បច្ចេកទេសចិញ្ចឹមអន្ទង់

1809

អន្ទង់ងាយស្រួលចិញ្ចឹម ព្រោះមិនចំណាយដើមទុន និងពេលវេលា ច្រើនប៉ុន្មានទេ ហើយពូជអន្ទង់ងាយរក និង ពងកូនតាមធម្មជាតិ ។ ម្យ៉ាងវិញទៀត នៅលើទីផ្សារក៏មានតំលៃថ្លៃ ទៅថ្ងៃមុខ អាចនឹងពង្រីកការចិញ្ចឹមអន្ទង់ថែមទៀត នៅរដូវ ប្រាំងខាងមុខនេះ ដើម្បីយកកូនបន្ដពូជទៀត ។ ប៉ុន្ដែបញ្ហាដែលគួរឱ្យកត់សំគាល់ក្នុង ការចិញ្ចឹមអន្ទង់គឺ នៅម៉ោង៩យប់មានបក្សី ចាប់អន្ទង់ធំ ពេលវាអើតក្បាលផុតពីភក់ ។

No photo description available.

ក-ការសង់អាងស៊ីម៉ង់ត៍សំរាប់ចិញ្ចឹម -សង់អាងនៅកន្លែងស្រលះ ។ អាងមាន ទំហំ២ម៉ែត្រ បួនជ្រុង ជំរៅ៨តឹក -បាតអាងរាងទេរមកកន្លែងបង្ហូរទឹក ចេញ -បាត និងជញ្ជាំងអាងខាងក្នុងធ្វើយ៉ាងណាឱ្យរលោង ។

ខ-ការរៀបចំសំអាតក្នុងអាង កាប់ ដើមចេកត្រាំក្នុងអាង១អាទិត្យ ដើម្បីកាត់បន្ថយក្លិនស៊ីម៉ង់ត៍ រួចលាងសំអាត ឱ្យបាត់ក្លិន បន្ទាប់មកដាក់ហាលកំដៅថ្ងៃរយៈពេល១ថ្ងៃ ។

គ-រៀបចំជំរកក្នុងអាង ដើម្បីដាក់អន្ទង់ចិញ្ចឹមឱ្យបានល្អ យើងត្រូវអនុវត្ដដូចតទៅ ៖ រៀបចំជំរកក្នុងអាងទៅតាមស្រទាប់ពី ស្រទាប់បាតដល់ស្រទាប់លើបង្អស់ ៖ -ដាក់ដីដំបូកទ្រាប់បាតកំរាស់១តឹក (ដី ដំបូករែងយកដីម៉ដ្ឋ) -ដាក់លាមកជ្រូកស្ងួត៥០ភាគរយ និង លាមកមាន់ស្ងួត៥០ភាគរយ លាយចូលគ្នា កំរាស់១តឹក -យកដើមចេកទៅហាន់ រួចដាក់សំដិលឱ្យស្ងួត៥០ភាគរយ និងចំបើងផុយ៥០ភាគរយ លាយចូលគ្នាកំរាស់១តឹក -ដាក់ដីដំបូកនៅស្រទាប់លើបង្អស់ (ដាក់រាងទេរ គឺម្ខាងខ្ពស់ និងម្ខាងទៀត ទាប) -ចាក់ទឹកចូលអាងឱ្យលិចផ្នែកម្ខាងខាងទាប (ជំរៅទឹក២តឹក) ហើយម្ខាងទៀតគោក -ដាក់កំបោ្លកដាំពីលើផ្ទៃទឹក ។

No photo description available.

ឃ-ចំនួនកូនអន្ទង់ដាក់ចិញ្ចឹម កូនអន្ទង់ដែលដាក់ចិញ្ចឹមមានទំហំប៉ុនចង្កឹះ ។ ដាក់អន្ទង់ចំនួន៤០ក្បាល ក្នុង១ ម៉ែត្រការ៉េ (ពូជអន្ទង់ប្រផេះ) ។

