បច្ចេកទេសកែច្នៃចំណីសម្រាប់គោនិងក្របី មានសារធាតុបំប៉ន និងជួយឲ្យគោក្របីលូតលាស់លឿន

2954

១. ការធ្វើផ្អកស្នៅជាចំណីបំប៉នគោក្របី ( Silage Making for ruminant Feed ):
១.១. តើផ្អកស្មៅ ( Silage ) ជាអ្វី?
ផ្អកស្នៅគឺជាស្មៅ ឬរុក្ខជាតិនៅស្រស់ដែលកាត់ជាកំណាត់ល្អិតៗ ហើយរក្សាទុកកន្លែងគ្មានខ្យល់ ដោយដាក់ក្នុងធុងបិតជិត ឬថង់ប្លាស់ស្ទីកបិតជិត ។
១.២. ផលប្រយោជន៍ផ្អកស្មៅ
-មានសារធាតុបំប៉ន និងជួយឲ្យគោក្របីលូតលាស់លឿន


១.៣. ការផលិតទឹកមេផ្អកស្មៅ
កសិករអាចផលិតបរិមាណទឹកមេផ្អកស្មៅដោយខ្លួនឯងអាស្រ័យលើតម្រូវការជាក់ស្ដែងផលិតផ្អកស្មៅជាចំណីគោ ឬក្របី។ ទឹកមេផ្អកស្មៅនេះអាករក្សាទុកបានត្រឹមតែ ១អាទឹត្យប៉ុណ្ណោះ។ សមាសធាតុផលិតទឹកមេផ្អកស្មៅ
-ស្មៅស្រស់ ទម្ងន់ ០,៥គីឡូក្រាម
-ស្ករ ទម្ងន់ ២ក្រាម (០,២ខាំ)
-ទឹកសុទ្ធ ចំណុះ ១លីត្រ

-ដបទឹក មានចំណុះ ១លីត្រ
-ប្រដាប់វាស់កំហាប់ ប៉េហាស់ (Ph)

+របៀបធ្វើទឹកមេផ្អកស្មៅ
បុកស្មៅស្រស់ចំនួន ០,៥គីឡូក្រាមឲ្យម៉ត់រួចពួតយកទឹកស្មៅ និងច្រោះឲ្យបានស្អាត់ (ថ្លាល្អ) ជាមួយតម្រងក្រណាត់ស្អាត់ដែលមិនមានជាប់សារធាតុផ្សេងៗ (ឧទាហណ៍ ៖ ជាតិប្រៃ សាប៊ូ…)
+របៀបធ្វើ
យកទឹកស្មៅដែលច្រោះបានទៅលាយជាមួយស្ករ ០,២ខាំ និងទឹកចំណុះ០,៥លីត្រ បន្ទាប់មកច្រកចូលទៅក្នុងដបកែវស្អាតរួចបិតដបឲ្យជិតមិនឲ្យមានខ្យល់ចេញចូល ។

+ការក្សាទុក ត្រួតពិនិត្យពីគុណភាពទឹកមេផ្អកស្មៅ
ទឹកផ្អកស្មៅត្រូវរក្សាទុកកន្លែងត្រជាក់ល្មម (មិនក្ដៅ មិនត្រជាក់ ) ក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់មកត្រូវយក ដបមកពិនិត្យមើលគុណភាព និងវាស់កំហាប់របស់ទឹកមេផ្អកស្មៅ ។ កំហាប់ល្អស្ថិតនៅចន្លោះពី ៣ទៅ ៤,៥ ។
+របៀបលាយមេផ្អកស្មៅសម្រាប់ធ្វើផ្អកស្មៅ
យើងមិនអាចយកទឹកមេផ្អកស្មៅមកប្រើដោយផ្ទាល់ទេ ។ ទឹកមេស្មៅ១ដប (បរិមាណលាយខាងលើ) ត្រូវយកទៅលាយទឹកបន្ថែមចំណុះ ១០លីត្រជាមុនសិនទើបអាចលាយធ្វើជាផ្អកស្មៅបាន ។
+ដំណើរការនៃការធ្វើផ្អកស្មៅ
-ច្រូតស្មៅស្រស់រួចដាក់ហាលឲ្យស្រពាប់
-ហាន់ ឬកាប់ចិញ្រ្ចាំឲ្យល្អិតតូចៗ
-ប្រោះ ឬបាញ់ទឹកមេផ្អកស្មៅដែលលាយទឹកឲ្យសព្វល្អក្នុងបរិមាណ ០,៥លីត្រ ក្នុងស្មៅ ២០គីឡូក្រាម

