វិធីធ្វើបង្អែមបបរសណ្តែកបាយ ឬតៅស៊ន ឆ្ងាញ់ណាស់!

299

គ្រឿងផ្សំ៖ សណ្តែកបាយ ២ខាំ, ស្ករស ៥ខាំ, អំបិល ១ចុងស្លាបព្រាកាហ្វេ, ទឹក ១លីត្រ, ម្សៅឆា ឬ ម្សៅដំឡូងមី ២ស្លាបព្រាបាយ, ខ្ទិះដូង ១ខាំ។

វិធីធ្វើ៖
១.ត្រាំសណ្តែកបាយក្នុងទឹកក្តៅរយៈពេល ២ម៉ោង ហើយលាងសំបកចេញទុកឲ្យស្រស់ទឹក។
២.រួចយកសណ្តែកបាយទៅដាក់ចំហុយប្រហែល ៣០នាទី
៣.យកឆ្នាំងដាំទឹកឲ្យពុះ ចាក់ស្ករស និងអំបិលចូល ទុកឲ្យពុះ

៤.លាយម្សៅឆាជាមួយទឹក ៥-៦ស្លាបព្រាបាយ រួចចាក់ក្នុងទឹកស្ករ កូរឲ្យសព្វចូលគ្នា
៥.បន្ទាប់មកចាក់សណ្តែកបាយដែលចំហុយហើយចូល ហើយកូរឲ្យសព្វ
៦.បរិភោគក្តៅៗ ដោយដាក់ស្រូបទឹកខ្ទិះដូង។ បើចង់ឲ្យកាន់តែឆ្ងាញ់ បរិភោគជាមួយនំចាខ្វៃ ឆ្ងាញ់អស់ទាស់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here