Image may contain: food

ង-ប្រភេទចំណី និងការផ្ដល់ចំណី ប្រភេទចំណីដែលដាក់ឱ្យអន្ទង់ស៊ីមាន បបរ កន្ទក់ ត្រកួន ស្លឹកដំឡូងជ្វា បន្លែ ចុង អង្ករ ស្លឹកកន្ធំថេត លាយបញ្ចូលគ្នា ។ ក្រៅពីនេះ អាចឱ្យវាស៊ីដូចជា កំពឹក ត្រីចង្វា ខ្យង ខ្ចៅ និងកូនត្រីល្អិតៗ (ចំណីនេះមិនទៀង ទាត់) ។ គួរផ្ដល់ចំណីឱ្យអន្ទង់ស៊ីយ៉ាងទៀងទាត់គឺ១ថ្ងៃម្ដង នៅពេលព្រលប់សំរាប់អន្ទង់៤០ ក្បាល ។ បរិមាណចំណី៣ខែដំបូងឱ្យស៊ី២-៣ ខាំ លើសពី៣ខែឡើងទៅ៥ខាំ-១គីឡូ ក្រាម ។

Image may contain: plant and outdoor

ច-ការថែទាំ – ចិញ្ចឹមបានរយៈពេល១ខែដំបូង  ចាប់ប្ដូរទឹកចេញ ដោយប្ដូររយៈពេល២ អាទិត្យម្ដង (ប្ដូរទឹកដែលអណ្ដែត លើភក់ ចំនួន៣ប៉ោត) -ចិញ្ចឹមបានរយៈពេល២ខែឡើងទៅ ប្ដូរទឹក១អាទ្យិម្ដង (ម្ដង១ប៉ោត) -ក្រោយពីស៊ីចំណីរួច វាសំងំស្ងាត់ស្ងៀម ហើយបង្ហើបក្បាលផុតពីភក់ -បើផ្ដល់ចំណីមិនគ្រប់គ្រាន់ អន្ទង់ធំវាយខាំអន្ទង់តូច ដូច្នេះគាត់ ត្រូវដាក់ចំណីបន្ថែមទៀត -នៅពេលភក់មានក្លិនស្អុយ បារភក់ ផ្នែកខាងលើ ដូរចេញដោយលៃយ៉ាងណាកុំឱ្យ មានជាប់ពង និងកូនអន្ទង់ ។

No photo description available.No photo description available.

ឆ-ការប្រមូលផល៖ ក្រោយពីចិញ្ចឹមបានរយៈពេល៩ខែមក កាយភក់ ចាប់អន្ទង់ប្រមាណ២០ ក្បាលមកថ្លឹង ។ ជាមធ្យមអន្ទង់មូលមានទំងន់ពី ៣ខាំ ទៅ ៦ខាំ ក្នុង១ក្បាល  ហើយមានសល់ទាំងអន្ទង់ធំ និងកូនអន្ទង់តូចជាច្រើនទៀត (មិនបានចាប់រាប់ព្រោះវាលូនលឿនពេក) នៅក្នុងភក់ ។ នៅសល់កូនតូច ទុកធ្វើពូជបន្ដទៀត។

Image may contain: food

ដើម្បីចិញ្ចឹមអន្ទង់ឱ្យបានល្អ អ្នកបច្ចេកទេសសូមណែនាំចំណុចមួយចំនួនដូចខាងក្រោម ៖ -បំបែកអន្ទង់តូចទៅដាក់ចិញ្ចឹមកន្លែង ផ្សេងៗ ប្រការកុំឱ្យអន្ទង់ធំស៊ីអន្ទង់តូច -គួរពង្រីកអាងឱ្យបានធំទូលាយ ដើម្បី ដាក់ជន្លេនចិញ្ចឹមជាមួយអន្ទង់ក្នុងអាង -គួរធ្វើគំរបគ្របពីលើអាង (ប្រើព្រួល ឫស្សី) ការពារពពួកបក្សី ពស់ ឆ្មា កណ្ដុរ ចូលស៊ីអន្ទង់ -គួររកពូជអន្ទង់ពណ៌លឿង មកដាក់ ចិញ្ចឹម ពីព្រោះវាធំលឿនជាងអន្ទង់ពណ៌ ប្រផេះ – ពេលប្ដូរទឹក និងយកកំបោ្លកចេញត្រូវ ត្រួតពិនិត្យក្រែងមានដោយកូនអន្ទង់ទៅជាមួយ។

Image may contain: outdoor

No photo description available.

សម្រួលអត្ថបទៈ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here