-ច្រក់ស្មៅចូលក្នុងថង់ប្លាស្ទិក ឬធុងមានថង់ប្លាស្ទិកក្នុង បន្ទិចម្ដងៗដោយជាន់បង្ហាប់ឲ្យណែន
-ចង់មាត់ថង់ប្លាស្ទិកដោយមិនឲ្យមានខ្យល់ខាងក្នុង ។ បើអាចបឺតខ្យល់ចេញពីថង់រួចចងកុំឲ្យខ្យល់ចូល
-រក្សាទុកយ៉ាងតិចចំនួន ៣អាទឹត្យទើបអាចយកទៅផ្ដល់ឲ្យគោក្របីស៊ី ។
សម្គាល់៖ ផ្អកស្មៅដែលមានពណ៍លឿងចាស់ និងមានក្លិនឈួល ។ ប្រសិនបើផ្អកស្មៅមានពណ៌ក្រម៉ៅ ប្រផេះ ឬដុះផ្សិត មិនត្រូវផ្ដល់ឲ្យគោក្របីស៊ីទេ ។

១.៤. ការផ្ដល់ឲ្យគោ ឬក្របីស៊ី
កសិករអាចផ្ដល់ចំណីផ្អកស្មៅឲ្យគោក្របីស៊ីជារៀងរាល់ថ្ងៃទៅតាមបរិមាណដែលមាន ។ គោក្របី ១ក្បាលអាចស៊ីផ្អកស្មៅចំនួន ១គីឡូក្រាម ក្នុង ១ថ្ងៃ ដោយលាយជាមួយចំណីផ្សេងៗទៀត ដូចជា ជំបើង ស្មៅជាដើម ។ គួរផ្ដល់ផ្អកស្មៅដល់សត្វមេកំពង់បំប៉ៅកូន ភ្ជួររាស់អុសទាញ និងបំប៉នសាច់លក់ជាដើម ។


២. ការធ្វើចំបើងផ្អាប់ជាចំណីគោ
ស្មៅសម្រាប់គោក្របីស្ទើរគ្រប់កន្លែងមានការខ្វះខាតពិសេសនៅរដូវប្រាំង ដូច្នេះកសិកត្រូវកែច្នៃចំណីដែលមាន ឲ្យមានរសជាតិ និងមានសារជាតិបំប៉នគ្រប់គ្រាន់ ។ ការផ្ដល់ចំបើងធម្មតាតែមួយមុខមិនអាចជួយឲ្យគោក្របីទទួលបានសារជាតិគ្រប់គ្រាន់សម្រាប់លូតលាស់ឡើយ ព្រោះវាគ្រន់តែជួយឲ្យបានត្រឹមបំពេញក្រពះ និងបំបាត់ឃ្លានតែប៉ុណ្ណោះ ។
២.១. គុណប្រយោជន៍ចំបើងផ្អាប់
តាមរយៈការពិសោធន៍បង្ហាញថា៖
ក.ចំបើងស្ងួតធម្មតាមានប្រូតេអ៊ីន ១% ទៅ ៤% ចំណែកចំបើងផ្អាប់មាន៨% ទៅ១០% និងបន្ថែប អាម៉ូញ៉ាក់នីត្រូសែនក្នុងក្រពេះគៅទៅតាមតម្រូវការ ។

ខ.បន្ថែមការរំលាយអាហារ (ចំបើងស្ងួត) បានរហូតដល់១០% ទៅ១៥%
គ.គោស៊ីចំបើងច្រើនជាងមិន ៣០% ទៅ៤០%
ឃ.គោមានកម្លាំងខ្លាំងសម្រាបអូសទាញបានល្អ
ង.ផ្ដល់ចំបើងផ្អាប់ជាមួយចំណីគ្រាប់ធ្វើឲ្យគោមានការធំធាត់លឿន ។
២.២. បចេ្ចកទេសនៃការកែច្នៃចំបើងផ្អាប់ជាចំណីបំប៉នគោក្របី
ក. ឧបករណ៍ និងសម្ភារសម្រាប់កែច្នៃចំបើងផ្អាប់
-ចំបើង ១០០គ.ក្រ
-ទឹក ១០០លីត្រ
-ធុងទឹកមានចំពួយផ្កាឈូក

