វិធីធ្វើបង្គាឆាម្រះព្រៅ ឆ្ងាញ់ៗ!

108

ឆគ្រឿងផ្សំ៖ បង្គា ៣០០ក្រាម (បកសំបក), ស្លឹកម្រះព្រៅ ១ក្តាប់ដៃ, ម្ទេស ៩-១០គ្រាប់ និង ខ្ទឹមស ៥កំពឹស (ឬតាមចំណូលចិត្ត) បុកចូលគ្នា, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ទឹកត្រី កន្លះស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាកាហ្វេ, ទឹក ២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ម្ទេសខ្ទឹមបុកចូល ឆាច្របល់ចូលគ្នា ហើយដាក់បង្គាចូល ឆាច្របល់ចូលគ្នាឲ្យបង្គាឆ្អិនបន្តិច

២.ដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករសចូល ឆាច្របល់ចូលគ្នាឲ្យសព្វហើយដាក់ទឹកចូល រួចដាក់ស្លឹកម្រះព្រៅចូល ឆា៣-៤ត្រលប់ទៀត ហើយដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here