បចេ្ចកទេសដាំផ្កាអ័រគីដេ!!!

152

– ពុះដូងទុំ ជាពីរកំណាត់ដាច់គ្នា ហើយដំសំបក អោយទក់ៗ។
– យកដូងទៅដាក់ត្រាំទឹក មួយថ្ងៃមួយយប់ ទើបស្រង់ហាលថ្ងៃ អោយស្ងួតវិញ ដើម្បីសម្លាប់មេរោគផ្សេងៗ នៅក្នុងស្រកី។
– យកស្រកីដូងហាល ជ្រលក់ទឹកសាថ្មី រួចពូតអោយស្រស់ទឹក។

– យកកូនផ្កាកេសរកូល មួយដើម ទៅចងផ្អោបគ្នា ជាមួយស្រកីដូងស្ងួត ទើបយកស្រកីដូងមួយកំណាត់ទៀត មកចងផ្អោប អោយជិតឬស។
– ស្រោចទឹក លើផ្លែដូង អោយសើមបន្តិចៗ
– យកដូងទៅចង នៅជុំវិញដងដើមឈើ ឬ ចងព្យួរ នៅរាលហាល។ បើចងព្យួរ ត្រូវយកដូងផ្អោបគ្នា មុននឹងព្យួរ។ បើចងជុំវិញដើមឈើ ឬ ដើមដូង សូមប្រើតែដូងមួយចំហៀងបានហើយ។– បីថ្ងៃ ស្រោចទឹក អោយសើមស្រកី ម្តង រហូតដល់ ដើមកេសរកូល ដុះចេញឬស។
– នៅពេលដុះឬស គេអាចស្រោចអោយសើម មួយអាទិត្យម្តង។
– ដាំដើមផ្កាកេសរកូល នៅក្នុងម្លប់ មានពន្លឺថ្ងៃខ្លះៗ ច្រើនអោយផល ជាផ្កាល្អប្រណីត ប៉ុន្តែ បើស្រោចទឹកច្រើនហួសប្រមាណ ដើមនឹងលែងផ្កា ហើយ គឺល្អត្រឹមតែស្លឹក។

– ទងផ្កាមួយ មានផ្កា រីកបន្តបន្ទាប់ ទម្រាំរោយអស់ មានអាយុ ៣-៦ខែ តាមពូជ។
– នៅពេលទងផ្កាស្លាប់ កាត់ទងចេញ ដើម្បីទុកអោយទងថ្មីដុះចេញមក។ បីឆ្នាំ កាយចេញ កាត់មែកញែកគល់ ដាំសាថ្មី។-វិឌីដេអូ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here