-ជញ្ជីង
-ក្រណាត់តង់ ឬក្រណាត់កៅស៊ូ ឬអាង
-ជីអ៊ុយរ៉េ ២គ.ក្រ
-កំបោរស (កំបោរថ្ម) ២គ.ក្រ
-ខ្សែសម្រាប់ចងចំបើង ។

ខ. វិធីធ្វើចំបើងផ្អាប់
-លាយជីអ៊ុយរ៉េ ២គ.ក្រ និងកំបោរថ្ម ២គ.ក្រ ជាមួយទឹក ១០០លីត្រ រួចកូរឲ្យសព្វ
-រៀបចំបើងជាស្រទាប់ក្នុងរោង ឬថង់ បន្ទាប់មកស្រោចទឹកជីអ៊ុយរ៉េពីលើ។ ត្រូវធ្វើដូចគ្នារហូតអស់ចំបើង ១០០គ.ក្រ
-ចង់មាត់ថង់ ឬគ្របមាត់អាងឲ្យជិតដោយមិនឲ្យទឹកភ្លៀងហូរចូល
-ផ្អាប់ទុករយៈពេល ១០ថ្ញៃទើបយកមកឲ្យគោក្របីស៊ី។ -ត្រូវយកឲ្យស៊ីតាមស្រទាប់ចំបើងហើយពេលយកចេញរួចត្រូវគ្របវិញឲ្យបានត្រឹមត្រូវ ។
សម្គាល់៖ ប្រសិនបើចំហរធ្វើឲ្យចំបើងហើរក្លិន ព្រមទាំងរក្សាមិនបានយូរ ។
គ. ចំបើងផ្អប់ដេលមានលក្ខណៈល្អ
-មានពណ៌ក្រហមចាស់ បើប្រៀបធៀបជាមួយចំបើងធម្មតា
-មានក្លិនក្រអូបឈួល
-មានសំណើមប្រមាណ ៤០% ទៅ៥០%
-មានលក្ខណៈទន់កួរឲ្យចង់ស៊ី
-មិនមានដុះផ្សិត (ប្រសិនបើមានដុះផ្សិតត្រូវយកទៅហាលថ្ងៃ) ។


ឃ. ការផ្ដល់ឲ្យសត្វស៊ី
កសិករអាចធ្វើចំបើងផ្អាប់បន្ទាប់ៗគ្នាដើម្បីឲ្យស៊ីបានយូរ ។ បើមានផ្សិតច្រើនត្រូវយកចំបើងហាលថ្ងៃឲ្យស្ងួតមុននិងយកឲ្យសត្វស៊ី ។ ចំបើងផ្អាប់នៅសល់ពីសត្វស៊ីត្រូវយកទៅលាយជាមួយចំបើងថ្មី ព្រោះវាចំណេញពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។
-ត្រូវដាក់ចំបើងផ្អាប់ឲ្យគោស៊ីបន្តិចម្ដងៗ ហើយនិងស៊ីច្រើនឡើងៗ ក្នុងរយៈពេល ៣ ទៅ ៤ ថ្ងៃ យើងអាចឲ្យគោស៊ីឲ្យឆ្អែតជារៀងរាល់ថ្ងៃដោយលាយជាមួយចំបើងធម្មតា
-ផ្ដល់ចំបើងផ្អាប់ឲ្យគោស៊ីពេលយប់ច្រើនជាងពេលថ្ងៃ
-ត្រូវដាក់ទឹកឲ្យគោផឹករហូតក្នុងពេលដាក់ចំបើងផ្អាប់ឲ្យគោស៊ី ។


