទុកក្នុងរោង លើធ្នើរឱ្យខ្ពស់ផុតពីដី (ធ្នើរទី ២ ឬទី៣) ដើម្បីកុំឱ្យសំណើម ដីជះ មកធ្វើឱ្យដុះឫសខូចគុណភាពមើម
-កុំយកមើមដែលបានមកពីការដាំលើកទីពីរមកដាំបន្តទៀត ព្រោះការដាំលើកទី ៣ វានឹងក្លាយហើយមើមដែលទទួល បានតែ ១ ប៉ុណ្ណោះក្នុងមួយដើម។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here