នំអាកោខ្ទិះ រូបមន្តពិសេសឆ្ងាញ់ជាប់ចិត្ត (មានវីដេអូ)

416

គ្រឿងផ្សំ៖ ម្សៅអង្ករ ៥០ក្រាម, ទឺកស្លឹកតើយ ២០០ក្រាម, ស្ករត្នោត ៨០ក្រាម។ គ្រឿងផ្សំ​ខ្ទិះ៖ ម្សៅអង្ករ ៥០ក្រាម, ខ្ទិះដូង ៣០០ក្រាម, ស្ករស ៤០ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.លាយម្សៅអង្ករ ទឹកស្លឹកតើយ ស្ករត្នោត ចូលគ្នាច្របល់ឲ្យសព្វល្អ ទុកមួយឡែក

២.លាយម្សៅអង្ករ ស្ករស អំបិល និងខ្ទិះដូង ចូលគ្នាឲ្យសព្វល្អ ទុកមួយឡែក

៣.បន្ទាប់មកយកឆ្នាំងដាក់សម្រាប់ចំហុយ យកចានទទេចំហុយប្រហែល ៨-១០នាទីសិន

៤.ហើយបានដួសម្សៅដែលលាយហើយដាក់ចូលចាន (ដាក់តែពាក់កណ្តាល) រួចគ្របចោលចំហុយប្រហែល ៦-៨នាទី

៥.បន្ទាប់មកទៀតដួសខ្ទិះដែលលាយហើយដាក់ចូលពីលើ ចំហុយទៀតប្រហែល ៨-១០នាទី រួចហើយយកចេញទុកឲ្យត្រជាក់ (ទើបខ្វេះចេញពីចានមិនស្អិត) ជាការស្រេច។ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here