វិធីធ្វើបង្អែមត្រាវខ្ទិះ ឆ្ងាញ់ៗ!

63

គ្រឿងផ្សំ៖ ត្រាវ ៣០០-៤០០ក្រាម កាត់ជាដុំៗ (តាមចំណូលចិត្ត),​ ខ្ទិះដូងដើម ២៥០មីលីលីត្រ, ខ្ទិះដូងចុង ៤០០មីលីលីត្រ, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករត្នោត ១៤០-១៦០ក្រាម, ស្លឹកតើយ ២សន្លឹក។

វិធីធ្វើ៖

១.ដាក់ខ្ទិះដូងចុងចូលខ្ទះ រួចដាក់ខ្ទិះដើម អំបិល ស្ករត្នោត និងស្លឹកតើយចូល កូរអោយសព្វចូលគ្នា ទុកអោយពុះ រួចស្រង់ស្លឹកតើយចេញ

២.បន្ទាប់មកដាក់ត្រាវចូល កូរតិចៗកុំអោយបែកសាច់ត្រាវ ទុករម្ងាស់ប្រហែល ២០នាទី ឆ្អិន ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here