បច្ចេកទេសដាំខ្ញីក្នុងការុង ងាយស្រួលក្នុងការដាំ និងថែទាំ

182

*សម្ភារៈត្រូវមាន៖
– ការុងប្រភេទ ២៥ ឬ៥០គីឡូ សម្រាប់ដាំ
– មើមពូជខ្ញី
– ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត ជីលាមក
សត្វពុកផុយ ជីអង្កាមដុត និងកំទេចស្លឹកឈើ


*វិធីដាំ៖
– បើយើងយកការុង៥០គីឡូនោះយើងត្រូវបត់វាយក
ត្រឹម ពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ
និងដាក់គំលាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន
– ចាក់ល្បាយដី និងជីចូលក្នុងការុងនោះកម្ពស់៣តឹក
– យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំ
ចំកណ្តាល ជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុងដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃ
គ្រប់គ្រាន់ និងមិនលិចទឹក។


* ការថែទាំ៖
– ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជីកំប៉ុស្តរាល់២អាទិត្យម្តង
– ធ្វើការសំអាតស្មៅចេញ
– អាយុចាប់៤-៥ខែយើងអាចចាប់ផ្តើមប្រមូលផល
បានហើយ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here