៣. ការកែច្នៃស្លឹតដំឡូងមី
៣.១. ការហាលឲ្យស្ងួត
ការផ្ដល់ស្លឹកដំឡូងមីស្ងួតជាចំណីគោជួយកាត់បន្ថយការចំណាយដើមទុន និងពេលវេលាក្នុងការចិញ្ចឹមគៅ ជាពិសេសកសិករអាចប្រើប្រាស់មើមជាចំណីអាហារផ្ទាល់ខ្លួន និងជាចំណីសត្វដ៍ល្អ ។ ការប្រើប្រាស់ស្លឹកដំឡូងមីស្ងួតជាចំណីគោ ជួយធ្វើឲ្យចំណីមានគុណភាពល្អ និងមានប្រូតេអ៊ីនខ្ពស់ ។
ផល់ប្រយោជន៍ស្លឹកដំឡូងមី
-ផ្ដល់ប្រូតេអ៊ីន សារធាតុរ៉ែ និងថាមពល
-កាត់បន្ថយពពូកប៉ារ៉ាស៊ីតខាងក្នុង
-ជាចំណីបន្ថែមជំនួយដល់ការរំលាយអាហាររបស់សត្វទំពារអៀង។
ការប្រមូលផលស្លឹកដំឡូងមី


ក. ពេលវេលាប្រមូលផលស្លឹកដំឡូងមី
ការប្រមូលផលស្លឹកដំឡូងមីសម្រាប់ធ្វើជាស្លឹកដំឡូងមីស្ងួតក្រោយពេលដាំបាន ៤ខែ និងបន្ទាប់មកទៀតអាចប្រមូលផលបាន ២ខែម្ដង រហូតប្រមូលផលមើម ។
ខ. របៀបប្រមូលផលស្លឹកដំឡូង
ពេលប្រមូលផលលើកទិ១ ត្រូវកាច់ដើមកម្ពស់ពីដីប្រមាណ ៣ ទៅ ៦តឹក ហើយជាបន្តបន្ទាប់ត្រូវកាច់ដើមដំឡូងមីរំកិលឡើងលើពីកន្លែងកាច់មុន ៣សង់ទីម៉ែត្ររាល់ពេលកាច់មួយលើកៗ ។
+ការយកស្លឹក និងមើមដំឡូងមីមកហាលឲ្យស្ងួតដើម្បីធ្វើចំណីគោ
ក.របៀបចិញ្រ្ចាំចុង និងស្លិកដំឡូងមី
មែកខាងចុង និងស្លឹកដំឡូងមីដែលកាច់បានត្រូវចិញ្រ្ចាំឲ្យល្អិតៗ ឬកំណាត់ខ្លី ។


ចំណាំ៖
កសិករមិនត្រូវទុកស្លឹកដំឡូងមីឡើងពណ៌លឿងដែលនាំឲ្យខូចគុណភាពនោះទេ ។
ខ. របៀបហាលថ្ងៃ
ក្រោយពីចិញ្រ្ចាំរួច ត្រូវយកមកហាលលើកម្រាលដោយពង្រាយស្ដើងៗ ឲ្យបានស្ងយតល្អ ។ គួរហាលលើកៅស៊ូតង់ ឬសង្គសី ឬកម្រាលផ្សេងៗដែលឆាប់ស្ងួត ។
ការរក្សាទុកស្លឹកដំឡូងមីស្ងួត
ស្លឹកដំឡូងមីមីស្ងួតត្រូវច្រកបាវ ការ៉ុងរក្សាទុកឲ្យបានល្អ ។ បើស្លឹកដំឡូងមីស្ងួត មិនត្រូវទឹក ឬសើមទេ វាអាចទុកបានរហូតដល់ ៦ខែ ដោយមិនខូចគុណភាព ។
+ការផ្ដល់ឲ្យគោស៊ី
កសិករអាចយកស្លឹកដំឡូងមីស្ងួតចំនួន ២០ ទៅ ៣០គីឡូក្រាម លាយជាមួយចំបើងផ្អាប់ ចំនួន ១០០គីឡូក្រាមឲ្យគោស៊ី ។ គោក្របី ១ក្បាលអាចស៊ីស្លឹកដំឡូងមីស្ងួតចំនួន ២០០ក្រាម ក្នុង១ថ្ងៃ ។
+ការផ្អាប់
ការផ្អាប់ ជាវិធីសាស្រ្តមួយដ៍មានប្រសិទ្ធភាព និងងាយស្រួលដើម្បីរក្សាស្លឹកដំឡូងមីឲ្យមានគុណភាពល្អសម្រាប់ធ្វើជាចំណីសត្វ ។


