ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មានកសិកម្ម

បច្ចេកទេសក្នុងដាំស្ពៃចង្កឹះ ងាយៗដោយប្រើធុងស្នោ

19-Dec-2018 10:34 AM

រូបភាព


ដោយ: Uddam

១.ការរៀបចំ​ដាំ​

-ធុង​ស្នោ​មួយ ឬ​ច្រើន​តាម​តម្រូវការ

-គ្រាប់ពូជ (​អា​ចរក​ទិញ​ពី​ហាង​កសិកម្ម ឬ​តាម​ទីផ្សារ​)

-ដីក្រហម ឬ​ដី​ទន្លេ ដី​ផុស​ល្អ ដី​ធូរ មាន​លាយ​ជីកំប៉ុស​។ បើសិនជា​យក​ដី​បាតទន្លេ​មក​ដាំ​ដុះ ត្រូវ​ហាល​ឱ្យ​ស្ងួត​ដើម្បី​សម្លាប់​មេរោគ​។

២.ការដាំដុះ​

-ចោះ​បាត​ធុង​ស្នោរ​ត្រូវ ដើម្បីឱ្យ​ទឹក​ហូរ​ចេញ​

-ចាក់ដី​ចូលក្នុង​ធុង​ស្នោរ​ឱ្យ​ពេញ​ល្មម​

-ស្រោច​ទឹក​ឱ្យ​ជោក​ដី​ដែល​យើង​ប្រុង​នឹងដាក់​បណ្តុះ​គ្រាប់ពូជ​ស្ពៃ​

-ដាក់​រោយ​គ្រាប់ពូជ​

-រោយ​ដី​លុប​ពីលើ​

-ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ ​៣​ដង រយៈពេល ២ ទៅ ៣​ថ្ងៃ​ដំបូង រហូត​ស្ពៃ​ដុះ​កូន​។

៣.ការថែទាំ​

-រក្សាទុក​ផើង​ដំណាំ​ក្នុង​ទីតាំង​មួយ​ដែលមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​

-ស្រោច​ទឹក​ឱ្យបាន​ជាប្រចាំ ២​ដង ​ក្នុង​មួយថ្ងៃ (​ព្រឹក និង​ល្ងាច​) តែ​កុំ​ជោក​ពេក ព្រោះ​ដំណាំ​ប្រភេទ​នេះ មិនត្រូវ​ការ​ទឹក​ច្រើនពេក​ទេ​

-នៅពេល​ស្ពៃ​ដុះ​កូនតូចៗ បំបែក​កូន​ចេញ​ខ្លះ​

-យក​ឫស​កំប្លោក​កាប់​ឱ្យ​តូចៗ​ហាល​ឱ្យ​ស្ងួត ឬ​ហាន់​ចំបើង​ឱ្យ​តូចៗ មក​គ្របពីលើ​គល់​កូន​ស្ពៃឱ្យ​ជិត ការពារ​ពេល​ស្រោច​ទឹក​ធ្វើឱ្យ​រលើង​ឫស និង​រក្សា​សំណើម​ឱ្យបាន​យូរ​

-បើសិន​ជាមាន​សំណល់​ទឹក​លាង​ត្រី សាច់ ទឹក​អង្ករ ត្រូវ​យកទៅ​ស្រោច​គល់​ដំណាំ​ឱ្យបាន​រាល់ថ្ងៃ ព្រោះ​សំណល់​ទាំងនេះ មាន​ជីវជាតិ​ល្អ អាច​បំប៉ន​ស្ពៃ​ឱ្យបាន​លូតលាស់​

-សម្អាត​ស្មៅ​ជុំវិញ​គុម្ព​ស្ពៃ និង​ជ្រួយដី​ឱ្យ​ធូរ​ដើម្បី​រក្សា​សំណើម​ឱ្យបាន​ល្អ​

-គួរ​ធ្វើ​សំណាញ់​ព័ទ្ធជុំវិញ​ធុង​ដំណាំ ដើម្បី​ការពារ​សត្វ​ចាប ឬ​សត្វ​ស្លាប​ផ្សេងទៀត​មក​ចិក បំផ្លាញ​ដំណាំ​។​

៤.ការប្រមូល​ផល​

-ប្រមាណ​ជិត​១​ខែ យើង​អាច​ប្រមូល​ផល​បាន​ហើយ​

-ចំពោះ​ការប្រមូល​ផល​ដើម្បី​ទុក​ពូជ គឺ​ត្រូវ​ច្រូត​ដើម​មក​ហាល​រហូត​ស្ងួត បន្ទាប់មក​ហែក​សម្អាត​យក​គ្រាប់ និង​ហាលថ្ងៃ​ឱ្យ​ស្ងួត​រយៈពេល ២ ទៅ ៣​ថ្ងៃ ​ទើប​ខ្ចប់​ពូជ​ទុកបាន៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត