បច្ចេកទេសជ្រើសរើសពូជមាន់សុខភាពល្អ លក់បានថ្លៃ យកមកចិញ្ចឹមឲ្យធន់នឹងអាកាសធាតុប្រែប្រួលតាមតំបន់ មាន់មានសុខភាពល្អ ធំធាត់លឿន

348

ការជ្រើសរើសពូជមាន់ល្អ មានតំរូវការទីផ្សាខ្ពស់ លក់បានថ្លៃ គឺជាកត្តាជោគជ័យសំខាន់មួយដែលកសិករយើងត្រូវធ្វើ។ កសិករត្រូវជ្រើសរើសពូជមាន់យកមកចិញ្ចឹមឲ្យធន់នឹងអាកាសធាតុប្រែប្រួលតាមតំបន់ មាន់មានសុខភាពល្អ ធំធាត់លឿន។

១.របៀបជ្រើសរើសមេមាន់
-មានទំងន់ចាប់ពី ១.៥គ.ក្រឡើង

-មានសុខភាពល្អ (មិនធ្លាប់ឆ្លងជំងឺ) ផ្តល់ពងលើសពី ១០ ឡើង និងផ្តល់ពងពី ៥ ទៅ ៦ ដង ក្នុងមួយឆ្នាំ ចេះក្រាបពង និងញាស់បានល្អ

-មានជើងព៌ណលឿង ដើម្បីងាយស្រួលលក់ និងតម្លៃខ្ពស់។

២. របៀបជ្រើសរើសមាន់បា
-មាន់បា ត្រូវមានមាឌធំ ដោយមានទំងន់យ៉ាងតិច ២គ.ក្រ

-មិនធ្លាប់ឆ្លងជំងឺ

-រហ័សរហួន (ពូកែជាន់មេ) និងមុខក្រហម និងភ្នែកភ្លឺថ្លា

៣.របៀបជ្រើសរើសកូនមាន់
-កូនមាន់ធ្វើវ៉ាក់សាំងរួច
-សុខភាពល្អ និងរហ័សរហួនដោយមានភ្នែកភ្លឺថ្លា

-មានអាយុប្រហាក់ប្រហែលគ្នា
– គូថស្ងួត (គ្មានរាគ)។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here