បងប្អូនមានផ្ទៃដីតូច ហើយចង់ដាំបន្លែធម្មជាតិ ! សូមចុចមើលពីបច្ចេកទេសដាំបន្លែក្នុងដប

273

វិធីល្អសម្រាប់បងប្អូនមានផ្ទៃដីតូច ហើយចង់ដាំបន្លែធម្មជាតិ
បច្ចេកទេសដាំបន្លែក្នុងដប
ចែករំលែកបន្តជាចំណេះដឹង


– អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
*វត្ថុត្រូវមាន៖
-យកដបទឹកក្រូច ២លីត្រ យើងយកមក កាត់វាជា ២រន្ធសម្រាប់ដាំ
-យកធូប ឬក៏ដែកគោល ចោះរន្ធវាពីក្រោមមួយចំនួន


-យកដីមមោក គឺជាដីនៅក្រោមដើមឈើធំៗ ផ្នែកខាងលើ និងដីបាតត្រពាំងចំនួន
-កម្ទេចធ្យូងម៉ត់ ឬធ្យូងអង្កាម ឬអាចម៍រណារ ច្របល់ជាមួយលាមកសត្វស្ងួតងាប់ រួចផ្អាប់ទុក ៧ថ្ងៃ
-យើងយកលាមកសត្វ អាចម៍គោ អាចម៍មាន់ យកពពួកដែលស្ងួត កុំយកអាថ្មីៗ ជីង្កាមដុត

រួចយើងយកមកលាយលាយចូលគ្នាឲ្យសព្វជាមួយធាតុខាងលើ ហើយគ្របវាទុក ឬមួយដាក់ក្នុងបាវអីឲ្យបាន ៥ ទៅ៧ថ្ងៃសិន ឲ្យដីវាកាច់សិន ឲ្យវាចូលសារធាតុអស់ជាតិប្រៃ ហើយចាំយកទៅដាំ។


*វិធីដាំ៖
-រើសយកបន្លែណា ដែលគ្មានឫសកែវ គឺយកតែបន្លែដែលមានឫសខ្លី ដូចជាស្ពៃ ដូចជាខ្ទឹមស្លឹក ជាដើម។
-មុនដាំត្រូវយកដីមមោក លាយរួចជាមួយល្បាយជីខាងលើ ទៅដាក់ក្នុងដបពាក់កណ្តាល


-យកគ្រាប់ស្ពៃ ឬខ្ទឹមទៅកប់បន្ថើរពីលើដីនោះ ឬបណ្តុះកូនមុនយកទៅដាំក៏បាន ស្រោចទឹកបន្តិចក្រោយដាំរួច មិនត្រូវនៅកណ្ដាលវាលថ្ងៃក្ដៅខ្លាំងពេកនោះទេ។


-ចំពោះការថែទាំវិញ គឺស្រោចទឹកជាប្រចាំ ឬនៅពេលដែលវាស្ងួត ដង្កូវជាដើម។
-២-៣សប្តាហ៍ក្រោយយើងនឹងបានបន្លែធម្មជាតិសម្រាប់ទទួលទាន។
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here