វិធីធ្វើនំចាក់ចុលស្លឹកតើយ ឈ្ងុយឆ្ងាញ់!

201

គ្រឿងផ្សំ៖ ម្សៅអង្ករខ្សាយ ១កូនចាន ,ម្សៅអង្ករដំណើប ១កូនចាន, ម្សៅស្រូវសាលី ១កូនចាន, ស្ករស ១កូនចាន, ទឹកស្លឹកតើយ ១កូនចាន, ខ្ទិះដូង ១កូនចាន, អំបិល កន្លះស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.លាយម្សៅអង្ករខ្សាយ ម្សៅអង្ករដំណើប ម្សៅស្រូវសាលីចូលគ្នា រួចដាក់ស្ករស និងអំបិលចូល លាយច្របល់ចូលគ្នា ហើយដាក់ទឹកស្លឹកតើយចូល ច្របល់ចូលគ្នាឲ្យសព្វសាច់ម្សៅល្អ រួចទុកចោល ៣-៤ម៉ោង ឬ ១យប់

២.បន្ទាប់មកយកមកលាយខ្ទិះដូង លាយច្របល់ចូលគ្នាឲ្យសព្វ ហើយយកទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មម រួចស្រង់ទុកឲ្យស្រក់ខ្លាញ់ ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here