+របៀបធ្វើ
បេះស្លឹក និងទងពីដើមដំឡូងរួចរួចយកទៅហាលថ្ងៃបន្តិច (ពី៣-៤ម៉ោង អាស្រ៍យលើអាកាសធាតុ) ។ ក្នុងស្លឹកដំឡូង ១០ គ.ក្រ លាយជាមួយស្ករត្នោត ០.៥ គ.ក្រ និងទឹក ០.៥លីត្រ ។ ច្របល់ចូលគ្នោឲ្យសព្វ ច្រកចូលទៅក្នុងថង់ប្លាស្ទិក រួចច្របាច់យកខ្យល់ចេញឲ្យអស់ពីក្នុងថង់ ។ បន្ទាប់មកចងមាត់ថង់ជាមួយពោះវៀនកៅស៊ូកង់ ដាក់ចូលក្នុងពាង ឬកប់ក្នុងដី ។
ការផ្ដល់ឲ្យសត្វស៊ី
ក្រោយពេលផ្អាប់ពី ២៥ ទៅ ៣០ថ្ងៃ អាចយកស្លឹកដំឡូងផ្អាប់ឲ្យសត្វស៊ីបាន ។ ក្នុងគោមួយក្បាលអាចផ្ដល់ ៣ ទៅ ៥គ.ក្រ ក្នុងមួយថ្ងៃ ។ ស្លឹកដំឡូងផ្អាប់អាចរក្សាទុកបានរយៈពេល ៦ខែ ។


៣.២. ការធ្វើចំណីផ្សំតាមផ្ទះកសិករ សម្រប់ជាចំណីបំប៉នគោ
ចំណីផ្សំនេះមានសារជាតិខ្ពស់គ្រប់គ្រាន់ដូចជា៖ ប្រូតេអ៊ីន វីតាមីន ថាមពល និងសារធាតុរ៉ែ ដែលធ្វើឲ្យគោក្របីលូតលាស់ធំធាត់លឿន ឆាប់រកឈ្មោល មានកម្លាំងមាំមួន ។ កសិករអាចទឹញគោស្គមៗ មកចិញ្ចឹមបំប៉នសម្រាប់លក់បន្ត ។


៣.៣. ការធ្វើស្លឹក និងចំណីមើមដំឡូងមីស្ងួត
ដូចគ្នានឹងការផលិតស្លឹកដំឡូងមីស្ងួតដែរ គឺស្លឹក និងចុងដំឡូងមីត្រូវចិញ្រ្ចាំឲ្យល្អិត រួចហាលឲ្យស្ងួត ។ ចំណែកមើមដំឡូងត្រូវចុតស្ដើងៗរួចហាលឲ្យស្ងួតល្អ ។ ស្លឹក និងមើមដំឡូងស្ងួតច្រកក្នុងបាវ ឬការ៉ុងដើម្បីទុកលាយជាមួយចំណីផ្សំផ្សេងៗទៀតសម្រាប់បំប៉នគោ ។


៣.៤. រូមមន្តលាយចំណី
-ចំណិតមើមដំឡូងមីស្ងួត ៧គ.ក្រ
-ស្លឹកដំឡូងមីស្ងួត ៣គ.ក្រ
-កន្ទក់ ១២គ.ក្រ
-ជីអ៊ុយរ៉េ ៣០០ក្រាម (៣ខាំ)
-អំបិល ២៥០ក្រាម (២.៥ខាំ)
-ស្ករ ២៥០ក្រាម (២.៥ក្រាម)
-ទឹក ២៥០ក្រាម (២.៥ខាំ)។


ចំណាំ៖
ចំពោះស្ករ និងទឹកត្រូវកូរលាយគ្នាឲ្យសព្វជាមុន រួចប្រោះ ឬរលាស់លើចំណីផ្សំ ហើយកូរច្របល់ឲ្យសព្វ។
៣.៥. របៀបផ្ដល់ចំណី
-មេផើម និងមេកំពុងបំប៉ៅដោះកូន៖ ឲ្យស៊ី ៣០០ក្រាម (៣ខាំ) ក្នុងមួយក្បាល ក្នុង១ថ្ងៃ
-គោអូសទាញ (ទឹម) និងគោបំប៉នយកសាច់៖ ៥០០ក្រាម (៥ខាំ) ទៅ ១គីឡូក្រាម ក្នុង១ក្បាល ក្នុង១ថ្ងៃ។

អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here