ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

បច្ចេកទេសចិញ្ចឹមខ្ចៅបែបធម្មជាតិ

13-Feb-2019 12:17 PM

រូបភាព


ដោយ: Uddam

-រៀបចំស្រះតូចល្មមដែលមានទទឹង២មែត្រ បណ្តោយ៦ម៉ែត្រ ជម្រៅកន្លះម៉ែត្រ
-ក្រាលកៅស៊ូប្លាស្ទិចក្នុងស្រះនោះ និងយកដីដែលមានស្មៅដាក់សង្កត់លើប្លាស្ទិចតាមមាត់ស្រះ(ការពារកុំឲ្យវារសាត់ចេញ)-ព័ទ្ធសំណាញ់ ជុំវិញស្រះ ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក
-ដាក់ភក់ចូលកម្រាស់ប្រមាណកន្លះតឹក-បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក
-ដាក់លាមកគោស្រស់ប្រមាណ២គីឡូ ស្លឹកកន្ទ្រាងខែត្រ២បាច់ និងដាក់ធាងដូងស្រស់ (អាចកាត់ជា២ក៏បាន) ចំនួន៣ធាងចូលក្នុងស្រះ-ដាំត្រកួនទឹក ដើម្បីជាជម្រករបស់វា និងជួយបង្កើតចំណីវាផង
-បន្ទាប់មកដាក់ពូជខ្ចៅចូលចំនួន៦គីឡូក្រាម(សម្រាប់ទំហំស្រះនេះ)-ឲ្យចំណីវាស៊ីមានដូចជាចកទឹក ស្លឹកល្ហុង បន្លែបៃតងផ្សេងៗលាយជាមួយឬសរបស់វាហាន់តូចៗ
-ត្រូវបូមទឹកផ្លាស់ប្តូរ១ខែម្តង*រយៈពេលប្រមាណ៥ខែឡើងយើងអាចចាប់ផ្តើមប្រមូលផលបានប្រមាណ១០០គីឡូក្រាមសម្រាប់១ស្រះនេះ
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត