បង្កងអប់មីសួឆ្នាំងដី រសជាតិឆ្ងាញ់!

52

+គ្រឿងផ្សំ៖- បង្គា និងមីសួ (បង្គាធ្វើឱ្យស្អាត, មីសួយកទៅត្រាំទឹកឱ្យរីក រួចស្រង់ចេញទុកឱ្យមួយអន្លើ)- សាច់ ជ្រូកបីជាន់ (ហាន់ស្ដើងៗ)- កិនឆាយធំមួយបាច់តូច- គ្រឿងឆ្នាំងដី (ពីរកញ្ចប់) និងម្រេចខ្មៅ+វិធីធ្វើ៖- រៀបសាច់ជ្រូកបីជាន់ដាក់ក្នុងឆ្នាំង ឬឆ្នាំងដី – លាយគ្រឿងឆ្នាំងដីជាមួយមីសួឱ្យសព្វ រួចដាក់ពីលើសាច់ជ្រូកបីជាន់ក្នុងឆ្នាំងដី- រោយគ្រាប់ម្រេចខ្មៅពីលើមីសួ រួចរៀបបង្គាចូល ហើយរោយម្សៅម្រេចពីលើបង្គា បន្ទាប់មកយកទៅចម្អិនមួយសន្ទុះបើកភ្លើងតិចៗ មួយឆ្អិនបង្គា– ចុងក្រោយដាក់ឃិនឆាយធំចូលក្នុងឆ្នាំងហើយផ្ងំទុករយៈពេល ៣ ទៅ ៤ នាទីជាការស្រេច+បញ្ជាក់៖ រូបមន្តនេះមិនចាំបាច់ដាក់ទឹកទេ ព្រោះខ្លាញ់ជ្រូកនឹងហៀរចេញមកសព្វបាតឆ្នាំង ញ៉ាំងឱ្យអាហារមានឱជារសល្មមគ្រប់គ្រាន់៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here