បច្ចេកទេសចិញ្ចឹមជ្រូក ដែលទទួលបានជោគជ័យ!!

85

អនុវត្តអនាម័យនិងសំអាតទ្រុងមុនពេលដាក់ជ្រូកទៅចិញ្ចឹមនិងបញ្ចេញជ្រូកពីទ្រុងយកទៅលក់ រួចហើយផ្លាស់ប្តូរទ្រុងជ្រូកតាមកំណត់។ គួរតែបាញ់សម្លាប់មេរោគតាមកាលកំណត់ជុំវិញទ្រុងចិញ្ចឹមជ្រូក។

+ទីតាំងនិងប្រព័ន្ធទ្រុង៖

-ទ្រុងចិញ្ចឹមត្រូវមានជញ្ជាំងព័ទ្ធជុំវិញមានច្រកទ្វារចូលដោយឡែកហើយនៅឃា្លតឆ្ងាយពីកន្លែងស្នាក់អាស្រ័យ។

-ទ្រុងចិញ្ចឹមមិនរអិលមិនដក់ទឹកជៀសវាងចរន្តខ្យល់បក់ចូលងាយធ្វើអនាម័យគួរមានរណ្តៅកម្ចាត់មេរោគនៅចំទ្វារនៃជួរទ្រុងចិញ្ចឹមនីមួយៗ។

– តំបន់ធ្វើប្រព្រឹត្តកម្មកាកសំណល់ទឹកសំណល់ត្រូវដាក់ដាច់ចេញពីទ្រុងចិញ្ចឹម។

ពូជនិងការគ្រប់គ្រងពូជ៖

-ជ្រូកពូជត្រូវមានប្រភពដើមច្បាស់លាស់ សុខភាពមាំមួន ចាក់ថ្នាំបង្ការគ្រប់គ្រាន់។

-ជ្រូកពូជដែលទើបតែនាំមកត្រូវដាក់ចិញ្ចឹមដាច់ដោយឡែកពីគ្នា កត់ត្រាគ្រប់គ្រាន់នូវអការៈរោគនានា ក្នុងអំឡុងពេលដាក់ចិញ្ចឹមដាច់ដោយឡែកពីគ្នា។

-មិនចិញ្ចឹមដោយលាយឡំនឹងជ្រូកសម្បុកដទៃក្នុងមួយទ្រុង។ មិនចិញ្ចឹមជ្រូកជាមួយនឹងប្រភេទសត្វផ្សេងទៀត។

+ចំណីជ្រូក៖-ត្រូវមានប្រភពច្បាស់លាស់ មិនហួសកំណត់ពេលប្រើប្រាស់។ លាយច្របល់ចំណីត្រឹមត្រូវតាម រូបមន្ត ហើយអោយជ្រូកស៊ីចំណីឆ្អិន។

-មិនប្រើប្រាស់ចំណីមានជាតិគីមី សារធាតុអង់ទីប៊ីយ៉ូទិកដែលត្រូវហាមមិនអោយប្រើប្រាស់។

+ទឹកផឹកនិងប្រព័ន្ធផ្គត់ផ្គង់បង្ហូតទឹកចេញ៖

-ប្រភពទឹកសម្រាប់ជ្រូកផឹកត្រូវធានាស្របអនាម័យ។

-គួរមានប្រព័ន្ធប្រមូលកាកសំណល់ធ្វើប្រព្រឹត្តកម្មទឹកសំណល់ ទឹកលាងទ្រុងដោយឡែក។

+ការងារបសុពេទ្យនិងអនាម័យបសុពេទ្យ៖

-ជារៀងរាល់ថ្ងៃ គួរបោសសម្អាតទ្រុង ប្រមូលជាតិកាកសំណល់។

-ធ្វើអនាម័យ កម្ចាត់មេរោគក្នុងទ្រុងមុនពេលដាក់ជ្រូកចូលចិញ្ចឹមនិងពេលយកទៅលក់ ផ្ទេរទ្រុងតាមការកំណត់។គួរបាញ់ថ្នាំកម្ចាត់មេរោគតាមកាលកំណត់ជុំវិញទ្រុងចិញ្ចឹមជ្រូក។

+បញ្ចេញជ្រូកពីទ្រុងយកទៅលក់៖បញ្ចេញពីទ្រុងយកទៅលក់តែជ្រូកមាំមួនមិនកើតជំងឺ។ត្រូវផ្តល់គ្រប់គ្រាន់នូវឯកសារព័ត៌មានពីពូជការចាក់ថ្នាំបង្ការ ស្ថានភាពព្យាបាលជំងឺជាដើមខណៈពេលយកទៅលក់៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here