បច្ចេកទេសចិញ្ចឹមត្រីឆ្លូញ

1503

*ការរៀបចំស្រះចិញ្ចឹម៖ រៀបចំស្រះ ឬក៏អាងស៊ីម៉ងត៍ទំហំដែលមានទំហំ ៤មx៤ម កម្ពស់៧តឹក ការពាកុំឲ្យវាលោតចេញបាន ។ ដាក់ប្រភេទដីស្អិត (អាចយកដីស្អិតៗពីបាតត្រពាំង) ចូលកំរាស់២តឹក ព្រោះជាប្រភេទដីដែលវាចូលចិត្ត រួចដាក់ទឹកចូលកម្ពស់៤តឹកពីលើដីនេះ រួចដាក់កំប្លោក ចក និងត្រកួនទឹកមួយចំនួនដាំក្នុងអាងនោះ។

*ការដាក់កូនត្រីចិញ្ចឹម  និងការថែទាំ៖ យកកូនត្រីដែលមានអាយុ ៣អាទិត្យ ចំនួន២០០០-២៥០០ ក្បាលក្នុងអាងនោះ។ ចំពោះកូនពូជយើងអាចសាកសួររកនៅកន្លែងកសិដ្ឋានបង្កាត់ពូជត្រី ឬសាកសួរនៅមន្ទីជលផល ឬអាចទិញមេ និងបាដែលធំល្អពីទីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង

– ត្រូវមានប្រព័ន្ធបញ្ចេញ បញ្ចូលទឹកឲ្យបានល្អ ព្រោះត្រីឆ្លូញវាស៊ីសាច់ជាចំណីរបស់វា។

*ការឲ្យចំណី៖ចំណីរបស់វាមានដូចជាកាកសំណល់ត្រី សាច់ផ្សេងៗ ជាពិសេសជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ យើងអាចរកបានយ៉ាងស្រួលនៅរដូវវស្សា។

 

យើងអាចដាក់ចំណីក្នុងបំពង់ទុយោ យកទៅដាក់២-៣កន្លែងដើម្បីឲ្យវាស៊ីបានគ្រប់គ្នា ដាក់២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច។ ត្រូវប្តូរទឹករាល់៥-៦ថ្ងៃម្តង។ រយៈពេល ៦-៧ខែយើងអាចប្រមូលផលបានហើយ។

 រៀបរៀងដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here