បច្ចេកទេសក្នុងការដាំដើមប៉ាស្យុង (Passion)

2398

១. ការប្រើប្រាស់ពូជស្រស់សម្រាប់ដាំដុះ

  • ក្នុងការបណ្តុះគ្រាប់ត្រូវជ្រើសរើសផ្លែដែលទុំល្អ
  • ការប្រើប្រាស់គ្រាប់ពូជស្រស់មានដំណុះគ្រាប់លឿន
  • ចំណែកគ្រាប់ស្ងួតដំណុះគ្រាប់ ចំណាយរយៈពេលវែងរហូតដល់រាប់ខែ។

. ការរៀបចំថ្នាលបណ្តុះកូន

  • រៀបចំដាក់ដីក្នុងផើង ឬក្នុងថ្នាលបណ្តុះកូន ដោយដាក់ជីកំប៉ុស្តកំរាស់ ៩០សង់ទីម៉ែត្រ
  • ដាក់គ្រាប់ពូជចូល (កុំឲ្យគ្រាប់គរលើគ្នា)

  • រោយជីកំប៉ុស្តពីលើស្តើងៗ
  • ស្រោចទឹកឲ្យជោគ តែកុំឲ្យជាំទឹកគ្រាប់នឹងរលួយខូចអស់។
  • ស្រោចទឹកជាប្រចាំកាលណាយើងឃើញផ្ទៃខាងលើស្ងួត។

៣.​ ការស្ទូងកូន

  • ក្រោយពីសាបគ្រាប់បាន១សប្តាហ៍កូននឹងចេញពន្លក (ស្លឹក២ដំបូង)
  • អាចដកកូនបំបែកមកដាំក្នុងថង់ ថូ ឬក្នុងរណ្តៅ នៅពេលកូនប៉ាស្យុងមានស្លឹក ៤ទៅ៦សន្លឹក ឬអាយុបាន២សប្តាហ៍ ទៅ១ខែ
  • ចំពោះថង់ ថូ ឬរណ្តៅត្រូវរៀបចំដីដែលមានជីកំប៉ុស្ត និងស្លឹករុក្ខជាតិស្ងួតលាយជាមួយ។

. ការរៀបចំរបង រឺ ទ្រើងសំរាប់វល្លិតោង

  • ធ្វើនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ អាចរៀបជារបងធ្វើពីឈើងាប់ រឺ ជាលួសសសៃរដើម្បីអោយវល្លិវាតោងបានល្អ។
  • ចំពោះទ្រើងវិញ យកល្អធ្វើពីសរសៃលួសប្រទាក់ជារាងចតុកោណកែងទំហំប្រមាណ១-២តឹក
  • កំពស់ទ្រើងខ្ពស់ល្មមចន្លោះពី ១-៤ម (ទាបពេកខ្វះពន្លឺ និងពិបាកប្រមូលផលនិងខ្ពស់ពេក ពិបាកធ្វើទ្រើង និងពិបាកប្រមូលផល)។

៥. ស្រោចទឹក និងដាក់ជី

  • ធ្វើការស្រោចទឹក និងដាក់ជីសំខាន់ណាស់នៅពេលចាប់ផ្តើមដាំដំបូង និងពេលរុក្ខជាតិមុនចាប់ផ្តើមផ្កា។
  • ការដាក់ជីត្រូវកាប់ជំរៅ១តឹក ជារង្វង់ជុំវិញដើមប្រើជីកំប៉ុស្តិដាក់ចូល ដោយដាក់ចំងាយ១.៥តឹក ទៅ ២តឹកពីគល់រុក្ខជាតិ
  • ស្រោចទឹកអោយជោក។

៦. ការតាក់តែងមែក

  • ការតាក់តែងមែក គឺកុំអោយមែករុក្ខជាតិដុំស៊ុបទ្រុបពេក ជាទូទៅអាចតាក់តែងមែក រឺ វល្លិបាននៅពេលវាមានអាយុកាល ២-៣ឆ្នាំទៅ
  • វល្លិដែលតាក់តែង រឺកាត់ចោល ចំពោះវល្លិដែលចាស់រិញ វល្លិដែលមានជំងឺ រឺ វល្លិដែលដុះណែនពេក។

៧. ការប្រមូលផល

  • អាចប្រមូលផលបាននៅពេលដាំបានអាយុ ៦-៨ខែ។
  • ចំពោះអាយុកាលរបស់រុក្ខជាតិនេះអាចអាយុពី៥-៧ឆ្នាំតាមការថែទាំ។
  • ផែ្លដែលទុំល្អអាចប្រមូលផលបានគឺពណ៏ស្វាយក្រហម រឺ សំបកផ្លែរាងជ្រួញបន្តិច។

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here