បង្កើតទម្លាប់ ទាំងនេះបាន នឹងមិនធាត់ ឬ ឡើងទម្ងន់ទេ!

190

១-ដើរឬបញ្ចេញចលនាឱ្យបានញឹកញាប់៖កុំអង្គុយយូរពេក គួរក្រោកដើរឱ្យបានញឹកញាប់ ឬ មិនអ៊ីចឹងគួរចំណាយពេលយ៉ាងតិចបំផុតហាត់ប្រាណ ២០ នាទីរាល់ថ្ងៃ។ បើសម្បូរពេលមែនទែន គួរហាត់យ៉ាងហោច ១៥០ នាទីក្នុងមួយថ្ងៃ។

២-ចៀសវាងភេសជ្ជៈផ្អែម ឬ សូដា៖របស់ផ្អែមជួយបង្កើនទម្ងន់ ឬ ឆាប់ធ្វើឱ្យធាត់បំផុត។ គួរបន្ថយឱ្យបានច្រើន ឬ កុំទទួលទានវាល្អជាង។

៣-ញ៉ាំបន្លែឱ្យបានច្រើន៖ពិសាបន្លែសរីរាង្គឱ្យបានច្រើន មិនត្រឹមទប់ស្កាត់និងព្យាបាលភាពធាត់ប៉ុណ្ណោះទេ ថែមទាំងពន្លឿនដល់ដំណើរការសម្រកទម្ងន់ និង ការពារបេះដូងកុំឱ្យកើតជំងឺថែមទៀត។

៤-បណ្តើរឆ្កែដើរលេង៖ការសិក្សាជាច្រើនបង្ហាញថា ការបណ្តើរឆ្កែចិញ្ចឹមដើរលេងគឺដូចជំរុញឱ្យម្ចាស់វាដើរហាត់ប្រាណរាល់ថ្ងៃយ៉ាងអ៊ីចឹង។

៥-គេងឱ្យបានគ្រប់គ្រាន់៖គេងមិនលក់ ឬ គេងមិនឆ្អែតក៏បណ្តាលឱ្យធាត់បានដែរ គួរគេងយ៉ាងតិច ៧ ម៉ោងក្នុងមួយថ្ងៃដើម្បីសុខភាពល្អ និងមិនឡើងទម្ងន់៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here