បច្ចេកទេសការដាំដំណាំស្រកានាគ!

774

១-ការជ្រើសរើសពូជ

 • ជ្រើសរើសដើមណាដែលថ្លោសល្អ មិនយកដើមដែលខ្ចីពេក ឬចាស់ពេកទេ

 • ពេលជ្រើសរើសរួច ត្រូវកាត់ជាកង់ៗ ប្រវែង ៣ ទៅ ៤តឹក ។

២-ការរៀបចំដី

 • មុនពេលដាំយើងភ្ជួរ ២ ទៅ ៣ដង
 • ភ្ជួរលើកទី១ ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ ហើយទុករយៈពេល ៣ ទៅ ៧ថ្ងៃ

 • ភ្ជួរលើកទី២ រាស់អោយរាបស្មើ
 • កាប់រណ្តៅដែលមានទំហំ ៤តឹក ៤ជ្រុង ជំរៅ៥តឹក និងចន្លោះពីរណ្តៅ ១ ទៅ ១ ប្រវែង១ម៉ែត្រ
 • ដាំបង្គោលកំពស់ ២.៥ម៉ែត្រ ។

៣-ការដាំដុះ

 • យកដើមដែលត្រូវដាំ កប់ទៅក្នុងរណ្តៅ ដោយដាក់ចំកណ្តាលរណ្តៅ
 • ក្នុង១រណ្តៅដាក់២ទៅ ៣ដើម
 • ស្រោចទឹក ។

៤-ការថែទាំ

 • ស្រោចទឹក
 • បោចស្មៅ
 • គ្របរងដាំ
 • ពូនគល់។

៥-ការប្រមូលផល

 • ក្រោយពីដាំបានរយៈពេល ២ឆ្នាំ អាចប្រមូលផលបានហើយ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here