បងប្អូនមានដឹងទេថា! ចំបុីក្រហមជាឱសថធម្មជាតិជួយព្យាបាលជំងឺអ្វីបានខ្លះ???

83

រុក្ខជាតិ: ចំប៉ីក្រហម។

ផ្នែកប្រើប្រាស់: ស្លឹក ផ្កា គ្រាប់ និងសំបកដើម ។

កន្លែងដាំដុះ: ដាំនៅតាមសួន។ បន្តពូជដោយគ្រាប់ មែក។

លក្ខណៈរុក្ខជាតិ: ជាចុល្លព្រឹក្សមានកំពស់ ៣-៦ម មានមែកច្រើន ដើមមានជ័រពណ៌ស។ ស្លឹក ដុះឆ្លាស់ទងជារង្វង់ បន្ទះស្លឹកធំរាងទ្រវែង ស្រួចចុង  មានលេចទ្រនុងចេញច្បាស់។ ផ្កា ​កញ្ចុំផ្កាចេញនៅចុងមែក មានទងវែង មានពណ៌ក្រហម មានក្លិនក្រអូប មាន ៥ត្របក។ ផ្លែ ជាកួររាងមូលដូចត្រល់ ពេលទុំប្រេះបែក។

ការព្យាបាល៖

-ស្លឹក: ស្លឹករោលភ្លើង យកមកស្អំហើម ឆុងទឹកក្តៅផឹកព្យាបាលហឺត។

-ផ្កា: ព្យាបាលគ្រុនចាញ់ ក្អក ជំនួយសួត។

-គ្រាប់: បន្ទន់លាមក រើម ស្វាយ។

-សំបកដើម: បញ្ចុះលាមក ដាំផឹកព្យាបាលប្រមេះទឹកបាយ គ្រុន បញ្ចុះទឹកនោម។

កំរិតប្រើ៖

-ផ្កា ប្រើពី ១០-១៥ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ។

-ស្លឹក សំបកដើម ប្រើពី ១៥-៣០ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here