បច្ចេកទេសក្នុងការដាំខ្ទឹមស ដើម្បីទទួលបានទិន្នផលល្អ

220

១.ការត្រៀមពូជសម្រាប់ដាំ
-នៅលើផ្ទៃដីទំហំ ៧អារ គេត្រូវដាំពូជអស់ចំនួន ១៧គីឡូក្រាម
-មុនដាំយកខ្ទឹមទៅហាលថ្ងៃរយៈពេល ១ខែ ដើម្បីឲ្យស្ងួតល្អ បន្ទាប់មកទើបយកទៅដាំ។

២.ការរៀបចំដី និងការដាំ
-ក្នុងការធ្វើដី ត្រូវធ្វើយ៉ាងណាភ្ជួររាស់ដីច្រើនសា និងហាលឲ្យឆ្អិនល្អ ទើបទទួលបានផលខ្ពស់
-បន្ទាប់មកកាប់លើកជារង ដែលមានទទឹង ១ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី និងកំពស់ ២,៥តឹក

-នៅលើរងនិមួយៗ ត្រូវដាក់ជីលាមកសត្វពុកផុយទ្រាប់បាត
-យកមើមខ្ទឹមកប់ដាំក្នុងជំរៅរាក់ រួចលប់ដីពីលើ និងដាំដោយទុកចន្លោះគុម្ព  ២តឹក ពីដើមមួយទៅមួយ។

៣.ការថែទាំ
-ក្រោយពីដាំហើយ ត្រូវស្រោចទឹកឲ្យជោគនៅពេលខ្ទឹមដុះ
-រួចកាត់ចំបើងខ្លីគ្របនៅលើរងតាមចន្លោះគុម្ព ត្រូវថែទាំស្រោចទឹក ១ថ្ងៃ ២ដង ព្រឹក និងល្ងាច
-ជ្រុំដីដកស្មៅ ដើម្បីឲ្យដីធូរ
-ក្នុងការដាំខ្ទឹមនេះពុំមានជួបប្រទះសត្វល្អិតបំផ្លាញច្រើនទេ ព្រោះខ្ទឹមដំណាំមានក្លិនក្រពុល ដែលអាចធ្វើសត្វល្អិតមិនហ៊ានមកជិត។

៤.ការប្រមូលផល
ក្រោយពីដាំបានរយៈពេល ៤៥ថ្ងៃ យើងអាចចាប់ផ្តើមដកប្រមូលផល។ នៅលើផ្ទៃដី ៧អារ អាចប្រមូលផលបាន ៥៦០គីឡូក្រាម។

សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំដំណាំខ្ទឹមសមាន៖
-រៀបចំដីដាំដោយភ្ជួររាស់ដីឲ្យបានច្រើនសា និងហាលឲ្យស្ងួតល្អ
-ប្រើជីលាមកសត្វពុកផុយទ្រាប់បាតរងឲ្យបានច្រើន
-កប់មើមខ្ទឹមដាំក្នុងជំរៅរាក់ ដើម្បីឲ្យពន្លកស្លឹកដុះចេញល្អ
-ដាំចន្លោះគុម្ពសមស្របពីគុម្ពមួយទៅមួយ ២តឹក ដើម្បីឲ្យខ្ទឹមទទួលពន្លឺបានគ្រប់គ្រាន់
-ថែទាំស្រោចទឹក ដកស្មៅ និងក្រាលកំទេចចំបើងគ្របពីលើការពារការហួតសំណើម៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here