បច្ចេកទេសដាំខ្ជាយ និងគុណសម្បតិ្តខ្ជាយសម្រាប់សុខភាព

1719

 ១. ការរៀបចំដី

–   ដាំលើដីស្ងួត គ្មានដក់ទឹក ឬជាំទឹក

–   ភ្ជួរ ឬកាប់ដីជម្រៅ ២-៣តឹក

–   បំបែកដីឱ្យម៉ដ្ឋ

–   លើករងទទឹង ១ម បណ្តោយតាមទំហំដី កម្ពស់៣តឹក

* ដំណាំមើមភាគច្រើន មិនសូវរើសដីទេ ប៉ុន្តែដីដែលដាំបានល្អជាងគេ គឺដីល្បាយខ្សាច់ (ដីធូរ ស្រស់ទឹក និងមានជីជាតិ) ។ តំបន់ដីឥដ្ឋ ដំណាំមើមពុំសូវឱ្យទិន្នផលខ្ពស់ទេ ព្រោះស្អិត ណែន មិនអាចរីកធំធាត់បាន។

២. ការរៀបចំដាំ

–   បណ្តុះមើមចាស់ រួចយកទៅដាំ

–   ដាំគំលាតពីគុម្ពមួយទៅគុម្ពមួយប្រវែង ៣តឹក។

៣. ការថែទាំ

–   ដាក់ជីពេលដាំបាន ២-៣ ខែ (ពេលបែកគុម្ព ច្រើន)

–   បោចស្មៅ ជ្រំដី និងពូនគល់​ (ហាមប៉ះគល់)

* ខ្ជាយដុះលូតលាស់បានល្អប្រសើរ ក្នុងកម្រិតទឹកល្មម

* ខ្ជាយជាដំណាំដែលសត្វល្អិតមិនយាយី។

៤. ការប្រមូលផល

–  ពេលស្លឹកទុំ ហើយស្វិត បញ្ជាក់ថា មើមខ្ជាយចាស់។

* ខ្ជាយត្រូវការពន្លឺថ្ងៃខ្លី ទើបលូតលាស់ល្អ និង ផ្តល់ទម្ងន់ធ្ងន់។ ទិន្នផលមើមអាចថយចុះ ពេលពន្លឺថ្ងៃចាំងលើរងយូរពេក លើសពី១២ម៉ោងក្នុងមួយថ្ងៃ។

* អាចកប់ចោលក្នុងដី ១ឆ្នាំ ក៏មិនខូចដែរ។

 

ប្រភព ៖ សៀវភៅបៃតងកសិកម្ម ភាគ១

—————————-

**គុណសម្បតិ្តខ្ជាយ**

#ខ្ជាយ ជួយព្យាបាលធ្លាក់ស ឈឺពោះ ប្រេះមាត់ ឈឺក្រពះ
រាកមួលអាសន្នរោគ ពិស ជួយឲ្យសក់ដុះក្រាស់

#ផ្នែកប្រើប្រាស់៖ មើម


#ការព្យាបាល៖ ឈឺពោះ ប្រេះមាត់ ស្ងួតមាត់ បញ្ចុំទឹកនោម ឈឺក្រពះ រាកមួលអាសន្នរោគ ពិស ធ្លាក់ស ។
កំរិតប្រើ៖ លាងទឹកស្អាត ៥០ ក្រាមក្នុង១ថ្ងៃ (មើមស្រស់) ដាំទឹកហូប ។

ប្រើខាងក្រៅៈ បុកខ្ជាយស្រស់លាយអំបិលបន្តិច លាប ឬ បិទបំពោក ។
ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាលឧបត្ថមដោយJICA

* វិធីធ្វើភេសជ្ជៈខ្ជាយ


* វត្ថុធាតុដើមដែលត្រូវការ៖
– ខ្ជាយ ១ខាំ
– ទឹកឆ្អិន ២ពែង
– ក្រូចឆ្មា ទឹកឃ្មុំ ឬទឹកស្ករខាប់
– ទឹកកកដុំ


* វិធីធ្វើ៖
យកខ្ជាយ លាងទឹកស្អាត ហាន់ជាកង់ រួចចាក់ចូលម៉ាស៊ីនក្រឡុក ជាមួយទឹក ២ពែង ទាល់តែហ្មត់ រួចច្រោះយកកាកចេញ រួចថែមទឹកឆ្អិនឲ្យគ្រប់បាន ១លីត្រ អាចទុកក្នុងទូទឹកកកបាន១ខែ។


* វិធីប្រើ៖
ពេលញ៉ាំយើងចាក់ទឹកខ្ជាយ កន្លះកែវ ថែមទឹក ច្របាច់ក្រូចឆ្មា និងថែមទឹកឃ្មុំ ឬស្ករតាមចំណូល ដាក់ទឹកកកជាការស្រេច ការញ៉ាំទឹកខ្ជាយដែលមានប្រសិទ្ធភាពល្អគួរលាយជាមួយរសជាតិផ្អែម។

#គុណសម្បត្តិដ៏អស្ចារ្យរបស់ខ្ជាយ
– ខ្ជាយជួយឲ្យអាយុវែង បំប៉នធាតុក្នុងរាងកាយ
– ខ្ជាយបំប៉នឆ្អឹងក្រចក មិនឲ្យស្រួយឆាប់បាក់ សម្រួលដំណើរឈាមរត់ និងបំប៉នខួរក្បាល ជួយសម្រួលសម្ពាធឈាមទាំង ឡើង និងចុះឲ្យមានភាពប្រក្រតី


– កែវិលមុខ ណែនដើមទ្រូង បំប៉នបេះដូង ថ្លើម និង ក្រលៀន ( យកឬសនិងមើមខ្ជាយ ហាន់ល្អិតៗហាលថ្ងៃរហូតស្រួយ បុកឲ្យហ្មត់ឆុងទឹកពិសារម្តង១ស្លាបព្រាកាហ្វេ)


– ខ្ជាយបំបាត់ចុករាគមួលឈាម ហើមពោះ បំបាត់ចុករោយស្រពន់ ជួយធ្វើអោយឆ្អឹងរឹងមាំ
– ពិសេស ខ្ជាយ ជួយបំប៉នសក់ឲ្យដុះក្រាស់ បំបាត់ការជ្រុះសក់ការពារ និង បន្ថយសក់ស្កូវ ។ ល។


ប្រភព៖ The Memories

——————————-

**វិធីព្យាបាលជំងឺឈឺឆ្អឹងខ្នង និងសន្លាក់**

*ជំងឺ ឈឺឆ្អឹងខ្នង និងសន្លាក់


*រុក្ខជាតិ: ខ្ជាយ

*វិធីធ្វើ:

– កិនខ្ជាយ ៣មើម ច្រោះយកតែទឹកខ្ជាយ

– លាយជាមួយទឹកស្អាត ១កែវ

– ដាំឱ្យពុះ

– ទុកឱ្យត្រជាក់បន្តិច ប្រមាណ ១៥នាទី

– លាយទឹកឃ្មុំមួយស្លាព្រាបាយ និងក្រូចឆ្មារពីរចំណិត ជាមួយទឹកខ្ជាយខាងលើ

*វិធីប្រើប្រាស់

– ពិសា ១កែវ រាល់ពេលព្រឹក និងពេលល្ងាច ១កែវ មុនហូបអាហារ

*លទ្ធផល:

– អាចទទួលលទ្ធផលល្អបានក្នុរយៈពេលពី ៣សប្តាហ៍។

**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។**

ដោយ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here