បងប្អូនធ្លាប់ឃើញមើមឈូកឬនៅ? សូមមើលពីវិធីរកមើមឈូកនិងអត្ថប្រយោជន៍ !!

507

ប្រហែលជាបងប្អូនយើងមួយចំនួនមិនធ្លាប់លឺនិងស្គាល់មើមឈូកនោះទេ គេធ្លាប់ស្គាល់តែក្រអៅឈូកប៉ុណ្ណោះ តែពេលនេះសូមនាំយកប្រយោជន៍របស់មើមឈូកសំរាប់សុខភាព។

– វិធីធ្វើ ទឹកមើមឈូក ដើម្បីសុខភាព –
ទឹកមើមឈូក មានការនិយមយ៉ាងខ្លាំងនៅបណា្តប្រទេស
ជាច្រើនព្រោះអាចជួយដល់អ្នក ដែលអស់កម្លាំង រសេះរសោះ
ក្តៅក្នុង ស្ងួតក កែពិស បំបាត់ស្លេស្ម ពង្រឹងប្រពន្ធ័ការពារ ជំនួយក្រពះ ជួយឲ្យគេងលក់ស្រួល បំប៉នឈាម បំប៉នបេះ បំប៉នភ្នែកឲ្យភ្លឺថ្លា បំប៉ន ខួរក្បាល ការពារ ជំងឺមហារីក។


*វិធីធ្វើ៖
មើមឈូកកន្លះគីឡូ
-ទឹកស្អាត
លាងមើមឈូកឲ្យស្អាត រួចហាន់ជាបន្ទះដាក់ចូលឆ្នាំងចាក់ទឹកចូលដាំឲ្យពុះប្រមាណ ២០នាទីរួចស្រង់ មើមឈូកចេញជាការស្រេច។អាចពិសារក្តៅ
ឬ ត្រជាក់ដាក់ ទឹកកក បើចូលចិត្តផ្អែម ថែមទឹកឃ្មុំតាមចំណូលហាមប្រើស្ករដែលធ្វើឲ្យក្តៅ។
ពិសារទឹកមើមឈូកជាមួយទឹកឃ្មុំជាប្រចាំអាចឲ្យអ្នកក្អួតធ្លាក់ឈាមឬធ្លាក់ឈាមដោយឬសដូងបាតបានធូរស្រាល។


តើគេរកមើលឈូកបានដូម្តេច?

គេរកមើលដើមឈូកតូចហើយថ្លោស ដែលមានត្រួយតែមួយសន្លឹក ទើបលូកដៃតាមដើមវាលុះត្រាតែប៉ះមើម រួចកាយភក់យ៉ាងប្រុងប្រយ័ត្នទៅតាមជួរមើមរហូតដល់ចុងមើមទើបលើកមើមថ្នមៗ ទើបវាមិនបាក់! យើងអាចហូបមើមឈូកស្ងោរជំនួសបាយបានក្នុងជំនាន់ខ្មែរក្រហម។

ចំណាំ៖មើមឈូកជា អាហារ មិនមែន ជាឱសថ ឡើយ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here