បង្អែមត្រសក់ស្រូវ!!!

47

បង្អែមត្រសក់ស្រូវ

+គ្រឿងផ្សំ- ត្រសក់ស្រូវទុំ ១ផ្លែ- ខ្ទិះដូង ៤៥០មីលីលីត្រ- ស្ករស ៣០០ក្រាម- អំបិល កន្លះស្លាបព្រាកាហ្វេ
– ទឹកកក ដាក់តាមចំណូលចិត្ត+វិធីធ្វើ
១. ដំបូងយកត្រសក់ស្រូវទុំមកពុះយកគ្រាប់ចេញ និងចិតសំបកឲ្យស្អាត រួចហើយចិតវាជាដុំៗតូចល្មមទុកដោយឡែកសិន។
២. ចាក់ខ្ទិះដូងចូលក្នុងឆ្នាំងដាក់ដាំឲ្យពុះ បន្ទាប់មកចាក់ស្ករស និងអំបិលចូលរួចហើយកូរវាទុកឲ្យពុះកូរម្តងទៀតជាការស្រេច (ធ្វើទឹកខ្ទិះដូង)។
៣. នៅពេលដែលញ៉ាំគ្រាន់តែដួសត្រសក់ស្រូវដាក់ចូលក្នុងចាន រួចហើយដាក់ទឹកខ្វិះដូង និងទឹកកកទៅតាមការចូលចិត្តនោះអ្នកអាចញ៉ាំវាបានហើយ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here