បច្ចេកទេសផលិតជាថ្នាំការពារសត្វល្អិតពីដើមទៀប!

1380
  1. សមាសធាតុប្រឆាំងនឹងសត្វល្អិត

ស្លឹកទៀប មានផ្ទុកនូវសមាសធាតុ Alkaloids រីឯគ្រាប់ទៀប មានផ្ទុកសមាសធាតុឈ្មោះថា Acetogenins ដែលបង្អាក់សកម្មភាពក្នុងការផលិតថាមពលរបស់សត្វល្អិត។

2. ផ្នែកប្រើប្រាស់

  • ផ្លែខ្ចី
  • គ្រាប់
  • ស្លឹក
  • ឫស។

3.  វិធីផ្សំ និងវិធីប្រើប្រាស់

ក. ថ្នាំផ្សំពីស្លឹកទៀប

  • ហាន់ស្លឹកទៀបស្រស់ ទម្ងន់កន្លះ (០.៥) គីឡូក្រាម
  • ស្ងោរស្លឹកទៀបជាមួយទឹក ២លីត្រ រួចរម្ងាស់ឲ្យនៅសល់ត្រឹមតែកន្លះលីត្រ
  • ច្រោះល្បាយចម្រាញ់យកទឹកមេថ្នាំ
  • លាយទឹកមេថ្នាំ ជាមួយទឹកចំណុះ ១០-១៥ លីត្រ រួចស្រោច ឬបាញ់លើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។

ខ. ថ្នាំផ្សំពីគ្រាប់ទៀប

  • យកគ្រាប់ទៀបទម្ងន់ ៥០០ ក្រាម (០.៥ គីឡូក្រាម) មកកិន ឬបុកឲ្យម៉ដ្ឋ
  • យកគ្រាប់ទៀបម៉ដ្ឋខាងលើ លាយជាមួយទឹក ២០ លីត្រ រួចរក្សាទុក ១-២ ថ្ងៃ
  • យកទឹកថ្នាំខាងលើ បាញ់ទៅលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។

4. ប្រសិទ្ធភាពលើសត្វល្អិត

  • ចៃ
  • កណ្ដូប
  • មមាចត្នោត
  • មមាចខៀវ
  • អណ្ដើកមាស។​

ប្រភព៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/ សេវាកម្មប្រឹក្សា និងរៀបចំគំរោង

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here